សម្រស់
ប្រយ័ត្ន! សូមកុំប្រើជែលលាងដៃច្រើនពេក បើមិនចង់ជួបបញ្ហាទាំងអស់នេះ

ប្រទេសជាតិកំពុងតែវឹកវរដោយសារការវិលត្រឡប់របស់វីរុសកូវីដ-១៩ ប្រជាជនកំពុងតែរកដំណោះស្រាយការពារ ក្នុងនោះជែលលាងដៃគឺ អាវុធការពារមួយផងដែរ ដូច្នេះសូមប្រយ័ត្នចំពោះការប្រើប្រាស់ជែលដែលមានសារធាតុទាំងនេះ។

ទន្ទឹមនឹងគ្នានេះ នៅក្នុងវេបសាយ TheStreet បានឱ្យដឹងថា សារធាតុនៅក្នុងជែលលាងដៃ គឺតែងតែមានជាតិអាកុល៦០% និងសារធាតុមួយចំនួនទៀតដូចជា សមាសធាតុផ្សំថ្នាំអង់ទីប៊ីយោទិចដែលហៅថា Triclosan ឬ triclocarban សម្រាប់សារធាតុផ្សំទាំងនេះត្រូវបានគេប្រើ ដើម្បីធ្វើការប្រឆាំងជាមួយបាក់តេរី និងសម្លាប់មេរោគ ការពារវីរុសផ្សេងៗ ក៏ប៉ុន្តែនៅពេលអ្នកលាងវាញឹកញាប់ពេកក្នុងមួយថ្ងៃ​ សារធាតុទាំងអស់នេះ អាចធ្វើឱ្យស្បែកប្រអប់ដៃឆាប់ស្ងួតខ្លាំងណាស់ និងអាចបង្កបញ្ហា រលាកស្បែក ធ្វើឱ្យស្បែកឡើងក្រហមនិងមានស្នាមប្រេះផងដែរ។

ជាមួយគ្នានេះដែរ លោក Siddiqui​ ដែលជាអ្នកឯកទេសសើស្បែកបាននិយាយថា ចំពោះទឹកលាងដៃដែលមានផ្ទុកជាតិអាកុលអេតាណុល គឺពិតជាមានសមាសធាតុខ្លាំង ដែលមានគ្រោះថ្នាក់ប្រសិនបើអ្នកលាងដៃញឹកញាប់ ព្រោះវាអាចនឹងរលាកស្បែកដៃធ្ងន់ធ្ងរ។

ដោយឡែក អ្នកជំនាញខាងគ្រឿងសំអាង និងជាស្ថាបនិកនៃក្រុមហ៊ុនFreelance Formulations បាននិយាយថា ជែលលាងដៃ ឬ ទឹកអាកុល គឺមានសារធាតុផ្សំពីអេទីល ឬ Isopropyl ហើយប្រើវាដើម្បីឱ្យមានក្លិនក្រអូបដើម្បីកាត់បន្ថយក្លិនអាកុល ។ លោកបានបញ្ជាក់ថា នៅពេលអ្នកប្រើវាញឹកញាប់សារធាតុទាំងនេះអាចបណ្ដាលឱ្យស្បែកក្ដៅ និងរលាកស្បែក ធ្វើឱ្យស្បែកដៃស្ងួត ធ្វើឱ្យស្បែកដៃឡើងជ្រួញផងដែរ និងពេលខ្លះឈានដល់ការរបកដៃក៏មាន។

គួរបញ្ជាក់ថា បើទោះជាជែលជាអ្នកជួយលាងសម្លាប់មេរោគក៏ដោយ ក៏ប៉ុន្តែសូមធ្វើការលាងដៃជាមួយជែលឱ្យបានត្រឹមត្រូវ និងកុំញឹកញាប់ខ្លាំងពេក ជាពិសេស សូមលាងដៃជាមួយជែលពី២ទៅ៣នាទីមុនញ៉ាំអាហារ ចៀសវាងការធំក្លិនអាកុល និងសារធាតុថ្នាំផ្សេងៗដែលគេបានប្រើក្នុងជែល។

បន្ថែមពីនេះ លោកបានប្រាប់ថា ប្រសិនបើអ្នកមិនចង់លាងដៃជាមួយជែលទេនោះ វិធីល្អបំផុត​សូមធ្វើការលាងដៃជាមួយទឹកក្ដៅឧណ្ឌៗ ឬ សាប៊ូ ដែលវាល្អជាងការលាងដៃជាមួយជែលនិងអាកុល យ៉ាងណាមិញ ការលាងដៃគឺមានប្រសិទ្ធភាពខ្ពស់ក្នុងការសម្អាតនិងកម្ចាត់មេរោគបានល្អទៀតផង។

ដូចនេះ បើមិនចាំបាច់ទេ សូមបងប្អូនកុំសូវលាងដៃជាមួយទឹកជែលលាងដៃ ឬ​អាកុលញឹកញាប់ខ្លាំងពេក សូមធ្វើការលាងដៃជាមួយសាប៊ូ និងសូមថែរក្សាសុខភាព គម្លាត និងអនាម័យឱ្យបានខ្ជាប់ខ្ជួន ដើម្បីបង្កើនសុវត្ថិភាពពីកាតឆ្លងវីរុស Covid-19

អត្ថបទដោយ៖ តឹក ស៊ីថា

Daddy_Rath (ប៉ាប៉ារតន៍)
អំពីអ្នកនិពន្ធ
ក្ដីស្រមៃរបស់ខ្ញុំចង់ឃើញកុមារកម្ពុជាខ្លាំង មិនចាញ់បរទេស ដោយសង្ឃឹមថាដៃទាំងទ្វេរបស់ខ្ញុំដែលខំតាក់តែងអត្ថបទនេះអាចជួយបាន។

អត្ថបទសរុប៖ 1711

អត្ថបទថ្មីៗ
#អាហារJuly 18 2025
ពេលព្រឹកញ៉ាំអាហារ ៤នេះជាតិស្ករមិនឡើងក្នុងឈាម ជួយដុតខ្លាញ់ឱ្យអ្នកសម្រកគីឡូលឿន
#ចិត្តសាស្ត្រJuly 18 2025
គុណភាព! ៣ក្បាច់ថ្មីដុតកម្តៅរួមភេ.ទបានយូរ ឱ្យដៃគូពេញចិត្តបំផុត
#ជំងឺJuly 18 2025
៣ទម្លាប់នេះ អ្នកកំពុងតែចិញ្ចឹមជំងឺទឹកនោមផ្អែមចូលក្នុងខ្លួន អនាគតលាងឈាមហើយ
#កុមារJuly 18 2025
អ្នកឧញ្ញាគួច ម៉េងលីបញ្ជាក់ថា ឪពុកម្តាយចិញ្ចឹមកូនបែបនេះ នាំឱ្យកូនរស់ក្នុងការភ័យខ្លាចក្នុងជីវិត
#ចិត្តសាស្ត្រJuly 18 2025
អ្នកចិត្តសាស្រ្តថា៖ រស់ខុសក្បួន នាំបញ្ហាឱ្យផ្លូវចិត្តកាន់តែច្រើន
#ជំងឺJuly 17 2025
ពេលព្រឹកពិសាកាហ្វេបែបនេះ ជួយសុខភាពតម្រងនោម ការពារជំងឺទឹកនោមផ្អែម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia