ព័ត៌មាន
អ្នកវិទ្យាសាស្ត្រជប៉ុនបង្កើតវ៉ាក់សុំាចាក់តែម្តង អាចប្រឆាំងកូវីដ ១៩បានទទាំងអស់
Tror Sopheap
October 13 2021
1.2 K views

យើងបានដឹងហើយថា កូវីដ១៩នេះ នៅតែបន្តឆ្លងមនុស្សជុំវិញពិភពលោក។ ទោះបីមានវ៉ាក់សុំាងប្រឆាំងកូវីដ១៩ វាគ្រាន់តែមានប្រសិទ្ធភាពមួយរយៈពេលតែប៉ុណ្ណោះ(ពី៦ទៅ៩ខែ)។ យោងតាម Thenationalnews បានចុះផ្សាយថា អ្នកវិទ្យាសាស្រ្តជប៉ុនកំពុងតែបង្កើតវ៉ាក់សុំាងកូវីដ ១៩ ចាក់វ៉ាក់សុំាងតែមួយម្តង អាចប្រឆាំងកូវីដ១៩ បានទាំងអស់៖

នេះជាយុទ្ធសាស្ត្ររបស់អ្នកស្រាវជ្រាវនៅប្រទេសជប៉ុន ដើម្បីការពារប្រឆាំងនឹងវីរុសរាតត្បាតនេះ។ អ្នកស្រាវជ្រាវ ត្រូវការបំប៉នជាតិប្រូតេអ៊ីន និងពង្រឹងអង់ទីករឱ្យរឹងមាំ ប្រឆាំងកូវីដ១៩នេះ ដែលរួមបញ្ចូលជាមួយការភ្ជាប់កោសិការបស់មនុស្សហៅថា ACE២។

ហើយវ៉ាក់សុំាងកូវ១៩ របស់ជប៉ុននេះនឹងបង្កើតប្រព័ន្ធភាពសុំាដែលមានការពាក់ព័ន្ធនឹងការផលិតអង្គបដិប្រាណ ដើម្បីប្រឆាំងកូវីដ ១៩បានយ៉ាងជាក់លាក់។ ដើម្បីទទួលបានលទ្ធផលបែបនេះ ក្រុមអ្នកស្រាវជ្រាវសាកលវិទ្យាល័យអូសាកា នៅប្រទេសជប៉ុនបានបង្កើតហ្សែន ដើម្បីភ្ជាប់សម្ព័ន្ធជាមួយប្រូតេអ៊ីនបង្កើនឱ្យមានម៉ូលេគុលជាតិស្ករនៅនឹងតំបន់ក្បាល។

អ្នកវិទ្យាសាស្រ្តបានយកសត្វកណ្តុរ ធ្វើការពិសោធន៍ថា វ៉ាក់សុំាងនេះ អាចផលិតនូវអង់ទីករប្រឆាំងកូវីដកម្រិតណា។ ពេលបច្ចុប្បន្ននេះ មានខ្លះមិនសូវមានប្រសិទ្ធភាពការពារកូវីដ១៩ ពិសេសកូវីដឌែលតា។

អ្នកវិទ្យាសាស្រ្តជប៉ុនថា វ៉ាក់សាំងដែលកំពុងតែធ្វើពេលបច្ចុប្បន្នភាពនេះ អាចទប់ទល់នឹងកូវីដ ១៩ ទាំងអស់ ប៉ុន្តែការផលិតវាត្រូវការពេលវេលា ហើយបន្ទាប់មកមនុស្សត្រូវចាក់វ៉ាក់សាំងឡើងវិញ។ អ្នកស្រាវជ្រាវនៅប្រទេសជប៉ុនព្យាយាមផ្តោតលើអង់ទីហ្សែន (ជាសារធាតុជំរុញការឆ្លើយតបនឹងប្រព័ន្ធភាពស៊ាំ) ជាទូទៅចំពោះកូវីដ១៩នេះតែម្តង។

មានអ្នកស្រាវជ្រាវនៅសហរដ្ឋអាមេរិកក៏ធ្វើការលើសត្វកណ្តុរដែរ។ មានបញ្ហាប្រឈមធំមួយ ធ្វើឱ្យប្រព័ន្ធភាពស៊ាំមានភាពរឹងមាំ និងមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីទប់ទល់នឹងវីរុសនេះ ដើម្បីព្យាយាមឱ្យជា។ ហើយអ្នកវិទ្យាសាស្ត្របានព្យាករណ៍ថា វាអាចចំណាយពេលច្រើនឆ្នាំ ដើម្បីបង្កើតវ៉ាក់សាំងការពារវិរុសឆ្លងសកលនេះ៕

អត្ថបទដោយ៖ ទ្រ ​សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទទាក់ទង

#ព័ត៌មាន

សមាជិក ប.ស.ស. (វិស័យឯកជន) ត្រូវបំពេញលក្ខខណ្ឌ ៣នេះ ដើម្បីទទួលបានប្រាក់ចូលនិវត្តន៍
Tror Sopheap
July 24 2026
2.9 K views

#ព័ត៌មាន

ក្តៅៗ! នេះជាតម្លៃប្រេងសាំងថ្មីឱ្យលក់ថ្ងៃទី២១ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
July 20 2026
12.5 K views

#ព័ត៌មាន

ស្រ្តីមានផ្ទៃពោះជាសមាជិក ប.ស.ស ត្រូវដាក់ឯកសាទាំង ៥នេះ ដើម្បីដាក់ស្នើសុំប្រាក់ឧបត្ថម្ភ
Tror Sopheap
July 19 2026
8.4 K views

#ព័ត៌មាន

ប្រុងប្រយ័ត្ន! ថ្ងៃនេះ រកឃើញអ្នកឆ្លងជំងឺកូវីដចំនួនច្រើនករណី ពីក្រសួងសុខាភិបាល
Tror Sopheap
July 17 2026
195 views

#ព័ត៌មាន

សូមឪពុកម្តាយប្រុងប្រយ័ត្នផង! កុមារកើតជំងឺគ្រុនឈាមកើនដល់ ១ ៨៩២នាក់ គិតក្នុងមួយខែមិថុនានេះ
Tror Sopheap
July 14 2026
83 views

#ព័ត៌មាន

ក្តៅៗ! នេះជាតម្លៃប្រេងសាំងថ្មីឱ្យលក់ថ្ងៃទី១៤ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
July 14 2026
15.4 K views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia