កុមារ
លាភក្លាយជាគ្រោះ បើឪពុកម្ដាយទម្លាប់ហុចទូរស័ព្ទឱ្យកូន ព្រោះខ្ជិលមើលថែកូន

ប្រាកដណាស់ ទូរស័ព្ទអាចបង្រៀនកូនរបស់អ្នកឱ្យចេះបានច្រើន ប៉ុន្តែឪពុកម្ដាយត្រូវចាំថា រាល់រឿងរ៉ាវជាច្រើននៅក្នុងទូរស័ព្ទក៏មិនប្រាកដថាល្អទាំងអស់នោះដែរ។ ស្រាប់តែឪពុកម្ដាយខ្មែរមួយចំនួនមិនបានយកចិត្តទុកដាក់ខ្វល់ បែរជាយកលេសខ្ជិលមើលកូន ហុចទូរស័ព្ទឱ្យកូនហើយជាការស្រេច។

ឪពុកម្ដាយដែលកំណត់ទេថា ប្រសិនបើកូនលេងទូរស័ព្ទ តើអនាគតរបស់កូននឹងទៅជាយ៉ាងណា? ជាមួយគ្នានេះដែរ តាមការសិក្សារបស់សហរដ្ឋអាមេរិកកន្លងមកបានរកឃើញថា ការចំណាយពេលវេលាដល់ច្រើនទៅលើទូរស័ព្ទទំនើប និងអ៊ិនធឺរណែត គឺកំពុងបង្កបញ្ហាក្នុងការអភិវឌ្ឍន៍ខ្លួនរបស់កុមារ។

ជាមួយគ្នានេះ កុមារដែលវក់លេងទូរស័ព្ទច្រើនលលើសលប់នឹងបង្កឱ្យមានបញ្ហាអភិវឌ្ឍសមត្ថភាពរបស់ខ្លួនរួមមាន៖

‑ធ្វើឱ្យកុមារគេងមិនលក់ ឬរំខានដល់ការគេងរបស់កុមារ

‑ការអភិវឌ្ឍសមត្ថភាពយឺតយ៉ាវលើជំនាញនិយាយ និងសង្គម

‑សុខភាពរាងកាយចុះខ្សោយ

‑មិនមានការជឿជាក់លើខ្លួនឯង និងមានបញ្ហាថប់បារម្ភ

‑ធ្វើឱ្យកុមារ​មានអារម្មណ៍​ឆេវ​ឆាវ

‑​ទូរស័ព្ទមានវិទ្យុ​សកម្មខ្ពស់ ធ្វើឱ្យប៉ះពាល់ដល់កុមារ

យ៉ាងណាមិញ បើនិយាយដល់​ទូរស័ព្ទ យើងប្រាកដជានឹកឃើញដល់ Steve Jobs ដែលជាស្ថាបនិករបស់ក្រុមហ៊ុន Apple  ដែល Steve Jobs មានប្រសាសន៍ថា ខ្ញុំមិនដែលអនុញ្ញាតឱ្យកូនៗរបស់ខ្ញុំលេង iPad នោះទេ ហើយហេតុផលនេះមកពីខ្ញុំដឹងថា iPad នឹងធ្វើឱ្យមនុស្សឈ្លក់វង្វេង។ នៅពេលនរណាម្នាក់យកវាតាមខ្លួនជានិច្ច នោះអ្នកនឹងញៀនជាមួយឧបករណ៍មួយនេះជាក់ជាមិនខាន ដូច្នេះហើយបានជាខ្ញុំមិនអនុញ្ញាតឱ្យកូនៗរបស់ខ្ញុំប្រើ iPad នោះទេ ព្រោះខ្ញុំដឹងថាកូនរបស់ខ្ញុំនឹងញៀននឹងឧបករណ៍ទំនើបមួយនេះ។

ដូច្នេះឪពុកម្ដាយគ្រប់រូបមិនត្រូវ ធ្វេសប្រហែសចំពោះរឿងមួយនេះទេ ចូរអ្នកត្រូវយកចិត្តទុកដាក់ក្នុងរឿងនេះជាចាំបាច់ កុំយកទូរស័ព្ទមកកំណត់ជោគវាសនារបស់កូនអ្នក។

អត្ថបទស្រាវជ្រាវដោយ៖ម៉ាង វិសិដ្ឋារតន៍

Daddy_Rath (ប៉ាប៉ារតន៍)
អំពីអ្នកនិពន្ធ
ក្ដីស្រមៃរបស់ខ្ញុំចង់ឃើញកុមារកម្ពុជាខ្លាំង មិនចាញ់បរទេស ដោយសង្ឃឹមថាដៃទាំងទ្វេរបស់ខ្ញុំដែលខំតាក់តែងអត្ថបទនេះអាចជួយបាន។

អត្ថបទសរុប៖ 1711

អត្ថបទទាក់ទង

#កុមារ

អ្នកគ្រូ សុខហេង ប្រាប់ថា កុមារអូទីស្សឹមមានឱកាសសាងពន្លឺអនាគត បើឪពុកម្តាយធ្វើរឿងនេះ
Tror Sopheap
July 21 2026
213 views

#កុមារ

ឪពុកម្តាយកុំនិយាយពាក្យ ៥នេះដាក់កូន ធ្វើឱ្យកូនបាក់ទឹកចិត្ត ខូចអនាគតទៀត
Tror Sopheap
July 20 2026
1 K views

#កុមារ

ឪពុកម្តាយឈប់ធ្វើទង្វើ ៣នេះជាបន្ទា.ន់ ទើបកូនគ្មានសម្ពាធ មានក្តីស្រឡាញ់
Tror Sopheap
July 16 2026
1.1 K views

#កុមារ

ម្សៅទឹកដោះគោ Suffy មានគុណភាពខ្ពស់ ប៉ូវឆ្អឹងកុមាររឹងមាំ ហើយបង្កើនការចងចាំ
Tror Sopheap
July 14 2026
867 views

#កុមារ

កូនឆ្លាត! ឪពុកម្តាយធ្វើរឿង ៣នេះ ឱ្យកូនមានផ្លូវចិត្តល្អ ហើយឆ្លាតវៃ
Tror Sopheap
July 1 2026
765 views

#កុមារ

ឪពុកម្តាយច្រឡំមាត់ស្រែកដាក់កូន គួរធ្វើរឿងនេះ កុំឱ្យកូនភ័យខ្លាច
Tror Sopheap
June 23 2026
194 views
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia