អាហារ
ភេសជ្ជៈ៤មុខ ផឹកពេលព្រឹក ជួយបំពេញជាតិទឹកក្នុងខ្លួន ផ្តល់សំណើមដល់ស្បែក ថែក្រពះពោះវៀន
Pheakdey Pao
October 6 2022
2 K views

ទម្លាប់ញុំាទឹក១កែវ បន្ទាប់ពីភ្ញាក់ពីគេង គឺជារឿងចាំបាច់ អាចជួយបំពេញជាតិទឹកឱ្យសរីរាង្គភ្លាមៗក្រោយពីត្រូវគេងអស់រយៈពេល៧ ទៅ៨ម៉ោង។

ស្របជាមួយគ្នានេះដែរ នាអំឡុងពេលព្រឹកនេះ គឺជាពេលសំខាន់បំផុតដែលរាងកាយត្រូវការស្រូបយកនូវសារជាតិចិញ្ចឹមល្អ ដើម្បីទៅបំពេញសរីរាង្គទាំងមូល កត្តានេះហើយ ក្រុមការងារចាបបៃតង នឹងលើកយកនូវភេសជ្ជៈសាមញ្ញៗចំនួន៤មុខ មានប្រយោជន៍ធំក្នុងការបំពេញជាតិទឹក ថែរក្សាសុខភាពក្រពះពោះវៀន និងបំប៉នដល់ស្បែក នាពេលព្រឹកព្រលឹម ដោយផ្អែកទៅតាមប្រភព Healthline

១. ទឹកដូង៖ ទឹកដូងមានផ្ទុកអាស៊ីត lauric និងជាប្រភពសារធាតុចិញ្ចឹមដូចជាវីតាមីនA K B ជាមួយនឹងសារធាតុប្រឆាំងអុកស៊ីតកម្មផងដែរ ដោយសារធាតុទាំងនេះ មានប្រសិទ្ធភាពក្នុងការទាញយកជាតិពុលចេញពីរាងកាយ ជួយដល់ការលូតលាស់នៃកោសិកាស្បែក បង្កើនដល់ប្រព័ន្ធភាពសុំារាងកាយ ជួយប្រព័ន្ធរំលាយអាហារ។

២. ទឹកឪឡឹក៖ ក្នុងផ្លែឪឡឹកមានជាតិទឹករហូតទៅដល់៩២% ដែលអាចជួយទប់ស្កាត់អ្នកពីការខ្វះជាតិទឹកបានយ៉ាងល្អ។ ការទទួលទានទឹកឪឡឹកនាពេលព្រឹក ធ្វើឲ្យរាងកាយមានសំណើមគ្រប់គ្រាន់ នជួយឲ្យស្បែកមានសភាពស្រស់ថ្លា និងធ្វើឱ្យដំណើររំលាយអាហារកាន់តែប្រសើរឡើង។

៣. ទឹកប្រទាលកន្ទុយក្រពើ៖ ជាតិទឹកក្នុងទឹកប្រទាលកន្ទុយក្រពើ អាចជួយកាត់បន្ថយការលេចឡើងនៃមុនលើផ្ទៃមុខ ខ្នង ឬស្បែកក្បាល និងព្យាបាលស្លាកស្នាមឱ្យប្រែប្រួលពណ៌ពី១ថ្ងៃទៅ១ថ្ងៃ និងអាចជួយកាត់បន្ថយបញ្ហាស្បែកឡើងជាំក្រហម ពន្យារភាពចាស់ បង្ការកុំឱ្យកើតជំងឺរលាកស្បែក។ ទឹកប្រទាលកន្ទុយក្រពោះ ក៏ជួយបង្កើនបរិមាណទឹកនៅក្នុងពោះវៀន និងកម្ចាត់នូវបាក់តេរីអាក្រក់ដែលនូវតោងជាប់នឹងពោះវៀន ជួយឱ្យសុខភាពពោះវៀនល្អ និងមានតុល្យភាពផងដែរ។

៤. ទឹកបន្លែផ្លែឈើក្រឡុក៖ សាឡាត់+ប៉ោមខៀវ+ចេក+ត្រសក់+ទឹក+ទឹកឃ្មុំ...ផ្សំចូលគ្នានឹងក្លាយជាភេសជ្ជៈល្អបំផុតសម្រាប់អ្នកស្រលាញ់សុខភាព ដោយភេសជ្ជៈមួយមុខនេះ មិនត្រឹមតែជួយបំប៉នស្បែក ថែសុខភាពក្រពះពោះវៀន ប៉ុនណោះទេ គឺវាអាចជាភេសជ្ជៈ១មុខមួយកម្ចាត់នូវសារជាតិពុលមិនល្អ បង្ការបញ្ហាលើសជាតិខ្លាញ់ សម្រួលទៅដល់ប្រព័ន្ធឈាមរត់ និងទប់ស្កាត់ការលើសជាតិស្ករក្នុងខ្លួន។

ជារួមមកវិញ ថ្វីត្បិតតែភេសជ្ជៈខាងលើពិតជាមានប្រយោជន៍នៅក្នុងការជួយទ្រទ្រង់សរីរាង្គកាយទាំងមូលក៏ពិតមែន តែបងប្អូនគួរតែញុំានូវប្រភេទអាហារនាពេលព្រឹកបន្ថែម និងព្យាយាមញុំាឱ្យទៀងពេល ដើម្បីផ្តល់នូវសារជាតិចិញ្ចឹមឱ្យបានគ្រប់គ្រាន់ដល់សរីរាង្គកាយ៕

 

អត្ថបទដោយ៖ ប៉ាវ ភក្តី

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1340

អត្ថបទទាក់ទង

#អាហារ

ហាងបាយហៃណាំ ប្រើរូបមន្តបែបនេះ ទាញភ្ញៀវចូលហាងមិនដាច់ ទោះបីហាងជាច្រើនបិទក៏ដោយ
Tror Sopheap
January 20 2025
212 views

#អាហារ

អ្នកមានបញ្ហាគេងអត់លក់មែនទេ? មកញ៉ាំអាហារ ៤នេះ ឱ្យអ្នកឆាប់ងងុយគេងលឿន
Tror Sopheap
January 15 2025
1.3 K views

#អាហារ

ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
Tror Sopheap
January 3 2025
2.4 K views

#អាហារ

អាហារទាំង៥ ញ៉ាំរាល់ថ្ងៃ ដូចបំផ្លាញមុខងារតម្រងនោមឱ្យខូចលឿន
Tror Sopheap
December 17 2024
4.7 K views

#អាហារ

ញុំាផ្លែឈើ ៤មុខនេះ ប៉ូវទាំងតម្រងនោមកុំឱ្យខូច ហើយជួយសម្រស់កាន់តែក្មេងជាងវ័យ
Tror Sopheap
December 13 2024
10.2 K views

#អាហារ

៤ទម្លាប់លាងជាតិស្ករចេញពីតម្រងនោម ហើយការពារអ្នកចេញពីជំងឺទឹកនោមផ្អែម
Tror Sopheap
December 11 2024
12.5 K views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ពាក់ម៉ាសផង! ខេត្តទាំង ៤នេះ ទទួលរងឥទ្ធិពលសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម
Tror Sopheap
January 24 2025
11.6 K views

#ជំងឺ

ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
Tror Sopheap
January 16 2025
4 K views

#ព័ត៌មាន

ប្រយ័ត្នផង! ការពារកូនៗ ពីខ្យល់ពុល ឪពុកម្ដាយគ្រប់រូបត្រូវដឹងជាបន្ទាន់
Tror Sopheap
January 24 2025
3.5 K views

#ជំងឺ

កាត់បន្ថយរួចខ្លួន! ញ៉ាំអាហារ ៥នេះប្រល័យតម្រងនោម លាងឈាមអត់ដឹងខ្លួនទេ
Tror Sopheap
January 15 2025
2.5 K views

#អាហារ

ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
Tror Sopheap
January 3 2025
2.4 K views

#ចិត្តសាស្ត្រ

លោក ត្រាំ ផ្តាំយុវជនថា បើមិនចង់ឱ្យជីវិតលំបាកទៅថ្ងៃអនាគតទេ ត្រូវគិតលើរឿង ៣នេះ
Tror Sopheap
January 22 2025
2.1 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia