កុមារ
នៅពីក្រោយ ការឆ្លងទន្លេ ប្ដូរសាច់ ប្តូរឈា.ម លះបង់ជីវិតរបស់ម្ដាយ ទារកទទួល អត្ថប្រយោជន៍ពិសេសបំផុត
Thida Pet
March 9 2023
510 views

ក្រោយពីការពពោះ៩ខែ១០ថ្ងៃ គឺជាពេលវេលាមួយដែល ម៉ាក់ប៉ាទន្ទឹមរងចាំមើលមុខកូនជាទីស្រឡាញ់​ចាប់ផ្ដើមចេញមកឃើញពន្លឺថ្ងៃ ហើយក៏ជាពេលវេលាមួយដែលម្តាយ ត្រូវប្តូរ ឈាម ប្ដូរកម្លាំង ប្ដូរការឈឺចាប់ ប្តូរជីវិត ឈាមស្រស់ក៏មិនខ្លាចដើម្បីកូនចេញមក។

ផ្សារភ្ជាប់ជាមួយចិត្តផ្ដាច់ប្តូររបស់ម្ដាយ ជាទូទៅការសម្រាលកូនតាមរយៈសម័យថ្មីនេះគឺមានដូចជាការវះកាត់ និងការសម្រាលកូនដោយធម្មជាតិតែម្ដង ​អាស្រ័យលើការសម្រេចចិត្តរបស់ស្រ្តីក៏ដូចជាស្វាមី​ ថាតើ គួរជ្រើសរើសយកវិធីវះកាត់ឬក៏សម្រាលដោយធម្មជាតិ? មួយវិញទៀតគឺអាស្រ័យលើសុខភាពស្រ្តីរួមទាំងកូនក្នុងផ្ទៃដូចគ្នា បើកាលណាមានបញ្ហាណាមួយ ទាក់ទងនិងការសម្រាលក្រុមគ្រូពេទ្យក៏ធ្វើការពន្យល់ហេតុផលទៅក្រុមគ្រួសារ ដើម្បីជ្រើសរើសវិធីសាស្រ្តណាមួយដើម្បីសម្រាលចៀសវាងមានបញ្ហាណាមួយដល់អាយុជីវិត ម្តាយរួមទាំងកូនដូចគ្នា។

តើសម្រាលកូនដោយធម្មជាតិនិងវះកាត់មួយណាល្អជាង??

ជាការពិតណាស់សម្រាលកូនដោយវិធីទាំង២នេះ គឺមានទាំងគុណសម្បត្តិនិងគុណវិបត្តិដូចគ្នា អ៊ីចឹងក្រុមការងារចាបបៃតង សូមលើកយកគុណសម្បត្តិនិងគុណវិបត្តិ នៃការសម្រាលកូនដោយធម្មជាតិ ចែកជូនឱ្យស្រ្តីគ្រប់រូបបានដឹងនេះបើយោងតាមរយៈគេហទំព័រ apollocradle

គុណសម្បត្តិ

-ចៀសវាងការបញ្ចូលឈាម ៖ សម្រាប់ស្រ្តីដែលសម្រាលកូនដោយធម្មជាតិគឺមានប្រភេទអរម៉ូន Oxytocin ដែលអរម៉ូននេះមានសមត្ថភាពជួយការពារស្រ្តីពីជំងឺរលាកសួត និងកាត់បន្ថយការបញ្ចូលឈាម

-ជួយពង្រឹងការអភិវឌ្ឍន៍ខួរក្បាលទារក៖ ការសម្រាលកូនដោយធម្មជាតិអាចជួយបង្កើនការផលិត ប្រូតេអ៊ីន ក្នុងខួរក្បាលទារក ដើម្បីអភិវឌ្ឍខួរក្បាលទារក ។ ដូច្នេះការសម្រាលកូនដោយវះកាត់ រាងកាយមិនបានបញ្ចេញ ប្រូតេអ៊ីននេះទេ ជាហេតុនាំឱ្យកុមារបាត់បង់អត្ថប្រយោជន៍ទាំងនេះ

-សម្រាលកូនធម្មជាតិល្អសម្រាប់សុខភាពទារក៖ ជាធម្មតា ទារកដែលកើតដោយការវះកាត់ គឺងាយមានបញ្ហាអាឡែហ្សី ជំងឺហឺត និងងាយឆ្លងរោគជាងទារកកើតដោយធម្មជាតិ

-ទារកដែលសម្រាលចេញដោយធម្មជាតិ មិនសូវមានបញ្ហាផ្លូវដង្ហើម និងប្រព័ន្ធភាពសុំារឹងមាំ និងមិនសូវមានបញ្ហាស្បែក

គុណវិបត្តិ

-ម៉ាក់ៗអាចប្រឈមនឹងការឈឺពោះយូរ​

-ទ្វារមាសអាចមានបញ្ហារហែងក្រោយសម្រាល

-ទារកសម្រាលមកអាចមានការប៉ះទង្គិច ដោយសារការប្រើឧបករណ៍ជំនួយជួយម្ដាយដើម្បីសម្រាល (បូម)

ជារួមមក ការសម្រាលកូនដោយធម្មជាតិគឺមានអត្ថប្រយោជន៍ជួយដល់សុខភាពទារកដែលកើត ជួយឱ្យរាងកាយរឹងមាំ មិនអាចមានបញ្ហាអាឡែហ្សីស្បែក ឬក៏បញ្ហាផ្លូវដង្ហើម រួមទាំងជួយដល់ការអភិវឌ្ឍន៍ខួរក្បាលទារក ជាពិសេសក៏ល្អសម្រាប់សុខភាពរបស់ម្ដាយក្រោយសម្រាលដូចគ្នា គឺឆាប់ចេញពីការសម្រាកនៅមន្ទីរពេទ្យលឿនជាងស្រ្តីសម្រាលដោយវះកាត់ ៕

អត្ថបទដោយ៖ ប៉ែត ​ធីតា

A Natural Childbirth Without Medications | Banner Health

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1257

អត្ថបទទាក់ទង

#កុមារ

នេះជារប្រៀបចិញ្ចឹមថ្មីកូនឱ្យចេះក្រោកតស៊ូ មានក្តីស្រឡាញ់ មានអនាគតរឹងមាំ
Tror Sopheap
January 3 2025
219 views

#កុមារ

ក្បួនចិញ្ចឹមកូនឱ្យពេលធំឡើង ចេះពឹងលើខ្លួនឯង ឪពុកម្តាយលែងឈឺក្បាលហើយ
Tror Sopheap
December 25 2024
397 views

#កុមារ

ចិត្តវិទូបញ្ជាក់ថា ទង្វើបែបនេះជាកំហុសឪពុកម្តាយ ធ្វើបាបអារម្មណ៍កូនចេះភ័យខ្លាច
Tror Sopheap
December 4 2024
591 views

#កុមារ

ក្បួនអប់រំកូនឱ្យចេះពឹងខ្លួនឯង ហើយមានសុភមង្គលផ្លូវចិត្ត
Tror Sopheap
December 3 2024
371 views

#កុមារ

ក្បួនចិញ្ចឹមកូន ៤នេះ ឱ្យកូនមានខួរក្បាលឆ្លាត ចេះស្តាប់គ្នា និងរឹងមាំថ្ងៃអនាគត
Tror Sopheap
November 5 2024
512 views

#កុមារ

ក្បួនឪពុកម្តាយជប៉ុនចិញ្ចឹមកូន នាំឱ្យកូនមានសុភមង្គល សុខភាពល្អ និងឆ្លាតវៃ
Tror Sopheap
October 9 2024
232 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រJanuary 5 2025
អ្នកស្មុគស្មាញច្រើន! របៀបគិត១ ឱ្យអ្នករកផ្លូវចេញ ឱ្យជីវិតរស់ក្នុងភាពរីករាយ
#កុមារJanuary 3 2025
នេះជារប្រៀបចិញ្ចឹមថ្មីកូនឱ្យចេះក្រោកតស៊ូ មានក្តីស្រឡាញ់ មានអនាគតរឹងមាំ
#អាហារJanuary 3 2025
ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
#ចិត្តសាស្ត្រJanuary 2 2025
យុវជនចង់ស្ថាបនាអនាគតឱ្យសម្រេច យុវជនត្រូវមានទម្លាប់ ២នេះតាមខ្លួន
#ចិត្តសាស្ត្រJanuary 2 2025
ស្រ្តីគិតបែបនេះ ជាស្រ្តីមានសមត្ថភាព មានតម្លៃ ដើម្បីធ្វើជាម្ចាស់លើវាសនារបស់ខ្លួន
#ចិត្តសាស្ត្រDecember 31 2024
ផ្លាស់ប្តូរខ្លួនឯងនៅឆ្នាំ២០២៥! ចាំបាច់ត្រូវធ្វើ ៣នេះឱ្យជីវិតអ្នកមានក្តីសុខមានតម្លៃ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia