សម្រស់
មិនចាញ់ប្រេនបរទេស! សហគ្រិនខ្មែរច្នៃគ្រឿងទេសខ្មែរជាផលិតផលថែរក្សាសម្រស់ល្បីដល់ក្រៅប្រទេស
Mourn Kunthea
October 22 2022
1.4 K views

កន្លងមកឃើញថាផលិតគ្រឿងសម្អាតនិងថែរក្សាសម្រស់ច្រើនប្រេនមែនទែនដែលបាននាំចូលមកពីក្រៅប្រទេសដើម្បីបំពេញតម្រូវការប្រជាជនកម្ពុជា ដោយហេតុថាប្រជាជនយើងជាច្រើនបានងាកមកចាប់អារម្មណ៍និងយកចិត្តទុកដាក់ខ្លាំងទៅលើការថែរក្សាសម្រស់ ហើយក៏ចង់រក្សាក្បួនថែរក្សាសម្រស់ពីបុរាណផងនោះ សហគ្រាសពេញហឫទ័យ ប៉ែន ក៏សម្រេចបង្កើតផលិតផលថែរក្សាសម្រស់ចេញមកពីវត្ថុធាតុដើមក្នុងស្រុករួមទាំងគ្រឿងទេសខ្មែរផងដែរ។

លោក ប៉ែន ប៉ូលី ជាម្ចាស់សហគ្រាស ពេញហឫទ័យ ប៉ែន ដែលជាសហគ្រាសកែច្នៃផលិតផលថែរក្សាសម្រស់ តែ សាប៊ូដុសខ្លួន ឡេលាបស្បែក និងទឹកអប់(រថយន្ត)... ចេញមកពីគ្រឿងទេសខ្មែររួមមានដូចជាស្លឹកគ្រៃគ្រឿង រមៀត ពន្លៃ និងខ្ញីខ្មៅជាដើម។ លោក ប៉ែន ប៉ូលី បានប្រាប់មកក្រុមការងារចាបបៃតងថា មូលហេតុដែលលោកសម្រេចចិត្តបើកសហគ្រាសផលិតគ្រឿងថែរក្សាសម្រស់ តែ និងសាប៊ូនេះឡើង ពីព្រោះលោកឃើញពីទីផ្សារក្នុងប្រទេសកម្ពុជាបច្ចុប្បន្នប្រជាជនទាំងប្រុសនិងស្រីបានងាកមកយកចិត្តទុកដាក់ទៅលើការថែរក្សាសម្រស់ ហើយលោកក៏ចង់ថែរក្សាក្បួនពីដូនតាទុកផងដែរ។ មួយវិញទៀត លោកបានស្រាវជ្រាវឃើញថា គ្រឿងទេសខ្មែរ រួមមានដូចជាស្លឹកគ្រៃគ្រឿង រមៀត ពន្លៃ ខ្ញីខ្មៅ... វាមានអត្ថប្រយោជន៍ច្រើនណាស់។ វាមិនត្រឹមតែអាចយកទៅប្រើប្រាស់ជាគ្រឿងទេសចម្អិនម្ហូបតែប៉ុណ្ណោះទេ ប៉ុន្តែវាមានគុណសម្បត្តិជួយទៅដល់សម្រស់ ព្រមទាំងសុខភាពបានច្រើនថែមទៀតផង។

មួយវិញទៀត លោក ប៉ែន ប៉ូលី បានសិក្សាទៅលើទីតាំងភូមិសាស្រ្តដីនៅក្នុងប្រទេសកម្ពុជាឃើញថាមានសក្តានុពលខ្លាំងសម្រាប់ដំណាំ ស្លឹកគ្រៃគ្រឿង រមៀត ពន្លៃ និងខ្ញីខ្មៅ លោកក៏សម្រេចចិត្តដាំដុះវត្ថុធាតុដើមទាំងនេះ ហើយមួយផ្នែកទៀតលោកក៏បានទទួលទិញវត្ថុធាតុដើមពីប្រជាកសិករខ្មែរដើម្បីមកផលិតផងដែរ។ កាលពីបើកសហគ្រាសដំបូងលោកបានផលិតសាប៊ូដុសខ្លួនដែលកែច្នៃមកពីរមៀត និងស្លឹកគ្រៃ ដោយលោកបានសិក្សាជាមួយអ្នកជំនាញជណជាតិខ្មែរដែលមានការសិក្សានិងបទពិសោធន៍មកពីក្រៅប្រទេសជាច្រើនឆ្នាំ។ ក្រោយមកទៀត លោកក៏បានកែច្នៃផលិតផលថ្មីៗជាបន្តបន្ទាប់ដែលមានដូចជា ឡេលាបស្បែកផលិតពីប្រេងពន្លៃ ស្រ្កាប់ស្បែក ឡេលាបមុខ តែខ្ញីខ្មៅ តែផ្កាស្លឹកគ្រៃ ទឹកអប់សម្រាប់ដាក់ក្នុងរថយន្ត ជាដើម។

ទន្ទឹមនឹងនេះដែរលោក ប៉ែន ប៉ូលី បានរៀបរាប់លម្អិតអំពីផលិតផលដែលកែច្នៃពីគ្រឿងទេសខ្មែររបស់លោកថា ស្រ្កាប់ស្បែក ឡេលាបមុខ ជាមួយនិងឡេលាបស្បែកប្រេងពន្លៃ គឺវាមានអត្ថប្រយោជន៍ជួយចិញ្ចឹមនិងបំប៉នស្បែក ជួយអោយស្បែកមានសំណើមនិងគ្រប់គ្រងជាតិខ្លាញ់ កាត់បន្ថយភាពក្រហមនៃស្បែក ជួយស្រូបជាតិពុលចេញពីស្បែក ជួយប្រឆាំងការរលាកស្បែកដោយសារកំដៅថ្ងៃ ទប់ស្កាត់ភាពជរានៃស្បែក និងប្រឆាំងការកើតមុន អ្វីដែលកាន់តែពិសេសគឺ ពេញហឫទ័យបានបានផលិតគ្រឿងថែរក្សាសម្រស់នេះចេញពីរូបមន្តដើមពីបុរាណមក។

សហគ្រាសខ្មែររូបនេះបានបញ្ជាក់មកកាន់ក្រុមការងារយើងថា បើទោះជាពេលនេះសហគ្រាសពេញហឫទ័យប៉ែនរបស់លោកមិនទាន់ជោគជ័យជាដុំកំភួន ប៉ុន្តែលោកមានមោទនភាពខ្លាំងទៅលើការកែច្នៃគ្រឿងខ្មែរដែលប្រជាជនភាគច្រើនគិតថាគ្មានប្រយោជន៍ឱ្យក្លាយទៅជាផលិតផលដែលមានប្រយោជន៍ មានការទទួលស្គាល់។ ហើយសព្វថ្ងៃនេះលោកមិនត្រឹមតែបានធ្វើឱ្យប្រជាជនខ្មែរស្គាល់ពីគុណភាណផលិតខ្មែរប៉ុណ្ណោះទេ ប៉ុន្តែលោកថែមទាំងបាននាំចេញផលិតផលដែលលោកកែច្នៃទៅក្រៅប្រទេស ហើយមានការសរសើរជាច្រើនទៀតផង។

ជាចុងក្រោយ លោក ប៉ែន ប៉ូលី មានឆន្ទៈយ៉ាងមុតមាំក្នុងការផលិតនិងកែច្នៃគ្រឿងតេសខ្មែរចេញជាផលិតផលថែរក្សាសម្រស់ និងសុខភាព។ ហើយលោកជឿថាប្រជាជនខ្មែរនឹងងាកមកស្វែងយល់កាន់តែច្បាស់ពីការថែរក្សាសម្រស់បែបធម្មជាតិ ផលិលផលខ្មែរ និងគាំទ្រផលិតផលក្នុងស្រុកកាន់តែច្រើនផងដែរ៕



អត្ថបទដោយ៖ មឿន គន្ធា

 

 

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 909

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
Tror Sopheap
February 7 2025
8.7 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្តទាំង ៣នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូច
Tror Sopheap
February 2 2025
8 K views

#ព័ត៌មាន

ចូលរួមរំលែកទុក្ខផង! តួស្រីសាន់ ឆាយ ក្នុងរឿងf4គាត់បានទទួលមរណភាពហើយ នៅអាយុត្រឹមតែ៤៨ឆ្នាំ
Thida Pet
February 3 2025
2.2 K views

#ចិត្តសាស្ត្រ

ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
Tror Sopheap
February 7 2025
1.6 K views

#ព័ត៌មាន

ប្រយ័ត្ន! ល្ងាចថ្ងៃទី៧ ខេត្ត ១នេះ មានកម្រិតខ្យល់ពុល
Tror Sopheap
February 7 2025
1.3 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្ត ១នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូចបន្ត
Tror Sopheap
February 6 2025
1.1 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia