សម្រស់
មិនគួរឱ្យជឿថា ផ្លែឈើខ្មែរមួយនេះ ជាឱសថធម្មជាតិព្យាបាលជំងឺ និងថែសម្រស់បានល្អសោះ
Tror Sopheap
August 16 2021
5.7 K views

សុខភាពរបស់យើង ត្រូវអាហារបែបធម្មជាតិឱ្យច្រើនមានបន្លែ និងផ្លែឈើ ដើម្បីបំប៉នរាងកាយ ដើម្បីការពារពីជំងឺ និងងរស់នៅបានយូរ។ មានមនុស្សភាគច្រើនស្គាល់ថា ផ្លែឈើដូចជាផ្លែប៉ោម និងតែបៃតងជួយពង្រឹងសុខភាពបានល្អ។ ថ្ងៃនេះ យើងនឹងលើកពីផ្លែកន្ទួតព្រៃមានសារធាតុចិញ្ចឹមច្រើនជាងផ្លែប៉ោម និងជាឱសថ​ព្យាបាលជំងឺមានដូចជា៖

១. កន្ទួតព្រៃជាឱសថ​ថែសម្រស់

ការថែសម្រស់ជារឿងមួយសំខាន់សម្រាប់មនុស្សទាំងអស់គ្នា។ ផ្លែឈើរបស់ខ្មែរយើងមួយនេះ គឺផ្លែកន្ទួតព្រៃជាឱសថថែសម្រស់ និងបំប៉នស្បែកឱ្យមានសុខភាពល្អ។ មកពីផ្លែកន្ទួតព្រៃនេះ សម្បូរវីតាមីនC និង​ជា​ផ្លែឈើ​ផ្ទុក​ទៅដោយ​សារ​ធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម ហើយជួយកម្ចាតិជាតិពុលពីក្នុងស្បែក(កោសិកាស្បែកលូតលាស់បានល្អ)។ ដូចនេះ អ្នកជំនាញឱសថបុរាណខ្មែរក៏ណែនាំ ឱ្យពិសារផ្លែកន្ទួតព្រៃនេះ វាជួយសុខភាពរាងកាយ និងការពារជំងឺជាច្រើនមុខ។ ហើយវាជាថ្នាំជួយសម្រស់ ដូចជាស្បែកសុខភាពល្អ ដើម្បីបំបាត់មុខជាំ និងស្បែកឱ្យក្មេងជាងវ័យ។ ហើយទឹកកន្ទួតព្រៃនេះ ក៏សម្រកគីឡូឱ្យមានសុខភាពរឹងមាំថែមទៀត។

២. កន្ទួតព្រៃជាឱសថប្រឆាំងនឹងការរលាក

 ផ្លែកន្ទួតព្រៃនេះ វាជួយកាត់បន្ថយកម្រិតអាស៊ីតនៅក្នុងក្រពះ និងជួយប្រឆាំងការរលាកក្រពះបានល្អបំផុត ។ ហើយកន្ទួតព្រៃនេះជាថ្នាំ ជួយថែរក្សាថ្លើម ការហើមពោះ និងបញ្ចេញជាតិពុលពីរាងកាយផងដែរ។ ផ្លែ​កន្ទួតព្រៃ​ជួយ​ពង្រឹង​មុខងារ​ប្រព័ន្ធ​រំលាយ​អាហារ ធ្វើឱ្យក្រពះមានដំណើរស្រួល។

៣. កន្ទួតព្រៃជួយពង្រឹងប្រព័ន្ធការពាររាងកាយ

ផ្លែឈើកន្ទួតព្រៃនេះ មានសារធាតុប្រឆាំងអុកស៊ីតកម្ម មានវីតាមីន​C  ហើយផ្លែនេះមានសារជាតិ Tannin ដែលផ្សំជាមួយសារធាតុអាស៊ីតហ្វីណូលីក ធ្វើឱ្យផ្លែឈើនេះ ជាឱសថដ៏មានប្រសិទ្ធភាពក្នុងការសម្លាប់សារធាតុរ៉ាឌីកាល់សេរីដែលបំផ្លាញសុខភាពរបស់យើង។ ហើយកន្ទួតព្រៃនេះ សមត្ថភាពប្រយុទ្ធប្រឆាំងនឹងជំងឺផ្សែងដូចជា  ក្អក ស្លេសច្រើន ស្ងួតបំពង់ក គ្រុនក្ដៅ ខ្សោយបេះដូង ខ្យល់ចាប់ រាក់ស៊ីធ្មេញ។ កន្ទួតព្រៃ​គឺជា​ផ្លែឈើព្រៃ​ដែលមាន​ប្រយោជន៍​ដ៏​អស្ចារ្យ​ចំពោះ​សុខភាព​។

ដូចនេះ ទោះបីផ្លែឈើកន្ទួតព្រៃនេះ មិនមែនជាឱសថល្អជាងទាំងអស់នោះទេ ដែលឱ្យមនុស្សមួយចំនួនមិនសូវស្គាល់ផ្លែឈើនេះ តែវាក៏មានអត្ថប្រយោជន៍មិនចាញ់ផ្លែដទៃ ឬលើសផ្លឬឈឺទាំងនេះ មានដូចជាផ្លែប៉ោម ក្រូច និងផ្លែប័រ...។ ហើយវាមានអត្ថប្រយោជន៍ដោយផ្ទាល់ ជាសារធាតុសំខាន់ៗមួយចំនួនដែលមានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺបានល្អបំផុតផងដែរ៕

អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2257

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia