កីឡា
ក្បួនកញ្ញា Yang Soo Bin ពីមាឌធាត់ដូចយក្ស សម្រកគីឡូត្រឹមរយៈពេលខ្លី ឱ្យរាងស្អាត
Tror Sopheap
November 4 2021
867 views

ការសម្រកគីឡូ ជារឿងពិបាកមួយ ផ្នែកអារម្មណ៍ តែអ្នកត្រូវគិតថា គេអាចធ្វើបាន ​អ្នកក៏អាចធ្វើបានដែរ។ សូម្បីកញ្ញា Yang Soo Bin ធ្លាក់មានគីឡូ ១៣១គីឡូ រហូតស្រកគីឡូឱ្យមានរាងស្អាតបែបនេះ។ ថ្ងៃនេះ healthy-Cambodia សុំលើកពីវិធីសម្រកគីឡូដូចខាងក្រោមននេះ៖

អ្នកធាត់មានការប្រឈមនឹងជំងឺជាច្រើនមុខ។ សូម្បីកញ្ញា Yang Soo Bin ក៏ធ្លាប់មានជំងឺមហារីត្រង់បំពងកផងដែ។ ពេលនាងព្យាយាមសម្រកគីឡូ ក៏ធ្លាប់បរាជ័យជាច្រើនលើកផងដែរ។ អ្នកអាចឆ្ងល់ថា កញ្ញា Yang Soo Bin អាចសម្រកទម្ងន់បានដោយរបៀបណា? ចម្លើយគឺនាងមានគោលដៅចង់បានរាងស្អាត តែវាមិនងាយស្រួលទេ នាងបានចំណាយពេលវេលាហាត់ប្រាណ តមអាហារ និងនាងញ៉ាំអាហារល្មមៗ​ ៧០%នៃក្រពះ។ មនុស្សដែលចង់សម្រកទម្ងន់ អ្នកត្រូវសកម្មជាមួយការហាត់ប្រាណ និងស៊ូទ្រាំនឹងរបបអាហារ កុំហូបអាហារមានជាតិខ្លាញ់ច្រើន។

ចំណែកចំណីអាហារកញ្ញា Yang Soo Bin បានដាក់គោលដៅ ចង់បានរាងស្អាត និងចំអិនអាហារដោយខ្លួនឯង និងបានប្រកាន់ខ្ជាប់ខ្ជនតាមច្បាប់មានដូចជា កំណត់ម្សៅ ស្ករផ្អែម បង្កើនបន្លែបែតងប្រូតេអ៊ីន​ គ្រប់ល្ង ផ្លែបឺរ និងផ្លែឈើ។ មុខម្ហូបរបស់នាងច្រើនមាន​ត្រី ពងមាន់ សាច់មាន់គ្មានជាតិខ្លាញ់ ផ្សិត និងខ្ទឹមបារាំង។ នាងតែងមានទម្លាប់ក្រោយអាហារបីពេលហ្នឹង នាងមានផ្ទុកនៅភេសជ្ជៈប្រូតេអ៊ីនជានិច្ច។ នាងមិនបរិភោអាហារពេលយប់នោះទេ ពីព្រោះវាគ្មានពេលរលាយអាហារបានល្អ។

មុនពេលនាងសម្រកគីឡូ មុនដំបូង នាងមានអារម្មណ៍ពិបាកដែរ។ ពេលនាងព្យាយាមម្តងបន្តិចៗ រាងកាយរបស់នាងអាចសម្របខ្លួនបាន។ ពេលថ្ងៃនាងតែងផឹកទឹកយ៉ាងតិច ៣លីត្រជាង ដើម្បីឱ្យរាងកាយបំបាត់ជាតិពុល ជួយរំលាយអាហារ និងជួយដុតជាតិជាតិខ្លាញ់ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះទេ នាង Yang Soo Bin ក៏ដាក់គោលដៅព្យាយាមហាត់ប្រាណដែរ។ នាងមានគ្រូបង្វឹកផ្ទាល់ខ្លួន ពេលនាងហាត់ប្រាណបានមួយរយៈ នាងបានរកឃើញលំហាត់ប្រាណដែលសមស្របនឹងខ្លួននាង។

ហើយនាងចាប់ផ្តើមហាត់ប្រាណបន្ថែមនៅផ្ទះ ពេលណាទំនេរ។ ហើយបានចំណាយពេលវេលា រយៈពេល ១០ ខែ ពី១៣១គីឡូក្រាម បានសម្រក នៅសល់គីឡូ ៩៣ គីឡូក្រាម។ នាង Yang Soo Bin តែងតែអនុវត្តចលនាចំនួន ៧ នៅរាល់វគ្គបណ្តុះបណ្តាល(របៀបហាត់ប្រាណ)។ លើសពីនេះនាងក៏ចំណាយពេលហាត់ប្រាណឱ្យបានច្រើននៅពេលល្ងាច និងធ្វើលំហាត់ប្រាណតាមបែបរ៉ូបូតក្នុងពេលទំនេររបស់នាង។

បំរាម៖ បើអ្នកចង់សម្រកគីឡូ អ្នកកុំហាត់ប្រាណដោយខ្លួនឯង មានហេតុពីរ ទីមួយ អ្នកហាត់តែម្នាក់ឯងមិនបានយូរទេ(មិនសូវមានផលទេ) ទីពីរ អ្នកកុំព្យាយាមហាត់ប្រាណដោយខ្លួនឯង ពីព្រោះការហាត់ប្រាណក៏មានរបៀបហាត់ដែរ។ អ្នកត្រូវមានគ្រូ ឬទៅហាត់ក្លឹបហាត់ប្រាណ ដើម្បីមានការណែនាំល្អពីរបៀបហាត់។ ហើយវាមានរបបអាហារ ដើម្បីជួយអ្នកសម្រកគីឡូផងដែរ។

អត្ថបទដោយ៖ ទ្រ សុភាព

Mukbang YouTuber shocks everyone with her stunning weight-loss  transformation

This Woman Eats Food, and Millions Tune in to Watch Her Do It

Transformasi YouTuber Korea Yang Soo Bin, Sukses Diet Dalam 500 Hari -  Womantalk

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2320

អត្ថបទពេញនិយមប្រចាំខែ

#ជំងឺ

ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
Tror Sopheap
January 16 2025
2.7 K views

#ជំងឺ

កាត់បន្ថយរួចខ្លួន! ញ៉ាំអាហារ ៥នេះប្រល័យតម្រងនោម លាងឈាមអត់ដឹងខ្លួនទេ
Tror Sopheap
January 15 2025
2.4 K views

#ចិត្តសាស្ត្រ

អ្នកជំនាញប្រាប់ថា ហាត់ប្រាណសម្រកគីឡូបែបនេះ ងាយស្រកគីឡូ ហើយមិនធុញ
Tror Sopheap
January 9 2025
2 K views

#កីឡា

ហាត់ប្រាណពេលល្ងាច មានគុណសម្បត្តិ៤ លើសពីការសម្រកគីឡូ
Tror Sopheap
January 10 2025
1.7 K views

#ចិត្តសាស្ត្រ

លោក ត្រាំ ផ្តាំយុវជនថា បើមិនចង់ឱ្យជីវិតលំបាកទៅថ្ងៃអនាគតទេ ត្រូវគិតលើរឿង ៣នេះ
Tror Sopheap
January 22 2025
1.6 K views

#កីឡា

មុនទៅហាត់ប្រាណ កុំឱ្យមានបញ្ហាធំដល់ពិការ និងជីវិត អ្នកត្រូវដឹងរឿង ៣នេះ
Tror Sopheap
January 17 2025
1.6 K views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រJanuary 22 2025
លោក ត្រាំ ផ្តាំយុវជនថា បើមិនចង់ឱ្យជីវិតលំបាកទៅថ្ងៃអនាគតទេ ត្រូវគិតលើរឿង ៣នេះ
#អត្ថបទ PRJanuary 22 2025
ក្នុងឱកាសបុណ្យចូលឆ្នាំចិន មន្ទីរព្យាបាលធ្មេញសន្តិភាពមានចែកជូនអាំងប៉ាវvoucher ទាំងនេះដល់អតិថជិនដែលមកពិនិត្យនិងព្យាបាលធ្មេញផ្ទាល់
#អាហារJanuary 20 2025
ហាងបាយហៃណាំ ប្រើរូបមន្តបែបនេះ ទាញភ្ញៀវចូលហាងមិនដាច់ ទោះបីហាងជាច្រើនបិទក៏ដោយ
#អត្ថបទ PRJanuary 19 2025
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកអំពីអត្ថប្រយោជន៍នៃសណ្តែកសៀង និងវិទ្យាសាស្រ្តនៅពីក្រោយ Phytoestrogens
#កីឡាJanuary 17 2025
មុនទៅហាត់ប្រាណ កុំឱ្យមានបញ្ហាធំដល់ពិការ និងជីវិត អ្នកត្រូវដឹងរឿង ៣នេះ
#ចិត្តសាស្ត្រJanuary 17 2025
Elon Musk និង Bill Gates ប្រាប់គន្លឹះ១ ប្រើខួរក្បាលគ្មានភាពស្មុគស្មាញ គ្មានស្រ្តេសទេ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia