អាហារ
វេជ្ជ. គួច ម៉េងលី ប្រាប់ពីកំហុសឪពុកម្តាយឆុងទឹកដោះគោកូនខុសក្បួន ធ្វើឱ្យក្មេងងាយទល់លាមក

ផ្អែកទៅតាមការចែករំលែករបស់អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី នៅក្នុងបណ្ដាញសង្គមយូធូប បានពន្យល់ឱ្យដឹងថា ជាទូទៅទារកកើតមក គឺរមែងបត់ជើងក្នុងរយៈពេល៤៨ម៉ោង ដែលរមែងគេហៅថា លាមកព្រៃ ឬហៅជាភាសាអង់គ្លេចថា Meconium។ លាមកប្រភេទនេះ កើតចេញមកដោយសារ រសជាតិដែលទារកញុំាចូលទៅ និងការបន្ទោបង់ ដើម្បីលាងក្រពះក្នុងរយៈ៤៨ម៉ោង ក៏ប៉ុន្តែប្រសិនណាបើទារកមិនបន្ទោបង់លាមកព្រៃនេះទេ បានន័យទារកកំពុងមានបញ្ហាពោះវៀន ដោយក្មេងខ្លះកើតបញ្ហាស្ទះពោះវៀនធំ និងត្រូវការវះកាត់កុំឱ្យប៉ះទង្គិចដល់ជីវិតរបស់គាត់។

ដោយឡែកចំពោះសុខភាពក្មេងជាទូទៅ បើត្រូវបំបៅដោយទឹកដោះម្តាយក្នុងរយៈពេល៦ខែដំបូង​ មិនមានបញ្ហាក្តៀនទេ ភាគច្រើនប្រឈមទៅនឹងបញ្ហាហើមពោះ ឬក៏រាគ ដោយសារតែម្តាយអត់អនាម័យសុដន់ អត់បានលាងសុដន់ជាមួយនឹងទឹកក្តៅឧណ្ហៗ។ បើទារកក្តៀនដោយសារទឹកដោះម្តាយ គឺកម្រណាស់ មានតែក្តៀន ដោយសារតែម្តាយបំបៅដោះកូនមិនគ្រប់គ្រាន់ ដូច្នេះត្រូវបំបៅកូនឱ្យញឹកញាប់បន្ថែមទៀត។

ក្នុងករណីក្មេងក្តៀន ឬទល់លាមកនេះ យើងអាចសន្មត់បានថា ទាល់តែ៥ ទៅ១០ថ្ងៃឡើងអត់បត់ជើងបានគេហៅថាក្តៀន ដោយខុសពីមនុស្សជំទង់ និងមនុស្សចាស់ ពីព្រោះថា ចំពោះមនុស្សវ័យនេះ ប្រសិនបើអត់បត់ជើងក្នុងរយៈពេល៣ដង ឬតិចជាង៣ដងក្នុង១សប្តាហ៍ គេហៅថា ក្តៀនលាមកហើយ។

ចំពោះបញ្ហាដែលក្មេងបៅទឹកដោះគោ បណ្ដាលឱ្យក្តៀនលាមក ដោយសារតែ បណ្ដាលមកពីអាណាព្យាបាល ឬឪពុកអ្នកម្តាយ លាយទឹកដោះគោខុសបរិមាណនៃប្រភេទម្សៅទឹកដោះគោ មានន័យថា ការឆុងទឹកដោះគោនោះ គឺដាក់ទឹក និងម្សៅទឹកដោះគោ មិនត្រឹមត្រូវទៅតាមការណែនាំ។ ដោយជាទូទៅ អាណាព្យាយាមមួយចំនួន ដាក់ម្សៅចូលហើយ ទើបដាក់ទឹកឆុង កត្តានេះនៅពេលណា ធ្វើឱ្យទឹកឡើងស្មើនឹងក្រិតបរិមាណលើកំប៉ុងទឹកដោះគោ ប៉ុន្តែតាមពិតជាទឹកខ្វះទេ កត្តានេះគួរវាស់កម្រិតទឹកឱ្យត្រឹមត្រូវជាមុនសិន ទើបដាក់ម្សៅទឹកដោះគោតាមក្រោយ។

មួយទៀត អាចបណ្ដាលមកពីកត្តាទម្លាប់វាល់ម្សៅទឹកដោះគោឱ្យណែន ក៏ជារឿងមួយដែលខុសដែរ​ ពីព្រោះថា គេវាល់ម្សៅទឹកដោះគោគ្រាន់តែកៀរសាច់ម្សៅឱ្យស្មើស្លាបព្រាប៉ុណ្ណោះ គេមិនសង្កត់ទេ ពីព្រោះថា ការលាយម្សៅខុសធ្វើឱ្យកូនងាយរាគ ក្តៀន ឬក៏ខ្វះជីវជាតិ។ បញ្ហានេះផងដែរ ភាគច្រើនចំពោះអ្នកនៅទីក្រុងភ្នំពេញ ច្រើនតែឱ្យអ្នកនៅជាមួយជួយលាយ គឺមិនបានដូចចិត្តទេ សូម្បីតែការលាងដបក៏ក្លិន ធំក្លិនហើយគឺបណ្ដាលឱ្យក្មេងរាគតែម្តង ជួនកាលអាចកើតច្រាំងទៀត ដោយសារតែបញ្ហានៃការលាងទឹកអត់អនាម័យ។

មួយវិញទៀត នៅពេលណាដូរ ម្សៅទឹកដោះគោកូននៅតែវាស់កម្រិត ទឹក និងម្សៅទឹកដោះក្នុងបរិមាណដដែល ខណៈដែលម្សៅទឹកដោះគោនីមួយៗ គឺតម្រូវការវាស់កម្រិតទឹក និងបរិមាណម្សៅខុសៗគ្នា។ ហេតុនេះ មុនប្រើប្រាស់ត្រូវមើលទៅតាមការណែនាំឱ្យច្បាស់ ដែលមានដាក់នៅតាមកំប៉ុងម្សៅនីមួយៗ។

ជាការបញ្ជាក់បន្ថែមរបស់លោកវេជ្ជបណ្ឌិត ទៅកាន់អាណាព្យាបាលមុននឹងដូរម្សៅទឹកដោះគោ គួរព្យាយាមឱ្យកូនរៀនញុំាទឹកតិចៗ កុំឱ្យលើស២ទៅ៤អោន មានន័យថា ក្នុងបរិមាណ៨អោនស្មើនឹងទឹក១កែវ ហេតុនេះ ទឹក ចន្លោះពី២ ទៅ៤អោននេះ គឺជាកម្រិតទឹកតិចណាស់ ដែលអាចថាស្មើនឹងក្រិត១កាំឬ២កាំនៃចំនួនក្រិតលើសម្រកកំប៉ុងទឹកដោះគោ។ ការដែលធ្វើបែបនេះ គឺគ្រាន់តែជួយឱ្យក្មេងមានសារជាតិទឹកគ្រប់គ្រាន់នៅក្នុងខ្លួន ពីព្រោះខ្លាចនៅពេលលាយម្សៅទឹកដោះគោថ្មីអាចនឹងដាក់ទឹកខ្វះ បង្ការកុំឱ្យកូនក្តៀន។

ដោយឡែក ក្នុងករណីប្រសិនណាបើម្សៅទឹកដោះគោល្អហើយមិនចង់ដូរ តែកូនញុំាទៅរៀងក្តៀន អាចមានវិធីសាស្ត្រមួយទៀត ដោយកំឡុងពេលកូនមានអាយុចាប់ពី៤ខែឡើង អាណាព្យាបាលអាចទិញទឹកផ្លែឈើផ្លែព្រូន ឱ្យកូនញុំា ពីព្រោះថា ប្រភេទទឹកផ្លែឈើនេះ នៅអាមេរិកភាគច្រើនគេញុំា ដើម្បីស្រួលបត់ជើង។ ហេតុនេះ នៅពេលដែលទិញទឹកផ្លែព្រូននេះមក ត្រូវលាយទឹក១ភាគ៣ ព្រោះក្នុងពោះក្មេងអាយុប៉ុន្នេះទទួលទានជាតិអាស៊ីតមិនទាន់បានទេ។

ចំណែកក្នុងលក្ខខណ្ឌកូនតូចមានអាយុ៦ខែឡើងហើយ អាចយកបន្លែផ្លែឈើបន្ថែមចូលទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់គាត់បាន។ ឧទាហរណ៍៖ ដូចជា ផ្លែសារី ផ្លែចេក ល្ហុង ផ្លែព្រូន ប៉ោម កោសស្តើងៗឱ្យកូនញុំា ដើម្បីជួយសម្រួលដល់ការបន្ទោបង់ក្មេង។ រីឯយកបន្លែ១មុខៗដាច់ៗ យកមកកិនតូចៗបញ្ចុកគាត់។

បន្ថែមពីនេះ ការជួយម៉ាស្សាដោយដាក់កូនឱ្យគេង បន្ទាប់មកត្រង់កន្លែងក្បាលផ្សិតរបស់គាត់ យកម្រាមដៃ២រុញអង្អែលថ្នមៗទៅមក ពីផ្សិតចេញមកក្រៅវិលជុំដូចម៉ោងដើរ ដើម្បីសម្រួលដល់ចលនាពោះវៀន ឬវិធីមួយទៀត អាចជួយផងដែរ គឺយកកូនទៅងូតទឹកក្នុងទឹកក្តៅឧណ្ហៗ។

វេជ្ជបណ្ឌិតបញ្ជាក់ឱ្យដឹងផងដែរថា​ ចំពោះក្មេងក្រោមអាយុ៦អាទិត្យ ជួនកាលអាយុ៨អាទិត្យ​ភាគច្រើន ជាពិសេសទារកដែលបំបៅដោយទឹកដោះ គួរមិនក្តៀនទេ ប្រសិនបើក្តៀនអាណាព្យាបាលគួរយកចិត្តទុកដាក់បញ្ជូនទៅពេទ្យ ពីព្រោះក្មេងអាយុក្រោម ៦អាទិត្យឬ៨អាទិត្យ មានបញ្ហានេះ អាចមានរោគសញ្ញាមួយគេហៅថា ស្ទះពោះវៀន៕


អត្ថបទដោយ៖​ ប៉ាវ ភក្តី

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1340

អត្ថបទទាក់ទង

#អាហារ

ហាងបាយហៃណាំ ប្រើរូបមន្តបែបនេះ ទាញភ្ញៀវចូលហាងមិនដាច់ ទោះបីហាងជាច្រើនបិទក៏ដោយ
Tror Sopheap
January 20 2025
212 views

#អាហារ

អ្នកមានបញ្ហាគេងអត់លក់មែនទេ? មកញ៉ាំអាហារ ៤នេះ ឱ្យអ្នកឆាប់ងងុយគេងលឿន
Tror Sopheap
January 15 2025
1.3 K views

#អាហារ

ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
Tror Sopheap
January 3 2025
2.4 K views

#អាហារ

អាហារទាំង៥ ញ៉ាំរាល់ថ្ងៃ ដូចបំផ្លាញមុខងារតម្រងនោមឱ្យខូចលឿន
Tror Sopheap
December 17 2024
4.7 K views

#អាហារ

ញុំាផ្លែឈើ ៤មុខនេះ ប៉ូវទាំងតម្រងនោមកុំឱ្យខូច ហើយជួយសម្រស់កាន់តែក្មេងជាងវ័យ
Tror Sopheap
December 13 2024
10.2 K views

#អាហារ

៤ទម្លាប់លាងជាតិស្ករចេញពីតម្រងនោម ហើយការពារអ្នកចេញពីជំងឺទឹកនោមផ្អែម
Tror Sopheap
December 11 2024
12.5 K views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ពាក់ម៉ាសផង! ខេត្តទាំង ៤នេះ ទទួលរងឥទ្ធិពលសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម
Tror Sopheap
January 24 2025
11.7 K views

#ជំងឺ

ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
Tror Sopheap
January 16 2025
4 K views

#ព័ត៌មាន

ប្រយ័ត្នផង! ការពារកូនៗ ពីខ្យល់ពុល ឪពុកម្ដាយគ្រប់រូបត្រូវដឹងជាបន្ទាន់
Tror Sopheap
January 24 2025
3.5 K views

#ជំងឺ

កាត់បន្ថយរួចខ្លួន! ញ៉ាំអាហារ ៥នេះប្រល័យតម្រងនោម លាងឈាមអត់ដឹងខ្លួនទេ
Tror Sopheap
January 15 2025
2.5 K views

#អាហារ

ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
Tror Sopheap
January 3 2025
2.4 K views

#ចិត្តសាស្ត្រ

លោក ត្រាំ ផ្តាំយុវជនថា បើមិនចង់ឱ្យជីវិតលំបាកទៅថ្ងៃអនាគតទេ ត្រូវគិតលើរឿង ៣នេះ
Tror Sopheap
January 22 2025
2.1 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia