អាហារ
មិនចាំបាច់ទាល់តែចេញពីសត្វគោទេ ប្រភេទទឹកដោះគោនេះកាល់ស្យូមខ្ពស់ ជំនួយខ្លាំងផឹករាល់ថ្ងៃក៏បាន
MC LyHouy
September 5 2022
985 views

ទឹកដោះគោ ទាល់តែច្របាច់ចេញពីដោះសត្វគោពិតៗឬយ៉ាងណា? ចម្លើយនោះគឺមិនទាំងអស់នោះទេ, បច្ចេកវិទ្យាកាន់តែទំនើប ភាពច្នៃប្រឌិតនៃអាហារក៏កាន់តែកើតមានច្រើនឡើងៗ។ កាលពីមុន យើងធ្លាប់ដឹងថាទឹកដោះគោ ទាល់តែច្របាច់ចេញពីដោះរបស់សត្វគោ ប៉ុន្តែឥលូវនេះយើងអាចរកដោះគោដែលចេញពីរុក្ខជាតិ គ្រាប់ធញ្ញជាតិ និងរបស់ផ្សេងៗជាច្រើនទៀត ដែលមានទាំងអាហាររូបត្ថម្ភ ជំនួយឆ្អឹង ជំនួយសុខភាព មិនចាញ់គោសុទ្ធៗឡើយ។

នៅក្នុងគេហទំព័រសុខភាពដ៏ល្បី Verywellfit បានឱ្យដឹងថា ទឹកដោះគោមិនមែនចេញមកពីគោ តែមួយប្រភេទនោះទេ នៅក្នុងពិភពលោកមានទឹកដោះគោជាច្រើនប្រភេទផ្សេងទៀតដូចជា ទឹកដោះគោសណ្តែក ទឹកដោះគោអាល់ម៉ុន ទឹកដោះគោដូងជាដើម។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍នៃទឹកដោះគោនីមួយៗ និងចំនួនជាតិស្ករ អាហាររូបត្ថម្ភរបស់ទឹកដោះគោទាំងនោះផងដែរ។

ទឹកដោះគោដូង: ទឹកដោះគោដូង មិនមែនយកចេញពីទឹកដូងទេ, វាគឺជាភេសជ្ជៈវត្ថុរាវ១ប្រភេទដែលចេញពីដូងផ្ទាល់ ហើយវាក៏មិនមែនជាខ្ទិះដូងខាប់ៗដែលអ្នកទិញក្នុងកំប៉ុងនោះទេ។ តាមអ្នកបច្ចេកទេស គេឱ្យឈ្មោះវាថាជាភេសជ្ជៈទឹកដោះគោដូង, ដោយសារមានរសជាតិផ្អែម​។ សម្រាប់ទឹកដោះគោដូងនេះ អាច​មាន​ជាតិ​ខ្លាញ់​ខ្ពស់​បើ​ធៀប​នឹង​​ទឹកដោះគោ​ផ្សេង​ទៀត ដូច្នេះបើអ្នកខ្លាចធាត់សូមកុំទទួលទាន។ ​ប៉ុន្តែ​ប្រសិន​បើ​​ចូលចិត្ត​រសជាតិ​ដូង ហើយ​មិន​ខ្វល់​ពី​ជាតិ​ខ្លាញ់​បន្ថែមនោះ វានឹងក្លាយ​ជា​ជម្រើស​ដ៏ល្អបំផុតមួយ ជាពិសេសបើលាយជាមួយកាហ្វេ ឬភេសជ្ជៈក្រឡុក។

នៅក្នុងទឹកដោះគោដូង១កែវ ផ្ទុកទៅដោយ ៧៤កាឡូរី, ខ្លាញ់ ៥ក្រាម, សូដ្យូម ៤៦មីលីក្រាម, កាបូអ៊ីដ្រាត ៧ ក្រាម, ស្ករ ៦ ក្រាម និងប្រូតេអ៊ីន ០,៥ក្រាម។

ទឹកដោះគោអាល់ម៉ុន: ត្បិតតម្លៃទឹកដោះគោអាល់ម៉ុនរាងខ្ពស់បន្តិច ប៉ុន្តែវាពិតជាសក្តិសមបំផុតសម្រាប់ការញ៉ាំជាប្រចាំ ព្រោះវាផ្សំឡើងពីគ្រាប់ធញ្ញជាតិអាល់ម៉ុន ដែលគ្មានជាតិផ្អែម ធ្វើឱ្យធាត់ឬឡើងគីឡូឡើយ។ វា​មាន​រសជាតិ​ឈ្ងុយ​បន្តិច ប៉ុន្តែ​រសជាតិ​ស្រាល​គួរសម, មានកាឡូរីទាប និងមានរសជាតិឆ្ងាញ់ពិសេស។

ជាមួយគ្នានេះដែរ ទឹកដោះគោអាល់ម៉ុនម៉ាកមួយចំនួន អាចមានជាតិកាល់ស្យូម និងប្រូតេអ៊ីនទាប អ៊ីចឹងពេលទិញបងប្អូនត្រូវមើលលើសំបកដបផង ថាប្រូតេអ៊ីន និងកាល់ស្យូមរបស់វាខ្ពស់ដែរឬទេ? ជារួម ទឹកដោះគោអាល់ម៉ុនអាចជម្រុញការជំនួយឆ្អឹងបានខ្ពស់, ជំនួយដល់សុខភាពបេះដូង, ជំនួយសុខភាពស្បែកភ្លឺ ពន្យារភាពចាស់ពីខាងក្នុងដោយវីតាមីនអ៊ីនៅក្នុងអាល់ម៉ុន ព្រមទាំងការពារជំងឺAutoimmune ថែមទៀតផង។

ទឹកដោះគោ អ៊ូត (Oat Milk): ទឹកដោះគោ Oat បានក្លាយជាជម្រើសទឹកដោះគោថ្មីមួយទៀតកំពុងផ្ទុះប្រជាប្រិយភាពជុំវិញពិភពលោក ដោយសារតែវាត្រូវបានផលិតចេញពីoats ដែលល្អបំផុតដល់សុខភាពបេះដូង និងពោះវៀន។ វាមានជាតិសរសៃធម្មជាតិច្រើនជាងជម្រើសទឹកដោះគោផ្សេងទៀត។ លើសពីនេះ វាផ្ទុកទៅដោយសារធាតុចិញ្ចឹម និងមានកាល់ស្យូមដល់ទៅ២៥% នៃបរិមាណដែលរាងកាយយើងត្រូវការជាប្រចាំថ្ងៃ។

ប៉ុន្តែ ប្រសិនបើអ្នកកំពុងសម្រកគីឡូ បរិមាណoat ដែលមាននៅក្នុងទឹកដោះគោនេះអាចនឹងមានជាតិកាបូអ៊ីដ្រាតខ្ពស់ជាងទឹកដោះគោគ្រាប់ធម្មតា ដែលអ្នកអាចញ៉ាំទឹកដោះគោនេះរួចមិនគួរញ៉ាំប្រភេទកាបូអ៊ីដ្រាតប្រភេទផ្សេងៗទៀតឡើង ដើម្បីកុំឱ្យកើនឡើងកាបូអ៊ីដ្រាតឌុប ងាយឱ្យមានបញ្ហាពិបាកសម្រកគីឡូ ឬគាំងគីឡូជាដើម។ ប៉ុន្តែបើអ្នកមិនមែនជាអ្នកសម្រកគីឡូទេ ទឹកដោះគោ១ប្រភេទនេះ គឺល្អបំផុតសម្រាប់ការបំពេញកាល់ស្យូមឱ្យរាងកាយ។

តើបងប្អូនចូលចិត្តទឹកដោះគោ១ប្រភេទណាក្នុងចំណោមទឹកដោះគោទាំង៣ប្រភេទខាងលើ? អាចចែករំលែកឱ្យអេតមីនដឹងផងបានទេ? បើស្រលាញ់សុខភាពឆ្អឹង ស្រលាញ់ខ្លួនឯង កុំភ្លេចមើលថែរបបអាហារ ហាត់ប្រាណ ការគេង និងគ្រប់គ្រងផ្លូវចិត្តឱ្យបានល្អជាប្រចាំណា៕

អត្ថបទដោយ៖ កញ្ញា លីហួយ

MC LyHouy
អំពីអ្នកនិពន្ធ
នាងខ្ញុំ ហយ លីហួយ ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងចំណេះដឹងសុខភាពនិងគំនិតរកស៊ី ដើម្បីឱ្យប្រជាជនខ្មែរស្រលាញ់សុខភាព និងមានអាជីវកម្មដែលផ្តោតលើសុខភាពកាន់តែច្រើន ជាពិសេសវិស័យពេទ្យរីកចម្រើនបន្តបន្ទាប់! ទំនាក់ទំនងមកកាន់ខ្ញុំ 088 63 15 627 ឬ Facebook & Telegram: Ly Houy

អត្ថបទសរុប៖ 1967

អត្ថបទទាក់ទង

#អាហារ

ចង់ស្រកគីឡូ តែអារម្មណ៍ចេះតែឃ្លាន មកអាហារ ៤នេះ ញ៉ាំហើយឆ្អែតយូរ កាត់ជាតិខ្លាញ់ទៀត
Tror Sopheap
September 30 2024
102 views

#អាហារ

បើអ្នកតាំងចិត្តសម្រកគីឡូ! ដាច់ខាតកុំញុំាអាហារ ៤ប្រភេទនេះដឹងតែស្រកគីឡូហើយ
Tror Sopheap
September 23 2024
269 views

#អាហារ

ញ៉ាំអាហារនេះ ឱ្យអ្នកមានលែងធុញថប់ ប៉ូវផ្លូវចិត្ត និងពង្រឹងមុខងារខួរក្បាល
Tror Sopheap
September 18 2024
125 views

#អាហារ

កម្ចាត់ជាតិខ្លាញ់! ញ៉ាំគ្រាប់ធញ្ញជាតិ ៣មុខនេះ ជួយអ្នកសម្រកគីឡូក្បាលពោះលឿន
Tror Sopheap
August 26 2024
434 views

#អាហារ

វីតាមីន២ អ្នកចង់បានស្បែកភ្លឺរលោង មានសំណើម ក្មេងជាងវ័យ គួរញុំាកុំខាន
Thida Pet
August 25 2024
926 views

#អាហារ

ញ៉ាំចេះតែឡើងគីឡូមែនទេ? មកដឹងពីក្បួនអាហារនេះ អស់ជាតិខ្លាញ់យករាងស្អាត
Tror Sopheap
August 23 2024
587 views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#អាហារSeptember 30 2024
ចង់ស្រកគីឡូ តែអារម្មណ៍ចេះតែឃ្លាន មកអាហារ ៤នេះ ញ៉ាំហើយឆ្អែតយូរ កាត់ជាតិខ្លាញ់ទៀត
#ចិត្តសាស្ត្រSeptember 30 2024
ពេលអ្នកមានទឹកចិត្តខ្លាំងក្លាបែបនេះ អ្នកលែងខ្ចិល អនាគតរបស់អ្នកលែងលំបាកវេទនាហើយ
#ចិត្តសាស្ត្រSeptember 30 2024
១ស្នៀតជួយរំដោះទុក្ខលំបាកចេញពីចិត្ត បណ្តុះចិត្តរបស់អ្នកឱ្យតាន់ ឱ្យមានក្តីសុខ
#ចិត្តសាស្ត្រSeptember 27 2024
អ្នកគួរតែមានផ្នត់គំនិតបែប អាញស្តាញ ធ្វើឱ្យចិត្តរបស់អ្នករស់ឡើងវិញដោយមានក្តីរីករាយបំផុត
#ចិត្តសាស្ត្រSeptember 27 2024
ការគិត ៣បែបនាំជីវិតរបស់អ្នកមានការផ្លាស់ប្តូរយ៉ាងរឹងមាំ ហើយចិត្តរីករាយថែមទៀត
#ព័ត៌មានSeptember 27 2024
ហេតុអ្វីយើងគួរតែប្រើប្រាស់ម៉ាស៊ីនចម្រោះទឹកស្អាតនៅផ្ទះ ?

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia