អាហារ
ចង់ថែក្រពះ ពោះវៀនឱ្យមានដំណើរការល្អ មិនងាយកើតជាជំងឺផ្សេងៗ កុំភ្លេចអនុវត្តវិធីទាំងនេះ
Pheakdey Pao
December 5 2022
520 views

ប្រព័ន្ធរំលាយអាហារ គឺជាតួឯកសំខាន់ក្នុងកាបំបែករាល់អាហារដែលយើងញុំាចូលទៅ និងចម្រាញ់នូវសារធាតុចិញ្ចឹមផ្សេងៗ ដើម្បីបំពេញទៅតាមផ្នែកនៃសរីរាង្គកាយ។ ដោយឡែកក្នុងលក្ខខណ្ឌប្រសិនបើយើងញុំាដោយពុំមានការយកចិត្តទុក បែកចែកឱ្យច្បាស់លាស់នូវក្រុមអាហារល្អ និងមិនល្អសម្រាប់សុខភាពទេ ជាលទ្ធផលដែលទទួលរងដំបូងនោះ គឺប្រព័ន្ធនឹងរងនូវជំងឺផ្សេងៗដូចជា រលាកក្រពះពោះវៀនរុំារ៉ៃ ឬអាចឈានដល់ដំណាក់កាលមហារីកក៏មានផងដែរ។

កត្តានេះដែរ ដើម្បីបង្ការនូវកុំឱ្យកើតនូវបញ្ហាជំងឺប្រព័ន្ធរំលាយអាហារណាមួយ ប្រភព everydayhealth បានប្រាប់នូវគន្លឹះថែប្រព័ន្ធរំលាយចំនួន៥ដែលមនុស្សគ្រប់រូបគួរអនុវត្តន៍ជាប្រចាំ៖

១. ញ៉ាំអាហារមានជាតិសរសៃខ្ពស់៖ យោងតាម ​​Maria Adams ជាសាស្ត្រាចារ្យផ្នែកអាហារូបត្ថម្ភនៅមហាវិទ្យាល័យ Endicott ក្នុងទីក្រុង Beverly រដ្ឋ Massachusetts បាននិយាយឱ្យដឹងថា ការទទួលទានអាហារដែលមានជាតិសរសៃខ្ពស់ដូចជា គ្រាប់ធញ្ញជាតិ បន្លែ និងផ្លែឈើ អាចធ្វើឱ្យការរំលាយអាហាររបស់យើងប្រសើរឡើង និងមានសុខភាពល្អ។ នេះ គឺដោយសារតែរបបអាហារមានជាតិសរសៃខ្ពស់ ជួយឱ្យអាហារផ្លាស់ទីតាមបំពង់រំលាយអាហារបានល្អ សម្រួលដល់ដំណើរការំលាយ ជួយការពារកុំឱ្យកើតជំងឺក្រពះពោះវៀនផ្សេងៗ និងទប់ស្កាត់ការកើតជំងឺឫសដូងបាតផងដែរ។

២. ញុំាអាហារសម្បូរសារជាតិប្រូបាយអូទិក៖ សារជាតិប្រូបាយអូទិក គឺជាប្រភេទបាក់តេរីល្អដែលចូលទៅជួយទ្រទ្រង់សុខភាពពោះវៀន ដោយការប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់នៃរបបអាហារមិនល្អ ឬការប្រើថ្នាំអង់ទីប៊ីយោទិច និងភាពតានតឹង។ ជាទូទៅសារជាតិមួយប្រភេទនេះ ភាគច្រើនអាចរកឃើញនៅក្នុងអាហារមួយចំនួនដូចជា យ៉ាអួ ទឹកដោះគោ គីមឈី និង sauerkraut...ជាដើម។

៣. ញ៉ាំតាមកាលវិភាគ៖ វេជ្ជបណ្ឌិត Adams ក៏និយាយបន្ថែមដែរថា ការទទួលទានអាហារ តាមកាលវិភាគទៀងទាត់ អាចជួយរក្សាប្រព័ន្ធរំលាយអាហារឱ្យស្ថិតក្នុងទម្រង់ល្អ។ ដូច្នេះ សម្រាប់បុគ្គលគ្រប់រូបគួរមានទម្លាប់ ញុំាអាហារពេលព្រឹក អាហារថ្ងៃត្រង់ អាហារពេលល្ងាច ឬអាចបន្ថែមនូវអាហារសម្រន់តិចតួចបន្ថែមទៀត នៅចន្លោះម៉ោងអាហារទៅតាមពេល។

៤. រក្សាជាតិទឹក៖ ការផឹកទឹកច្រើន គឺល្អសម្រាប់សុខភាពរំលាយអាហារ និងជួយបន្ទន់លាមក ដោះស្រាយបញ្ហាទល់លាមក បន្ទោរបង់មិនទៀតទាត់។

៥. ធ្វើលំហាត់ប្រាណ និងបន្ធូរភាពតានតឹង៖ ការធ្វើលំហាត់ប្រាណទៀងទាត់ អាចជួយឱ្យអាហារផ្លាស់ទីតាមប្រព័ន្ធរំលាយអាហារបានល្អ កាត់បន្ថយការទល់លាមក។ ក្នុងចំណុចនេះ​ ភាគច្រើនអ្នកជំនាញណែនាំនៅពេលក្រោយញុំាអាហារ អ្នកគួរតែព្យាយាមដើរតិចៗឬធ្វើសកម្មភាពមួយចំនួនដែលជួយដល់ការរំលាយ ប្រសើរជាជាងនៅមួយកន្លែង។ បន្ថែមជាមួយគ្នានេះ ការដែលទម្លាប់ហាត់ប្រាណជារៀងរាល់ព្រឹកល្ងាច ក៏ជាផ្នែកមួយចំនួនបន្ធូរភាពតានតឹង និងជួយពង្រឹងប្រព័ន្ធភាពសុំាឱ្យរឹងមាំបន្ថែមផងដែរ។

គួរបន្ថែមនូវប្រសាសន៍របស់វវេជ្ជបណ្ឌិត អ៊ាង សុខា ឯកទេសជំងឺឈាម និងមហារីក ឱ្យដឹងទៀតដែរថា ចំពោះចំណីអាហារដែលមានជាតិប្រៃខ្ពស់ បណ្ដាលឱ្យងាយកើតហានិភ័យជំងឺពោះវៀនធំផងដែរ បើធៀបនឹងអ្នកញុំាចំណីអាហារដែលមានជាតិអំបិលទាប។

ដូច្នេះកុំចូលចិត្តពិសារអំបិលពេល ដូចជាសម្ល មានដាក់ប្រហុក អំបិលប្រៃហើយ មានទឹកជ្រលក់ទឹកត្រីម្ទេសបន្ថែមទៀត គ្រោះថ្នាក់អាចធ្វើឱ្យកោសិការបសើយើងប្រែប្រួលទៅជាកោសិកាមហារីក។ ជាក់ស្តែងបើតាមស្ថិតិនៃក្រុមមនុស្សកើតជំងឺមហារីកពោះវៀនច្រើនជាងគេនៅលើពិភព គឺប្រទេសជប៉ុនដោយសារជប៉ុនចូលចិត្តញុំាជាប្រភេទត្រីប្រឡាក់ច្រើន ដោយសារត្រីប្រឡាក់មានជាតិប្រៃ៕

 

អត្ថបទដោយ៖ ប៉ាវ ភក្តី

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1340

អត្ថបទទាក់ទង

#អាហារ

ហាងបាយហៃណាំ ប្រើរូបមន្តបែបនេះ ទាញភ្ញៀវចូលហាងមិនដាច់ ទោះបីហាងជាច្រើនបិទក៏ដោយ
Tror Sopheap
January 20 2025
212 views

#អាហារ

អ្នកមានបញ្ហាគេងអត់លក់មែនទេ? មកញ៉ាំអាហារ ៤នេះ ឱ្យអ្នកឆាប់ងងុយគេងលឿន
Tror Sopheap
January 15 2025
1.3 K views

#អាហារ

ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
Tror Sopheap
January 3 2025
2.4 K views

#អាហារ

អាហារទាំង៥ ញ៉ាំរាល់ថ្ងៃ ដូចបំផ្លាញមុខងារតម្រងនោមឱ្យខូចលឿន
Tror Sopheap
December 17 2024
4.7 K views

#អាហារ

ញុំាផ្លែឈើ ៤មុខនេះ ប៉ូវទាំងតម្រងនោមកុំឱ្យខូច ហើយជួយសម្រស់កាន់តែក្មេងជាងវ័យ
Tror Sopheap
December 13 2024
10.2 K views

#អាហារ

៤ទម្លាប់លាងជាតិស្ករចេញពីតម្រងនោម ហើយការពារអ្នកចេញពីជំងឺទឹកនោមផ្អែម
Tror Sopheap
December 11 2024
12.5 K views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ពាក់ម៉ាសផង! ខេត្តទាំង ៤នេះ ទទួលរងឥទ្ធិពលសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម
Tror Sopheap
January 24 2025
12.5 K views

#ព័ត៌មាន

៤ខេត្តមានកម្រិតខ្យល់ពុលរាងខ្ពស់ ឪពុកម្តាយត្រូវដឹងពីវិធីការពារកូនៗ ឱ្យមានសុវត្ថិភាព
Tror Sopheap
January 24 2025
4.1 K views

#ជំងឺ

ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
Tror Sopheap
January 16 2025
4.1 K views

#ព័ត៌មាន

ចេញក្រៅពាក់ម៉ាសផង! ខេត្តទាំង ៤នេះ បន្តស្ថិតក្នុងបន្ទាត់ក្រហម
Tror Sopheap
January 25 2025
2.7 K views

#ព័ត៌មាន

សូមប្រយ័ត្ន! ថ្ងៃទី២៦ ៤ខេត្តនេះទទួលរងឥទ្ធិពលខ្យល់ពណ៌ក្រហម
Tror Sopheap
January 26 2025
2.7 K views

#ជំងឺ

កាត់បន្ថយរួចខ្លួន! ញ៉ាំអាហារ ៥នេះប្រល័យតម្រងនោម លាងឈាមអត់ដឹងខ្លួនទេ
Tror Sopheap
January 15 2025
2.5 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia