នៅថ្ងៃទី ១៤ មេសា ២០២១នេះ ក្រសួងសាធារណការនិងដឹកជញ្ជូនបានប្រកាសជាសាធារណស្វែងរកអ្នកពាក់ព័ន្ធនឹងមន្រ្តី០៣រូបតាំងពីថ្ងៃទី ១ មេសា ២០២១ ក្រោយរកឃើញមន្រ្តីទាំង០៣រូបនេះឆ្លងកូវីដ១៩កាលពីថ្ងៃទី១៣ មេសា ២០២១។
មន្រ្តីទាំង៣រូបមានឈ្មោះនិងតួនាទីដូចខាងក្រោម៖
១. លោក អ៊ុយ សុវណ្ណារិទ្ធ អនុប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
២. លោកស្រី គង់ ចន្ធូ អនុប្រធានការិយាល័យនៃនាយកដ្ឋានរដ្ឋបាល
៣. លោក អ៊ុយ សុវណ្ណារ៉ុង ជំនួយការឯកឧត្តម វ៉ាស៊ីម សូរិយា អនុរដ្ឋលេខាធិកា
ដើម្បីទប់ស្កាត់ការឆ្លងរាលដាល ការិយាល័យរបស់មន្រ្តីទាំង៣ត្រូវបិទជាបណ្តោះអាសន្ន ឯអ្នកពាក់ព័ន្ធទាំងអស់ត្រូវធ្វើចត្តាឡីស័កនិងប្រញាប់ធ្វើតេស្តជាបន្ទាន់៕