ឱសថស្ថានយើង គឺជាយីហ៊ោអាជីវកម្មឱសថស្ថានដ៏ល្បីនៅអំឡុងប៉ុន្មានឆ្នាំចុថក្រោយនេះ ត្បិតយីហ៊ោអាជីវកម្មឱសថស្ថានទើបតែមានអាយុកាល៦ឆ្នាំ តែបើនិយាយពីពីស្តង់ដារឱសថស្ថាន ភាពល្បីល្បាញ និងការគាំទ្រពីសំណាក់បងប្អូននៅក្នុងតំបន់វិញ រឹតតែមិនអាចរំលងបានតែម្តង។ ម្ចាស់ឱសថស្ថានយើង លោក ស សំពិសិដ្ឋ មានទស្សនៈវិស័យធ្វើបែបណាឱ្យប្រជាជនកម្ពុជាទុកចិត្តកាន់តែខ្លាំងទៅលើវិស័យសុខាភិបាលកម្ពុជា តាមរយៈចំណុចពិសេសតូចៗនិងស្តង់ដារនៃឱសថស្ថានរបស់លោក។
ឧសថស្ថានយើង បានបង្ហាញពីភាពជោគជ័យដំបូងរួចមកហើយ ខណៈពេលនេះបងប្អូនគាំទ្រយីហ៊ោក្នុងស្រុកខ្លាំងរហូតបង្កើតបានចំនួន៦សាខាទូទាំងប្រទេស និងគ្រោងបង្កើតបន្តបន្ទាបទៀត។ ចំណុចពិសេសៗដែលលោកបានប្រាប់ក្រុមការងារយើងនោះគឺ លក់ទំនុកចិត្ត។
ខណៈពេលដែលប្រជាជនធ្លាប់បានជួបសេវាកម្មមិនល្អកន្លងមកធ្វើឱ្យបងប្អូនពិបាកក្នុងការទុកចិត្តលើសេវាកម្មសុខាភិបាលម្តងទៀត ដូចនេះហើយក្នុងការបម្រើការនៅក្នុងឱសថស្ថានយើង រឿងដែលចាំបាច់បំផុតគឺស្តារទំនុចចិត្តអ្នកជំងឺឱ្យជឿលើសេវាកម្មសុខាភិបាលរបស់ខ្មែរឡើងវិញ ដែលរូមបញ្ចូលដូចជាការពិគ្រោះយោបល់មុននឹងចេញថ្នាំ មានការបម្រើសេវាកម្មអតិថិជនយ៉ាងរួសរាយរាក់ទាក់ពីខាងក្រៅដល់ខាងក្នុង ក្រុមគ្រូពេទ្យមានសីលធម៌និងវិជ្ជាជីវៈ មេត្តាធម៌ដែលជាស្នូលសំខាន់របស់ប្រជាជនកម្ពុជា និងបូកផ្សំជាមួយវិជ្ជាជីវៈឱសថការីដែលមានការបណ្តុះបណ្តាលក្រមសីលធម៌យ៉ាងច្បាស់លាស់។
លើសពីស្តារទំនុកចិត្តពួកគាត់ហើយ លោកបានបន្ថែមនូវសេវាកម្មថ្មីៗបន្ថែមទៀត ដូចជាមានការពិនិត្យសុខភាពសម្ពាធឈាម តេស្តជាតិស្ករ ពិនិត្យកម្ពស់និងទម្ងន់ហ្វ្រីជូនអ្នកជំងឺដែឡទៅទិញថ្នាំដើម្បីឱ្យបងប្អូនបានដឹងពីសុខភាពរបស់ខ្លួន។ ចំណែកឯនៅក្នុងសាខាថ្មីនៅក្រុងប៉ោយប៉ែតវិញ មានបន្ទប់ពិគ្រោះស្ថានភាពជំងឺដែលរក្សាការសម្ងាត់ជូនអ្នកជំងឺទៀតផង។ អ្នកជំងឺខ្លះមានការខ្មាសអៀនមិនហ៊ាននិយាយអាការៈនៅមុខមនុស្សច្រើនទេ ដូចនេះឱសថស្ថានយើងបានរៀបចំបន្ទប់យ៉ាងស្ងៀមស្ងាត់ដើម្បីឱ្យអ្នកជំងឺបាននិយាយពីអាការឱ្យអស់ដើម្បីងាយស្រួលក្នុងការផ្តល់ថ្នាំដែលត្រឹមត្រូវ។
លោកបានបញ្ជាក់បន្ថែមថា អាជីវកម្មវិស័យពេទ្យទាមទារជាងគេបំផុតគឺមិនត្រឹមតែជំនាញព្យាបាលទេ តែទាមទារឱ្យមានក្រមសីលធម៌ និងការយកចិត្តទុក្ខដាក់លើអ្នកជំងឺ។ អ្នកជំងឺដែលទទួលបានពាក្យលួងលោមពីគ្រូពេទ្យនិងឆាប់ជាសះស្បើយ៕
អត្ថបទដោយ៖ កញ្ញា លីហួយ