អាហារ
កុំប្រហែស! ផឹកទឹកមិនគ្រប់ ញ៉ាំអាហារមានជាតិកាល់ស្យូមច្រើនពេកអាចធ្វើឱ្យកើតក្រួសតម្រងនោម
Pheakdey Pao
April 12 2022
2.4 K views

យោងតាមរយៈបទសម្ភាសន៍របស់ក្រុមការងារចាបបៃតងជាមួយនឹងលោកវេជ្ជបណ្ឌិត សៅរ៉ាវី វីរ៉ាសូផុន ឯកទេសផ្នែកជំងឺប្រព័ន្ធផ្លូវទឹកនោម ប្រចាំមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ពន្យល់ប្រាប់ថា ក្រួសតម្រងនោមនេះ គឺជាដុំក្រួសដែលនៅក្នុងតម្រងនោមរបស់យើង ដោយសម្រាប់សុខភាពតម្រងនោមទូទៅ គឺពុំមានដុំក្រួសនេះទេ។

តម្រងនោមរបស់យើងមានតួនាទីសំខាន់ក្នុងការជួយបញ្ចេញជាតិពុលចេញពីក្នុងសរីរាង្គឱ្យហូរទៅតាមទឹកនោម។ ហើយនេះគឺ ដោយសាររាងកាយរបស់យើងមានប្រព័ន្ធដេញកាកសំណល់ និងសារជាតិពុលចេញពីសរីរាង្គកាយ ដែលកាកសំណល់នេះមានរាប់រយរាប់ពាន់មុខ បានមកពីការញ៉ាំអាហារជាប្រចាំថ្ងៃរបស់យើង។

វេជ្ជបណ្ឌិតក៏បានបន្តទៀតថា ចំពោះមនុស្សយើងទាំងអស់គ្នាសុទ្ធតែមានឱកាសក្នុងកើតក្រួសតម្រង ហើយជាការសិក្សាបង្ហាញនៅប៉ែកអឺរ៉ុប ក្នុងទឹកដីសហររដ្ឋអាមេរិកស្តែងឱ្យដឹងថា បើទោះជាបុគ្គលនោះ មានសុខភាពរឹងមាំក៏ដោយ ក៏អាចមានឱកាសក្នុងការកើតនៅក្រួសតម្រងនោមបានទៅដល់១០%ដូចគ្នា។ ជាងនេះទៀតសោត ចំពោះសុខភាពប្រជាជនកម្ពុជា និងថៃនាភាគឦសាន ត្រូវអ្នកជំនាញវេជ្ជសាស្ត្រសិក្សាឃើញថា អាចមានឱកាសកើតជំងឺក្រួសតម្រងនោមច្រើនជាង១០%ឯណោះ។

បញ្ហាក្រួសតម្រងនោមនេះ អាចបង្កជាគ្រោះថ្នាក់ធ្ងន់ធ្ងរបាន ពីព្រោះជាទូទៅពេលដែលកើតក្រួសតម្រងនោម ប្រសិនបើវាមានទំហំតូចៗមិនសូវជាអ្វីទេ ប៉ុន្តែវាមានតួលេខរបស់វាដោយមិនឱ្យលើសពី៤មីលីម៉ែត្រឡើយ។ ដោយហេតុថា ប្រសិនបើក្រួសតម្រងនោមនោះមានទំហំចំនួន៤មីលីម៉ែត្រ វាអាចជ្រុះមកដោយខ្លួនឯងបាន ពីព្រោះក្នុងប្រព័ន្ធតម្រងនោមមានបង្ហូរនោមទំហំ៤មីលីម៉ែត្រ ក៏ប៉ុន្តែប្រសិនបើវាមានទំហំលើស៤មីលីម៉ែត្រ នោះអាចនឹងបណ្ដាលស្ទះតម្រងនោម ធ្វើឱ្យចុកនៅតំបន់តម្រងនោមតែម្តង។ ជាងនេះទៀតសោតក្នុងករណីមិនស្ទះតម្រងនោមក៏ដោយ ក៏អាចបង្កមានមេរោគនៅខាងក្នុង ធ្វើឱ្យមានបញ្ហាជារលាកតម្រងនោម ហើយនាថ្ងៃក្រោយអាចបង្កជាបញ្ហាខ្សោយ ឬខូចតម្រងនោម ប្រសិនណាបើទុកក្រួសនេះក្នុងរយៈពេលយូរ។

យ៉ាងណាមិញ ដើម្បីចៀសឆ្ងាយពីបញ្ហាក្រួសតម្រងនោមនេះ វេជ្ជបណ្ឌិត សៅរ៉ាវី វីរ៉ាសូផុន បានណែនាំឱ្យផឹកទឹកឱ្យបានគ្រប់គ្រាន់យ៉ាងហោចណាស់ឱ្យបាន ២លីត្រកន្លះក្នុង១ថ្ងៃ ដើម្បីកុំឱ្យទឹកនោមរបស់យើងមានលក្ខណៈខាប់ពេក។ ដោយហេតុថាក្នុងករណីទឹកនោមខាប់ពេក ធ្វើឱ្យប្រមូលផ្តុំទៅជាក្រួស មានន័យថា ក្នុងករណីទទួលទានម្ហូបអាហារ និងពុំសូវញ៉ាំទឹក ជាពិសេសអាហារដែលសម្បូរទៅដោយសារធាតុកាល់ស្យូមដូចជា ទឹកដោះគោ ឈីស ពពួកសណ្តែកគ្រប់ប្រភេទ សូកូឡា តៅហ៊ូ តែខ្មៅ...លើសកម្រិតបរិមាណ នោះអាចនឹងធ្វើឱ្យងាយកើតក្រួសតម្រងនោមណាស់។

វេជ្ជបណ្ឌិតបានណែនាំបន្ថែមថា ក្នុងលក្ខខណ្ឌអ្នកកើតបញ្ហាក្រួសតម្រងនេះ បើទោះបីជាព្យាបាលយកក្រួសនេះចេញហើយក៏ដោយក្តី​ ក៏ត្រូវតាមដានសុខភាពឱ្យបាន១ឆ្នាំម្តង តាមរយៈការអេកូរតម្រងនោម ឬស្កេនមើល ដើម្បីបញ្ជាក់ថា មិនមានបញ្ហាតម្រងនោមទៀតទេ។ ពីព្រោះអ្នកដែលធ្លាប់កើតក្រួសតម្រងនោមនេះ គឺងាយកើតទៀតណាស់ ដោយជាការសិក្សាពិសោធន៍ត្រូវបានបង្ហាញថា ក្រោយពីព្យាបាលរួចតទៅ១០ឆ្នាំខាងមុខអ្នកដែលកើតតម្រងនោមងាយកើតម្តងទៀតរហូតដល់៥០%ឯណោះ។

បើលោកអ្នកចង់ពិនិត្យសុខភាព ឬពិនិត្យបញ្ហាក្រួសតម្រងនោម អាចធ្វើការទំនាក់ទំនង មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ Royal Phnom Penh Royalទំនាក់ទំនង៖ 023 991 000 / 012 991 000

ស្វែងយល់បន្ថែមអំពីជំងឺក្រួសក្នុងតម្រងនោម

តើគ្រួសតម្រងនោមគ្រប់ប្រភេទ តម្រូវអោយមានការព្យាបាល ជាការពិតដែរឬទេ?

តើម៉ាស៊ីនបំបែកគ្រួសតម្រងនោមជំនាន់ទី ៤ មានប្រសិទ្ធិភាពនឹងវាដំណើរការបាញបំបែកគ្រួសតាមរបៀបយ៉ាងណា?

ទំនាក់ទំនងវេជ្ជបណ្ឌិតសៅរ៉ាវី វីរ៉ាសូផុន(Better with Dr.Pom) ឯកទេសផ្នែកជំងឺប្រព័ន្ធផ្លូវទឹកនោម ប្រចាំមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ។

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1344

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ក្តៅៗ! នេះជាតម្លៃប្រេងសាំង ក្រសួងពាណិកម្មឱ្យលក់ចាប់ពីថ្ងៃទី ១២នេះ
Tror Sopheap
May 11 2026
9.8 K views

#ព័ត៌មាន

ក្តៅៗ នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី៦ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
May 6 2026
5.6 K views

#ជំងឺ

ប្រយ័ត្នបន្តិច! នេះជារោគសញ្ញា អ្នកអាចមានជំងឺមហារីកថ្លើម
Tror Sopheap
May 5 2026
5 K views

#ព័ត៌មាន

រដ្ឋាភិបាលប្រកាសហាមមិនឱ្យផលិតផលទាំង ២ប្រភេទនេះ ផ្ដល់រង្វាន់តាមក្រវិលកំប៉ុងទៀតហើយ
Tror Sopheap
May 6 2026
4.4 K views

#ជំងឺ

លោកគ្រូពេទ្យ ហួ ភារ៉ា បញ្ជាក់ថា នេះជារោគសញ្ញា​ជំងឺ​តម្រងនោម ​អ្នក​គួរដឹងទុកជាមុន
Tror Sopheap
May 12 2026
3.5 K views

#សម្រស់

នារីមិនចង់មុខចាស់ សុខភាពទ្រុតទ្រោមទាំងវ័យក្មេង កុំធ្វើរឿង ១នេះដាច់ខាត
Tror Sopheap
May 7 2026
2.9 K views
អត្ថបទថ្មីៗ
#ព័ត៌មានMay 16 2026
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC៖ ប្រទេស ១នេះ ផ្ទុះឡេីងជំងឺ​អេបូឡា សង្ស័យ ២៤៦ករណី ហើយអ្នកស្លាប់ ៦៥នាក់​
#ចិត្តសាស្ត្រMay 15 2026
កុំឱ្យប្រកែកគ្នាក្រោយរៀបការ! ប្តីប្រពន្ធគួរនិយាយគ្នាលើរឿងទាំង ៤នេះជាមុន
#ជំងឺMay 15 2026
មន្ទីរពេទ្យខ្មែរ ១នេះសង្រ្គោះកុមារីអាយុ ២ឆ្នាំ មានជំងឺដុំសាច់ខ្លាញ់ពីកំណើតក្នុងប្រអប់ទ្រូង
#កុមារMay 14 2026
នេះជាសញ្ញាដែលកុមារខ្វះភាពកក់ក្តៅ ឪពុកម្តាយគួរដឹងពីកូនផង
#កីឡាMay 14 2026
ខ្សែប្រយុទ្ធជប៉ុន ១រូបនេះ កំពុងតែលេចធ្លោ ហើយមានឱកាសប្តូរទៅ Premier League ទៀត
#ជំងឺMay 13 2026
ស្រីប្រយ័ត្នផង! នេះជារោគសញ្ញាជំងឺដុំសាច់នៅភ្នាសក្នុងនៃស្បូន

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia