កីឡា
មានមនុស្សជាច្រើនឆ្ងល់ថា៖ ពេលឈឺជង្គង់ យើងគួរហាត់ប្រាណបន្តទេ?
Tror Sopheap
October 31 2021
371 views

យើងច្បាស់ជាបានដឹងហើយថា ការធ្វើលំហាត់ប្រាណ មានអត្ថប្រយោជន៍ដល់សុខភាពច្រើនណាស់ដូចជាបេះដូង និងរាងកាយរឹងមាំថែមទៀត។ ហើយមានមនុស្សជាច្រើនក៏ឆ្ងល់ដែរថា ពេលមនុស្សឈឺសន្លាក់អាចទៅធ្វើលំហាត់ប្រាណបានទេ? ថ្ងៃនេះ Healthy Cambodia សុំលើកពីចម្ងល់នេះ ដើម្បីធ្វើជាដំណោះស្រាយ គួរធ្វើបែបណា?

ពេលអ្នកឈឺសន្លាក់ជង្គង់ មានមនុស្សមួយចំនួនច្បាស់ជាឈប់ធ្វើលំហាត់ប្រាណ គិតថា វាធ្វើឱ្យសន្លាក់កាន់តែឈឺខ្លាំងឡើង។ នេះមកពីអ្នកធ្វើលំហាត់ប្រាណខុស វាក៏នាំផលអាក្រក់ផងដែរ។ យើងមកស្តាប់សម្តីលោកវេជ្ជបណ្ឌិត Steven Stuchin ប្រធានផ្នែកវះកាត់ឆ្អឹងនៅមន្ទីរពេទ្យ NYU ដែលរស់នៅទីក្រុងញូវយ៉កបាននិយាយថា “ការធ្វើលំហាត់ប្រាណនេះ ជាការល្អសម្រាប់ព្យាបាលជំងឺសន្លាក់ជង្គង់ តែអ្នកត្រូវជ្រើសលំហាត់ប្រាណឱ្យបានត្រឹមត្រូវផងដែរ។ បើអ្នកធ្វើលំហាត់ប្រាណខ្លាំងៗ ត្រង់សន្លាក់ខុសក្បួន វាកាន់តែមានផលអាក្រក់ខ្លាំង។ អ្នកត្រូវសុំយោបល់ពីគ្រូពេទ្យ ដើម្បីការពារជំងឺសន្លាក់នេះផងដែរ។”

តាមប្រសាសន៍បន្ថែមរបស់លោកវេជ្ជបណ្ឌិត កូយ រតនៈ បានឱ្យដឹងថា ប្រភេទកីឡា និងការហាត់ប្រាណដែលសមស្របក្នុងកំរិតសមរម្យពិតជាអាចជួយអោយសាច់ដុំ & សរសៃពួរ ឱ្យមានសភាពរឹងមាំ ដែលផ្តល់លទ្ធភាពក្នុងការជួយទ្រទប់លំនឹង និងការពារសន្លាក់របស់លោកអ្នកបានល្អផងដែរ។ ប៉ុន្តែក្នុងករណីដែលលំហាត់ប្រាណទាំងនេះត្រូវបានធ្វើដោយគ្មានក្បួនខ្នាតត្រឹមត្រូវ វាបែរជាបង្កឱ្យមានបញ្ហាដល់ប្រព័ន្ធសាច់ដុំ សរសៃពួរ សន្លាក់ទៅវិញផងដែរ។ ជាក់ស្តែង យើងសង្កេតឃើញអ្នកដែលលេងកីឡាច្រើនហួស/ ខុសរបៀបពីវ័យក្មេងអាចឆាប់កើតមានបញ្ហាឈឺសន្លាក់លឿនជាង បើធៀបទៅនឹងអត្រាមនុស្សទូទៅ។

ប្រសិនបើប្រព័ន្ធសាច់ដុំ សរសៃពួរ សន្លាក់របស់អ្នកកំពុងតែមានជំងឺ ការហាត់ប្រាណគួរត្រូវផ្អាកជាបណ្តោះអាសន្នសិន ហើយអាចចាប់ផ្តើមឡើងធ្វើឡើងវិញនៅពេលក្រោយ។ តាមរយៈការធ្វើចលនាបន្ស៊ីឡើងវិញបន្តិចម្តងៗ ឱ្យបានសមស្រប ព្រោះការនៅទ្រឹងស្ងៀមច្រើនថ្ងៃ សប្តាហ៍អាចធ្វើអោយស្វិតសាច់ដុំ & គាំងសន្លាក់ផងដែរ។ ការហាត់តាមបែបពត់់មានដូចជា ការហាត់បែបយ៉ូហ្គា ការជិះកង់ ការដើរតិចៗ និងការហែងទឹក គឺជាលំហាត់ប្រាណស្រាលសមល្មម ដែលត្រូវបានណែនាំដោយវេជ្ជបណ្ឌិតជុំវិញពិភពលោក សំរាប់សន្លាក់ដែលមានសភាពទន់ខ្សោយ រេចរឹល ជាដើម។ ការហាត់ប្រាណគួរចំណាយពេលវេលាពី ២០ ទៅ ៤០ នាទី ក្នុង១ថ្ងៃអាចជួយដល់សុខភាពទូទៅរបស់អ្នកបានល្អផងដែរ

អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2339

អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia