ជំងឺ
មិនចង់ខ្សោយមេជីវិត ពិបាកមានកូនគួរដឹង! ពេទ្យប្រាប់ប្រាប់វិធីធ្វើឱ្យមេជីវិតខ្លាំងដោយមិនបាច់ប្រើថ្នាំ
Senghong Kong
June 11 2024
4.3 K views

គុណភាពនៃមេជីវិតពិតជាមានសារៈសំខាន់ណាស់ សម្រាប់ការបង្កកំណើត ឬនិយាយសាមញ្ញថាបង្កើតកូន។ អ្វីដែលជាបញ្ហាដែលប្តីប្រពន្ធជាច្រើនកំពុងតែជួបប្រទះនាពេលបច្ចុប្បន្ននេះ គឺការពិបាកមានកូន ដែលអាចបង្កឡើងពីកត្តារួមផ្សំផ្សេងៗទៀត ក្នុងនោះក៏មានការខ្សោយចុះមេជីវិតផងដែរ។

ដើម្បីអាចបង្កកំណើតបាន តម្រូវឱ្យទាំងមេជីវិតញី និងមេជីវិតឈ្មោល សុទ្ធតែមានសុខភាពល្អ ដែលក្នុងនោះមេជីវិតឈ្មោលជាកត្តាសំខាន់មួយក្នុងកំណត់ការមានកូន។ យោងតាមប្រភព VnExpress ដោយមានការចែករំលែកផ្ទាល់ពីវេជ្ជបណ្ឌិត Tra Anh Duy បានឱ្យដឹងដើម្បីការពារហានិភ័យផ្សេងៗអាចធ្វើឱ្យមេជីវិតឈ្មោលខ្សោយចុះ និងបង្កើនគុណភាពមេជីវិតឈ្មោលឱ្យកាន់តែល្អ គួរអនុវត្តវិធីធម្មជាតិទាំង៨នេះ ៖

១ រក្សារបបអាហារដែលមានសុខភាពល្អ៖ របបអាហារដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើអោយប្រសើរឡើងនូវគុណភាពមេជីវិតឈ្មោល។ បុរសគួរតែបន្ថែមអាហារដែលសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន និងសារធាតុរ៉ែ ដើម្បីបង្កើនសុខភាពបន្តពូជ។ អាហារសម្បូរវីតាមីន C ដូចជា ផ្លែក្រូច ផ្លែស្ត្របឺរី ម្ទេសប្លោក និងបន្លែបៃតង ជួយការពារមេជីវិតឈ្មោលពីការខូចខាតរ៉ាឌីកាល់សេរី។ អាហារសម្បូរជាតិស័ង្កសី ដូចជា អយស្ទ័រ សាច់ក្រហម គ្រាប់ល្ពៅ សណ្ដែក ... គឺជាសារធាតុរ៉ែដ៏សំខាន់សម្រាប់ការលូតលាស់ និងមុខងារមេជីវិតឈ្មោល។ រីឯអាស៊ីតខ្លាញ់ Omega-3 ដែលមាននៅក្នុងត្រីសាលម៉ុន គ្រាប់ធញ្ញជាតិ chia, walnut... ជួយធ្វើឱ្យឈាមរត់ទៅកាន់ប្រដាប់បន្តពូជ ជំនួយដល់ការផលិតមេជីវិតឈ្មោលផងដែរ។

២ រក្សាទំងន់រាងកាយសមរម្យ៖ ការលើសទម្ងន់ ឬខ្វះទម្ងន់អាចប៉ះពាល់អវិជ្ជមានដល់គុណភាពមេជីវិតឈ្មោល។ បុរស​គួរ​រក្សា​ទម្ងន់​ខ្លួន​ឱ្យ​មាន​សុខភាព​ល្អ​តាម​រយៈ​របប​អាហារ​មាន​តុល្យភាព និង​ការ​ហាត់ប្រាណ​ជា​ប្រចាំ។ គួរធ្វើការសម្រកទម្ងន់នៅពេលដែលលើសទម្ងន់នឹងជួយបង្កើនបរិមាណ និងគុណភាពមេជីវិតឈ្មោល។

៣ ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់៖ ការហាត់ប្រាណ​ជួយ​ពង្រឹង​សុខភាព​ទូទៅ និង​គុណភាព​មេ​ជីវិត​ឈ្មោល​ផង​ដែរ។ សកម្មភាពដូចជាការរត់ ហែលទឹក វាយកូនបាល់ ទៅកន្លែងហាត់ប្រាណ អាចជួយបង្កើនចរាចរឈាម និងធ្វើអោយមុខងារបន្តពូជប្រសើរឡើង។ ទោះជាយ៉ាងណាក៏ដោយ គួរចៀសវាងការធ្វើលំហាត់ប្រាណច្រើនពេក លើសកម្រិត ព្រោះនេះអាចបណ្តាលឱ្យមានភាពតានតឹង និងប៉ះពាល់អវិជ្ជមានដល់សុខភាពបន្តពូជ។

៤ ចៀសវាងទម្លាប់អាក្រក់៖ ដូចជាការជក់បារី ការផឹកស្រា និងការប្រើសារធាតុរំញោចអាចកាត់បន្ថយគុណភាពមេជីវិតឈ្មោល។ ក្នុង​ចំណោម​នោះ ការ​ជក់​បារី​បង្ក​បញ្ហា​ហ្សែន ជា​ពិសេស​ការ​បង្កើន​អត្រា​មេ​ជីវិត​ឈ្មោល​ខុស​ប្រក្រតី។ ការផឹកស្រាច្រើនពេកអាចប៉ះពាល់ដល់អរម៉ូនភេទ និងកាត់បន្ថយការផលិតមេជីវិតឈ្មោល។ សារធាតុរំញោចដូចជាកញ្ឆា និងហេរ៉ូអ៊ីនអាចកាត់បន្ថយការមានកូនរបស់បុរសដូចគ្នាដែរ។

៥ កាត់បន្ថយភាពតានតឹង៖ ភាពតានតឹងយូរអាចប៉ះពាល់ដល់អរម៉ូនភេទ និងកាត់បន្ថយគុណភាពមេជីវិតឈ្មោល។ បុរសគួរតែស្វែងរកវិធានការកាត់បន្ថយស្ត្រេស ដូចជាការធ្វើសមាធិ យូហ្គា ឬចូលរួមក្នុងសកម្មភាពកម្សាន្តនានា ដើម្បីរក្សាស្មារតីសុខស្រួល។

៦ ត្រូវប្រាកដថាគេងឱ្យបានគ្រប់គ្រាន់៖ ការគេងឱ្យបានគ្រប់គ្រាន់ និងប្រកបដោយគុណភាព ជួយឱ្យរាងកាយងើបឡើងវិញ និងរក្សាសុខភាពល្អ។ ការគេងមិនលក់អាចកាត់បន្ថយកម្រិតអ័រម៉ូន Testosterone ដែលជះឥទ្ធិពលអវិជ្ជមានដល់ការផលិតមេជីវិតឈ្មោល។ បុរសគួរតែធានាថាពួកគេគេងពី 7 ទៅ 8 ម៉ោងរៀងរាល់យប់ និងរក្សាកាលវិភាគនៃការគេងឱ្យបានទៀងទាត់។

៧ កំណត់ការប៉ះពាល់នឹងសារធាតុពុល៖ ការប៉ះពាល់នឹងសារធាតុពុល ដូចជាសារធាតុគីមីឧស្សាហកម្ម លោហធាតុធ្ងន់ និងថ្នាំសម្លាប់សត្វល្អិតអាចបង្កគ្រោះថ្នាក់ដល់មេជីវិតឈ្មោល។ បុរសគួរតែកំណត់ការប៉ះពាល់នឹងសារធាតុទាំងនេះដោយប្រើឧបករណ៍ការពារ និងធ្វើការក្នុងបរិយាកាសសុវត្ថិភាព។

៨ ស្លៀកខោទ្រនាប់ត្រជាក់៖ សីតុណ្ហភាពខ្ពស់ខ្លាំងអាចប៉ះពាល់ដល់ការផលិតមេជីវិតឈ្មោល។ ការស្លៀកខោទ្រនាប់ដែលតឹងពេក ឬត្រូវបានប៉ះពាល់នឹងសីតុណ្ហភាពខ្ពស់ ក្នុងនោះការងូតទឹកក្តៅ ឬប្រើទូរស័ព្ទ កុំព្យូទ័រដាក់លើភ្លៅ ក៏អាចចូលរួមកាត់បន្ថយគុណភាពមេជីវិតឈ្មោលបាន។ បុរស​គួរ​ជ្រើសរើស​ខោ​ទ្រនាប់​ដែល​មិនហប់ មិនតឹងខ្លាំងពេក ហើយ​ចៀសវាង​ការ​ជ្រើសរើស​សម្ភារៈណាដែលអាច​បង្កើន​សីតុណ្ហភាពប៉ះពាល់​ពងស្វាស​បាន​ងាយ។

គួរបញ្ជាក់ផងដែរ ប្រសិនបើអ្នកមានទម្លាប់រស់នៅល្អហើយ ប៉ុន្តែនៅតែពិបាកមានកូន ឬមានបញ្ហាសុខភាពបន្តពូជណាមួយ សូមកុំខ្លាចក្នុងការទៅជួបប្រឹក្សាជាមួយគ្រូពេទ្យជំនាញ ដើម្បីអាចទទួលបានដំណោះស្រាយដ៏មានប្រសិទ្ធភាព និងបញ្ជៀសហានិភ័យជំងឺធ្ងន់ធ្ងរផ្សេងៗ៕

អត្ថបទដោយ៖ Senghong-សេងហុង

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1110

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#ចិត្តសាស្ត្រ

នារីៗ រើសបុរសមាន ៤ចំណុច កុំឱ្យរបូតពីដៃ ជាគូជីវិតកម្រណាស់
Tror Sopheap
July 9 2024
6.1 K views

#ជំងឺ

ប្រុងប្រយ័ត្ន! ឈឺធ្មេញចេញអាការនេះប្រញាប់  ទៅពេទ្យព្រោះអាចគ្រោះថ្នាក់ដល់ជីវិត
Thida Pet
July 15 2024
5.4 K views

#ជំងឺ

ប្រយ័ត្នប្រយែង នេះជារោគសញ្ញាបង្ហាញថា ស្រ្តី-កុមារ កំពុងប្រឈមខ្វះគ្រាប់ឈា.មក្រហម
Thida Pet
July 2 2024
4.7 K views

#អាហារ

ទឹក២មុខ ផឹកពេលព្រឹក ដាស់ខួរឱ្យស្រឡះល្អ បណ្ដេញជាតិពុលចេញពីថ្លើម
Thida Pet
July 8 2024
4.3 K views

#ជំងឺ

សមាគមបេះដូងអាមេរិកប្រាប់ថា មនុស្ស២ប្រភេទនេះមិនគួរហាត់ប្រាណ២ពេលនេះ អាចនឹងអាយុខ្លី
Daddy_Rath (ប៉ាប៉ារតន៍)
July 1 2024
3.9 K views

#ជំងឺ

ភេសជ្ជៈ៣ ផឹកពេលព្រឹក ជួយបំបាត់បញ្ហាក្លិនទ្វារមាស សម្អាតមេរោគនិងបាក់តេរី
Mourn Kunthea
July 11 2024
3.1 K views
អត្ថបទថ្មីៗ
#អាហារJuly 27 2024
ចេះតែស្លេកស្លាំង អស់កម្លាំង គួរញុំាអាហារ៣ប្រភេទនេះឱ្យបានគ្រប់គ្រាន់
#ចិត្តសាស្ត្រJuly 26 2024
ចៀសវាងបញ្ហាផ្លូវចិត្ត អ្នកត្រូវតាម ២ទម្លាប់ជួយឱ្យសុខភាពផ្លូវអារម្មណ៍អ្នករីករាយហើយមានថាមពល
#អាហារJuly 26 2024
អាហារទាំង ៣នេះ ជួយបង្កើនអារម្មណ៍ផ្លូវភេទ រួមភេទបានយូរឱ្យដៃគូពេញចិត្ត
#អាហារJuly 26 2024
ទឹក២មុខ ផឹក១សប្ដាហ៍៣ដងជម្រុញការផលិតកូឡាជេន បានស្បែកស្អាតជាងមុន សម្រស់ប្រែជាងមុន
#ជំងឺJuly 26 2024
រោគសញ្ញាអាចបង្ហាញថាអ្នកកំពុងប្រឈមជំងឺខាន់លឿន ត្រូវប្រយ័ត្ន
#ចិត្តសាស្ត្រJuly 26 2024
គន្លឹះ៣ រក្សាចំណងស្នេហ៍ ភាពផ្អែមល្ហែមដល់ចាស់ដែលគូរស្នេហ៍គ្រប់ត្រូវមាន

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia