ព័ត៌មាន
ត្រៀមខ្លួនសារជាថ្មី! គ្រឹះស្ថានសិក្សារដ្ឋចំនួន១៧៣សាលា នឹងបើកឡើងវិញទាំងអស់ក្នុងសប្តាហ៍ក្រោយ
MC LyHouy
October 14 2021
1.5 K views

យោងតាមសេចក្តីប្រកាសរបស់មន្ទីរព័ត៌មានខេត្តសៀមរាបបានឱ្យដឹងថា អាជ្ញាធរខេត្តសៀមរាប បង្ហាញថា គ្រឹះស្ថានសិក្សារបស់រដ្ឋក្នុងខេត្ត ចំនួន១៧៣សាលា គ្រោងនឹងបើកឲ្យដំណើរការសាកល្បងនៅសប្តាហ៍ក្រោយនេះ។

នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ គណៈកម្មការត្រួតពិនិត្យនិងវាយតម្លៃការបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនខេត្តសៀមរាប បានបើកកិច្ចប្រជុំពិភាក្សាមួយពីចម្ងាយតាមប្រព័ន្ធអនឡាញ ក្រោមអធិបតីភាពលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប អនុប្រធានប្រចាំការនៃគណៈកម្មការត្រួតពិនិត្យនិងវាយតម្លៃការបើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនខេត្ត ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្ត គណៈអភិបាលក្រុង-ស្រុក និងមន្រ្តីការិយាល័យអប់រំ យុវជន និងកីឡាក្រុង-ស្រុកទាំង១២របស់ខេត្ត ។

កិច្ចប្រជុំបានធ្វើការពិភាក្សា និង ឯកភាពគ្នាជាគោលការណ៍អំពីការបើកដំណើរការសាលារៀនសាកល្បង។ ខេត្តសៀមរាបនឹងត្រូវបានបើកឲ្យដំណើរការសាកល្បង សាលាកំរឹតមធ្យមសិក្សាចំនួន៤៤សាលា នៅថ្ងៃទី១៨តុលា និងសាលាកំរឹតបឋមសិក្សាចំនួន ១២៩សាលា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ដែលសាលារៀនទាំងនេះ ស្ថិតនៅក្នុងចំណុះនៃរដ្ឋបាលស្រុកទាំង៨ ដែលបានដាក់ពាក្យស្នើសុំកន្លងមករួមមាន ៖ ១. ស្រុកបន្ទាយស្រី , ២. ស្រុកស្វាយលើ , ៣. ស្រុកសូទ្រនិគម , ៤. ស្រុកប្រាសាទបាគង , ៥. ស្រុកស្រីស្នំ , ៦. ស្រុកវ៉ារិន , ៧. ស្រុកអង្គរធំ និង ៨. ស្រុកក្រឡាញ់ ។

ការបើកដំណើរការសាលារៀនសាកល្បងនៅខេត្តសៀមរាប គឺត្រូវបានត្រៀមរួចជាស្រេច នូវការអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដារដែលបានដាក់ចេញដោយក្រសួងអប់រំ យុវជន និងកីឡា ការអនុវត្តវិធានការ៣ការពារ និង៣កុំ រួមទាំងការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ ដែលទាំងបុគ្គលិកអប់រំ គ្រូបង្រៀន និងសិស្សានុសិស្ស ត្រូវតែធានាថា បានចាក់វ៉ាក់ស៊ាំងបង្ការរួចហើយ ហើយអាជ្ញាធរមូលដ្ឋាន ការិយាល័យអប់រំ គណៈកម្មការទ្រទ្រង់សាលា សមាគមមាតាបិតាសិស្ស រួមទាំងស្ថាប័នពាក់ព័ន្ធទាំងអស់ បានរួមគ្នាទទួលខុសត្រូវ ដែលជាពិសេសនោះ គឺការផ្តល់កិច្ចសហការគាំទ្រ យ៉ាងពេញទំហឹងពីមន្ទីរសុខាភីបាលខេត្ត ។

លោកអភិបាលរងខេត្តសៀមរាប មានប្រសាសនថា ពិភពលោកយើងនេះប្រហែលជាយើងត្រូវរស់នៅជាមួយនឹងជំងឺកូវីដ-១៩យូរអង្វែងបន្តទៀត ដោយសារតែជំងឺឆ្លងដ៏កាចសាហាវមួយនេះ មិនទាន់ទៅណាឲ្យឆ្ងាយពីពិភពលោកយើងនេះទេ ពីព្រោះវានៅតែបន្តការឆ្លងរាតត្បាតជាសកលនៅឡើយ ជាពិសេសក្នុងរយៈពេលខ្លីនិងមធ្យមខាងមុខនេះ វីរុសកូវីដ-១៩ វានៅបន្តការបំលែងខ្លួនទៅជាទម្រង់ថ្មីៗទៀតនោះ ប៉ុន្តែថ្វីត្បិតតែយើងមិនទាន់អាចកម្ចាត់ចោលនូវមេរោគនេះទាំងស្រុងបាន តែយើងក៏មិនអាចរត់គេចពីវាបានរហូតនោះដែរ ដូច្នេះការឈានមកដល់ពេលនេះ វាគឺជាដំណាក់កាលដែលមិនអាចរង់ចាំការស្ងប់ស្ងាត់ទាំងស្រុងនៃវិបត្តិកូវីដ-១៩នោះទេ ដូច្នេះដើម្បីការពារសុខភាពអាយុជីវិតយើង ក្រុមគ្រួសារយើង និងសហគមន៍យើងទាំងអស់គ្នា យើងទាំងអស់គ្នាត្រូវបន្តរៀនរស់តាមបែបគន្លងថ្មីជាមួយនឹងកូវីដ-១៩ ជាពិសេសត្រូវចូលរួមអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារឲ្យបានខ្ជាប់ខ្ជួន ៕

MC LyHouy
អំពីអ្នកនិពន្ធ
នាងខ្ញុំ ហយ លីហួយ ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងចំណេះដឹងសុខភាពនិងគំនិតរកស៊ី ដើម្បីឱ្យប្រជាជនខ្មែរស្រលាញ់សុខភាព និងមានអាជីវកម្មដែលផ្តោតលើសុខភាពកាន់តែច្រើន ជាពិសេសវិស័យពេទ្យរីកចម្រើនបន្តបន្ទាប់! ទំនាក់ទំនងមកកាន់ខ្ញុំ 088 63 15 627 ឬ Facebook & Telegram: Ly Houy

អត្ថបទសរុប៖ 1967

អត្ថបទទាក់ទង

#ព័ត៌មាន

From Surplus to Something Special: A fund-raising event
Kaochou Ly
October 26 2026
77 views

#ព័ត៌មាន

សមាជិក ប.ស.ស. (វិស័យឯកជន) ត្រូវបំពេញលក្ខខណ្ឌ ៣នេះ ដើម្បីទទួលបានប្រាក់ចូលនិវត្តន៍
Tror Sopheap
July 24 2026
3 K views

#ព័ត៌មាន

ក្តៅៗ! នេះជាតម្លៃប្រេងសាំងថ្មីឱ្យលក់ថ្ងៃទី២១ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
July 20 2026
12.5 K views

#ព័ត៌មាន

ស្រ្តីមានផ្ទៃពោះជាសមាជិក ប.ស.ស ត្រូវដាក់ឯកសាទាំង ៥នេះ ដើម្បីដាក់ស្នើសុំប្រាក់ឧបត្ថម្ភ
Tror Sopheap
July 19 2026
8.4 K views

#ព័ត៌មាន

ប្រុងប្រយ័ត្ន! ថ្ងៃនេះ រកឃើញអ្នកឆ្លងជំងឺកូវីដចំនួនច្រើនករណី ពីក្រសួងសុខាភិបាល
Tror Sopheap
July 17 2026
201 views

#ព័ត៌មាន

សូមឪពុកម្តាយប្រុងប្រយ័ត្នផង! កុមារកើតជំងឺគ្រុនឈាមកើនដល់ ១ ៨៩២នាក់ គិតក្នុងមួយខែមិថុនានេះ
Tror Sopheap
July 14 2026
90 views
អត្ថបទថ្មីៗ
#អត្ថបទ PRNovember 10 2026
មោទនភាព!មន្ទីរពិសោធន៍វេជ្ជសាស្ត្រ កូនខ្មែរ ដំបូងគេបង្អស់ ទទួលបាន ការទទួលស្គាល់គុណភាពតាមស្តង់ដាអន្តរជាតិ 𝐈𝐒𝐎 15189:2022
#អត្ថបទ PRNovember 4 2026
គុណភាពទឹកនៅដដែល ប្លាស្ទិកតិចជាងមុន ជំហានកាន់តែធំឆ្ពោះទៅអនាគតបៃតង
#ព័ត៌មានOctober 26 2026
From Surplus to Something Special: A fund-raising event
#អត្ថបទ PROctober 9 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីគន្លឹះសម្រាប់ការទទួលទានអាហារដែលមានសុខភាពល្អ និងការជៀសវាងការឡើងទម្ងន់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia