នៅពេលនេះ អូមីក្រុងកំពុងតែឆ្លងមនុស្សជាច្រើនជុំវិញពិភពលោក និងនៅប្រទេសខ្មែរយើងមានអ្នកឆ្លងកាន់តែច្រើនចំនួនសរុប ៩២៤១នាក់ផងដែរ។ ហើយនៅពេលថ្មីៗ នេះ ក្រុមហ៊ុនពាណិជ្ជកម្មឱសថជប៉ុន Shionogi បានស្វែងរកការយល់ព្រមសម្រាប់ថ្នាំគ្រាប់ប្រឆាំងកូវីដ ១៩។ ហើយបានធ្វើការសាកល្បងដំណាក់កាលទី ២ និង៣ នៃលេខ S-217622 បានជួបសម្រេចជាចម្បងយ៉ាងធំ និងធ្វើឱ្យវីរុសកូវីដ ១៩ មានការថយចុះយ៉ាងរហ័ស។
ការផលិតរបស់ក្រុមហ៊ុន Shionogi សម្រេចបានដល់ដំណាលកាលទី៣ ហើយក្រុមហ៊ុនបានដាក់ពាក្យស្នើសុំ ឱ្យអនុញ្ញាតផលិត និងលក់ថ្នាំគ្រាប់ប្រឆាំងវីរុសកូវីដ ១៩ នៅក្នុងប្រទេសជប៉ុន។ ហើយមានអ្នកចូលរួមក្នុងការសាកល្បងចំនួន ៤២៨នាក់ ការពិសោធព្យាបាលកូវីដ១៩ និងអូមីក្រុងនេះ មានលទ្ធផលបញ្ជាក់ថា កម្រិតស្រាល និងកម្រិតមធ្យម។
គោលដៅក្នុងការសាកល្បងនេះ រយៈពេលប្រាំថ្ងៃ ធ្វើឱ្យប្រសើរឡើងរោគសញ្ញា សម្រាប់ការប្រើប្រាស់ គឺលេបម្តងមួយគ្រាប់ បានត្រឹមតែរយៈពេល៣ ទៅ៤ថ្ងៃ លទ្ធផលកាន់តែមានប្រសិទ្ធភាព។ ចំពោះថ្នាំក្រុមហ៊ុន Shionogiត្រូវបានរចនាឡើងសម្រាប់អ្នកកើតកូវីដ ១៩ ភ្លាមៗ និងគ្មានរោគសញ្ញាក៏ដោយ ក៏អាចជួយទប់ស្កាត់ការរីកសាយនៃវីរុសនេះ កុំឱ្យឆ្លងទៅកាន់មនុស្សដទៃទៀត។ ហើយក្រុមហ៊ុន Shionogi បានបញ្ជាក់បន្ថែមថា ថ្នាំគ្រាប់នេះក៏មានប្រសិទ្ធភាពប្រឆាំងនឹងវ៉ារ្យ៉ង់ omicron និងវីរុសផ្សេងៗ យ៉ាងមានប្រសិទ្ធភាពបំផុត៕
អត្ថបទដោយ៖ ទ្រ សុភាព