ចិត្តសាស្ត្រ
នេះជាបទពិសោធកោះអាយុវែងជប៉ុនប្រាប់ពីក្បួនរស់នៅគ្មានជំងឺផ្លូវចិត្តនោះទេ
Tror Sopheap
September 22 2023
4 K views

មនុស្សយើងចង់រស់នៅមានក្តីសុខ ប៉ុន្តែការរស់នៅអត់ក្បួនធ្វើឱ្យការរស់នៅរបស់អ្នកបែរជាគ្មានក្តីសុខ មានបញ្ហាផ្លូវចិត្តស្រ្តេស ភាពស្មុគស្មាញ និងថប់បារម្ភជាដើម។ តាមអ្នកកោះអូគីណាវ៉ា ពួកគេមានក្បួនរស់នៅគ្មានជំងឺ និងគ្មានបញ្ហាផ្លូវចិត្តនោះទេ។ តាមលោក Hector Garcia មានក្បួន៣ ជួយសុខភាពផ្លូវចិត្ត

១. ក្រោកពីគេងព្រោះតែមានហេតុផល៖ បើអ្នកមិនចេះរីករាយពេលព្រឹកទេ ជីវិតរបស់អ្នកក៏ពិបាករកក្តីសុខដែរ។ តាមលោក Hector Garcia និងលោក Francesc Miralles ជាអ្នកស្រាវជ្រាវកោះអូគីណាវ៉ា បានរកឃើញថា “ប្រជាជនប៉ុននៅទីនោះមានអាយុវែងតែងក្រោកពីគេងនៅពេលព្រឹកព្រលឹមបានយ៉ាងរហ័ស មកពីពួកកេមានគោលបំណក្នុងការប្រើជីវិតឱ្យមានប្រយោជន៍រួម ហើយវាជាហេតុផលមួយជម្រុញផ្លូវចិត្តគេរឹងមាំ។” តើអ្នកភ្ញាក់ពីដើម្បីអ្វី?

២. កុំធ្វើតាមអារម្មណ៍មួយភ្លែត៖ តាមលោក Garcia បានប្រាប់ថា៖ ការធ្វើកិច្ចការអ្វីមួយដោយមានអារម្មណ៍ប្រញាប់ប្រញាល់ វាពិតជាអាចមានឥទ្ធិពលអវិជ្ជមានទៅលើគុណភាពនៃជីវិតរស់នៅ និងលទ្ធផលការងាររបស់អ្នកណាស់។ បើអ្នកចំណាយពេលរបស់អ្នកមើលពីគោលដៅផ្ទាល់ខ្លួនឱ្យបានល្អិតល្អន់ ហើយសម្រេចវាតាមរយៈជំហានតូចដោយតាមលំហូរចិត្តមួយៗ ផ្លូវចិត្តអ្នកនឹងសប្បាយ កុំចង់សម្រេចគគ្រប់រឿងក្នុងពេលមួយព្រពិចភ្នែកឱ្យសោះ។

បើអ្នកចង់សម្រេចកិច្ចការច្រើនមុខក្នុងពេលតែមួយនោះ អ្នកនឹងមានបញ្ហាផ្លូវចិត្តមិនខានឡើយ។តាមការសិក្សានៅសាកលវិទ្យាល័យ Stanford University ដោយ Clifford Ivar Nass បានបញ្ជាក់ថា ឥឡូវនេះក្នុងសម័យរបស់យើងនេះ កំពុងតែទទួលរងឥទ្ធិពលខ្លាំងពីជំងឺច្រើនមុខ ក្នុងពេលតែមួយ។ តាមលក្ខណៈវិទ្យាសាស្ត្រថា បើយើងប្រើខួរក្បាលប្តូរវេនគ្នាទៅវិញទៅមកធ្វើកិច្ចការជាច្រើនមុខ វាបានធ្វើឱ្យយើងខ្ជះខ្ជាយពេលវេលា និងមានកំហុសកាន់តែច្រើន។ សូម្បីតែការចងចាំ ក៏តិចជាងមុនដែរ។ ហើយអារម្មណ៍កាន់តែស្មុគស្មាញខ្លាំងឡើងផងដែរ។

៣. រស់ក្នុងថ្ងៃនេះ៖ តាមលោក García បានឱ្យដឹងថា ”ឈប់អង្គុយសោកស្ដាយចំពោះអតីតកាល ហើយ​បារម្ភអំពីអនាគតពេកទៀតទៅ ថ្ងៃនេះអ្នកមានអ្វីចូរចាប់ផ្តើមធ្វើ ប្រើអ្វីដែលអ្នកមានឱ្យអស់លទ្ធភាព”។ តម្លៃពេលវេលាមានតែក្នុងថ្ងៃនេះ ក្នុងពេលនេះតែប៉ុណ្ណោះ បើអ្នកមិនរីករាយជាមួយវា ពេលវេលាដ៏មានតម្លៃក៏អត់ន័យដែរ។ ចូរអ្នករស់នៅក្នុងថ្ងៃនេះ ជាមួយការចង់ចាំដ៏មានតម្លៃផងចុះ។ លោក Ken Mogi ជាអ្នកចិត្តវិទ្យាបានលើកឡើងថា ការប្រឹងប្រែងជាដំណើរការឆ្ពោះទៅរកសុភមង្គល ដើម្បីជម្នះលើបញ្ហាប្រឈមនៃជីវិតរបស់អ្នកក្នុងថ្ងៃនេះ។” ការប្រឹងប្រែតាមគោលដៅ ដឹកនាំអារម្មណ៍យើងកាន់តែមានក្តីសុខផងដែរ៕

អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
Tror Sopheap
August 25 2026
196 views

#ចិត្តសាស្ត្រ

លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស
Tror Sopheap
July 23 2026
294 views

#ចិត្តសាស្ត្រ

មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
Tror Sopheap
July 22 2026
946 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតបញ្ជាក់ថា ៥ទម្លាប់នេះ បំផ្លាញកោសិកាខួរក្បាលដោយស្ងៀមស្ងាត់បំផុត
Tror Sopheap
July 16 2026
623 views

#ចិត្តសាស្ត្រ

៣ទម្លាប់ពេលព្រឹក នាំឱ្យអ្នកក្លាយជាមនុស្សរឹងមាំ មានចិត្តស្ងប់
Tror Sopheap
July 15 2026
329 views

#ចិត្តសាស្ត្រ

ចង់ដឹងថា ខ្លួនមានមិត្តល្អអត់ មានរឿង ៣នេះទេ
Tror Sopheap
July 10 2026
777 views
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia