ជំងឺ
ដំណោះស្រាយថ្មីនៃបញ្ហាដុះធ្មេញរាល់ថ្ងៃ ប៉ុន្តែធ្មេញនៅតែខូច ដង្កូវស៊ី មានក្លិនមាត់មិនបាត់

បញ្ហាសុខភាពមាត់ធ្មេញរបស់មនុស្សនាសម័យបច្ចុប្បន្ន កើតមានឡើងស្ទើរតែគ្រប់គ្នាទៅហើយដោយ អ្នកខ្លះដង្កូវស៊ីធ្មេញ ឈឺអញ្ជាញធ្មេញ​​ ពុកធ្មេញ ជាពិសេសគឺកើតមានបញ្ហាក្លិនមាត់ដោយគ្មានមូលហេតុ ធ្វើឱ្យគ្មានទំនុកចិត្តក្នុងការនិយាយស្ដី​ និងប៉ះពាល់ដល់អារម្មណ៍យ៉ាងខ្លាំង។ តើកត្តាទាំងអស់នេះមកពីមូលហេតុអ្វី?

តាមការចែករំលែករបស់ អ្នកឧកញ៉ា​វេជ្ជបណ្ឌិត គួច ម៉េងលី បានឱ្យដឹងថា​ មូលហេតុនាំឱ្យខូចធ្មេញមានក្លិនមាត់មិនល្អនេះ វាមានកត្តាជាច្រើនដូចជា​ ការជក់បារី​ ផឹកកាហ្វេ មិនសូវផឹកទឹកបានគ្រប់គ្រាន់ ដំបៅអញ្ចេញធ្មេញ មិនសូវដុះធ្មេញសម្អាតធ្មេញបានល្អ ជាហេតុនាំឱ្យធ្មេញកើតទៅជាកំណកក្រាមរឹងៗបង្កពីអាហារដែលយើងញុំាចូលទៅនៅជាប់ធ្មេញ។

អ្នកឧកញ៉ាវេជ្ជបណ្ឌិតបានបន្តថា បញ្ហាមួយទៀតដែលនាំឱ្យក្លិនមាត់ គឺមកពីមានបញ្ហាក្រពះ ដូចជាញុំាអាហារចូលទៅមានភើឡើងមកវិញ ដោយសារក្រពះមានបញ្ហាមិនងាយនឹងកិន​អាហារភ្លាមៗ ពេលដែរញុំាចូលទៅ ទុកយូរៗអាស៊ីតក្នុងក្រពះក៏បញ្ចេញមក ជាហេតុធ្វើឱ្យមានការភើក៏បង្កទៅជាបញ្ហាក្លិនមាត់។ ជាងនេះទៀតសោត ប្រសិនបើយើងព្យាយាមដុះធ្មេញសម្អាតធ្មេញហើយ នៅតែមានក្លិនមាត់ទៀត​​មាន​ន័យថា អ្នកមានបញ្ហាក្រពះហើយ។

សម្រាប់ការព្យាបាលបញ្ហាមានក្លិនមាត់នេះ អ្នកឧកញ៉ាវេជ្ជបណ្ឌិតបន្ថែមថា ប្រសិនបើធ្មេញមានបញ្ហាដង្កូវស៊ីតិចតួច គួរប្រញាប់ទៅព្យាបាល ឬក៏ប៉ះធ្មេញឱ្យទាន់ពេលចៀសវាងដង្កូវស៊ីធ្មេញកាន់តែធំពុកធ្មេញ​ បង្កឱ្យមានការឈឺចាប់ ឈឺក្បាលឈានដល់ការដកធ្មេញចោលក៏មាន ហើយព្យាយាមដុះធ្មេញ៣ដងក្នុងមួយថ្ងៃ។

មួយវិញទៀតពេលដុះធ្មេញកុំដុះខ្លាំងៗពេកដុះកុំបង្ខំលឿនៗ វាមិនបានជួយឱ្យធ្មេញស្អាតទេ​ ថែមទាំងនាំឱ្យខូចធ្មេញថែម និងកុំភ្លេចឧស្សាហ៍ដូរច្រាស់ដុះធ្មេញ៣ខែម្ដងផង ដោយកុំទិញច្រាស់ដុះធ្មេញណាដែលរឹងពេក ទន់ពេក។ ជាមួយគ្នានេះ គួរព្យាយាមទៅពិនិត្យធ្មេញឱ្យបាន៦ខែម្ដង ដើម្បីដឹងថា ធ្មេញខូច រលាកអញ្ជាញ ឬប្រហោងធ្មេញ ដើម្បីងាយស្រួលព្យាបាលទាន់ពេលវេលា។

ទន្ទឹមនឹងនេះផងដែរ តាមរយៈប្រភពបន្ថែម colgate បានលើកយកអាហារដែលជួយធ្មេញឱ្យរឹងមាំល្អ ចៀសវាងជំងឺផ្សេងៗដោយអាហារទាំងនោះមានដូចជា៖

១. ផ្លែប៉ោម៖​ យើងបានដឹងហើយថា ការញុំាអាហារដែលមានជាតិផ្អែម ​វាបណ្ដាលឱ្យខូចធ្មេញ ប៉ុន្ដែផ្លែឈើដូចជាផ្លែប៉ោមនេះ មានសារជាតិស្ករធម្មជាតិ ជាតិសរសៃ និងជាតិទឹកខ្ពស់ ហេតុនេះការញ៉ាំផ្លែប៉ោមមួយផ្លែក្នុងមួយថ្ងៃ គឺវាជួយផលិតទឹកមាត់ លាងជម្រះបាក់តេរី និងភាគល្អិតដែលបង្កពីការញុំាអាហារ។

២. ការ៉ុត៖ ការទទួលទានការ៉ុតឆៅមួយមើមតូចមួយ វាជួយបង្កើនការផលិតទឹកមាត់ កាត់បន្ថយហានិភ័យនៃប្រហោងធ្មេញ។ ទន្ទឹមនឹងជាតិសរសៃខ្ពស់ដែលមានក្នុងការ៉ុតផ្ទាល់ គឺជាប្រភពដ៏ប្រសើរនៃវីតាមីន អេ ជួយពង្រឹងទៅដល់សុខភាពធ្មេញ។

៣.ទឹកដោះគោជូរ ទឹកដោះគោជូរមានជាតិកាល់ស្យូម និងប្រូតេអ៊ីនខ្ពស់ ដែលក្លាយជាជម្រើសដ៏ល្អជួយឱ្យមានថាមពល និងសុខភាពធ្មេញ។ ជាងនេះទៀត ប្រូបាយអូទិក ឬបាក់តេរីល្អ មានប្រយោជន៍ ដែលមាននៅក្នុងទឹកដោះគោជូរ ក៏ផ្តល់អត្ថប្រយោជន៍ដល់អញ្ចាញធ្មេញ។ ដូច្នេះ ប្រសិនបើអ្នកជ្រើសទឹកដោះគោជូរញុំា សូមជ្រើសរើសប្រភេទធម្មតាដែលគ្មានជាតិស្ករបន្ថែម។

៤.ស្លឹកបៃតង៖ ខាត់ណា ស្ពៃ ត្រសក់… ពោរពេញដោយវីតាមីន សារធាតុរ៉ែ និងមានកាឡូរីទាប។ វាជួយដល់សុខភាពមាត់ និងជាតិកាល់ស្យូម ជួយឱ្យអញ្ចាញធ្មេញរបស់អ្នករឹងមាំ។

៥.ឈីស៖ ការសិក្សាមួយដែលត្រូវបានចេញផ្សាយនៅក្នុងខែឧសភា ឆ្នាំ ២០១៣ បានរកឃើញថាការញ៉ាំឈីស បង្កើន pH នៅក្នុងមាត់ និងកាត់បន្ថយហានិភ័យនៃការពុកធ្មេញ។ សារធាតុនៅក្នុងឈីស ជួយបង្កើនទឹកមាត់ និង​ពង្រឹង​ស្រទាប់​ធ្មេញផងដែរ៕

អត្ថបទដោយ៖ ប៉ែត ធីតា

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1339

អត្ថបទទាក់ទង

#ជំងឺ

ពេលវេលាមាសនៃជំងឺបែកសរសៃឈាមខួរក្បាល ប្រសិនជូនអ្នកជំងឺមកមន្ទីរពេទ្យឱ្យឱកាសព្យាបាលជាមាន%ខ្ពស់
Pheakdey Pao
October 17 2024
21 views

#ជំងឺ

មុខរបួសតូចបំផុត! វេជ្ជ.Surachet Srikaew បង្ហាញវិធីព្យាបាលបញ្ហាកៀបសរសៃឆ្អឹងខ្នង ដោយវះកាត់បើកមុខរបួសតូច១ប៉ុណ្ណោះ
Pheakdey Pao
October 16 2024
23 views

#ជំងឺ

កុំបារម្ភ! បុរសៗដែលមានបញ្ហាក្រពេញប្រូស្តាតរីកធំ បច្ចុប្បន្ននេះ គ្រូពេទ្យឯកទេសមានវិធីសាស្ត្រជួយដោះស្រាយបាន
Pheakdey Pao
October 16 2024
30 views

#ជំងឺ

បុរសត្រូវតែសង្កេត! ទាំងនេះ ជារោគសញ្ញានៃជំងឺប្រពេញប្រូស្តាតរីកធំ ទុកយូរអាចប៉ះពាល់ដល់ប្លោកនោម និងតម្រងនោម
Pheakdey Pao
October 11 2024
112 views

#ជំងឺ

ទម្លាប់ទាំង ៣នេះ ជួយអ្នកចៀសវាងពីជំងឺទឹកនោមផ្អែមអស់មួយជីវិត
Tror Sopheap
October 6 2024
142 views

#ជំងឺ

មានបញ្ហាទល់លាមក? វេជ្ជ. Rattankovit ប្រាប់នូវគន្លឹះខ្លឹមៗជួយឱ្យពោះវៀនដើរល្អ ដោះស្រាយវិបត្តិទល់លាមក
Pheakdey Pao
September 13 2024
321 views
អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ខ្សោយរួមភេទ! ញ៉ាំអាហារ ៣នេះដាស់ចំណងឱ្យអ្នករួមភេទបានយូរ ដៃគូមានដល់កំពូល
Tror Sopheap
October 18 2024
1.1 K views

#អត្ថបទ PR

DKT Mekong៖ ការចាត់ទុកសុខភាពបន្តពូជជាបញ្ហាអាទិភាពដែលត្រូវគិតគូរនៅក្នុងប្រទេស កម្ពុជា
Pheakdey Pao
October 10 2024
974 views

#ព័ត៌មាន

ប្រុងប្រយ័ត្នឡើងវិញ! ទៅណាមកណាត្រៀមអាវភ្លៀងត្រៀមឆត្រ ខេត្តទាំងនេះអាចនឹងមានភ្លៀងធ្លាក់
Thida Pet
October 16 2024
323 views

#ចិត្តសាស្ត្រ

អាយុចាប់ពី១៨ឆ្នាំដល់អាយុ ៤០ឆ្នាំ អ្នកត្រូវដឹងគំនិតអស្ចារ្យទាំង១០ កុំឱ្យអ្នកបាក់ទឹកចិត្ត
Tror Sopheap
October 4 2024
266 views

#កីឡា

គ្រាន់តែអ្នកចំណាយកម្លាំងធ្វើតាមវិធីទាំងនេះ អ្នកច្បាស់ជាស្រកគីឡូមិនខានទេ
Tror Sopheap
October 4 2024
233 views

#ព័ត៌មាន

នៅឆ្នាំ២០២៤ នេះជាចំនួនពិន្ទុសម្រាប់ការប្រឡងមធ្យមសិក្សាទុតិយភូមិ
Tror Sopheap
October 8 2024
220 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រOctober 18 2024
ពិបាកគេង! ៧វិធីសាស្រ្តងាយៗ ឱ្យអារម្មណ៍អ្នកស្រស់ស្រាយឆាប់គេងលក់ស្រួល
#អាហារOctober 18 2024
ខ្សោយរួមភេទ! ញ៉ាំអាហារ ៣នេះដាស់ចំណងឱ្យអ្នករួមភេទបានយូរ ដៃគូមានដល់កំពូល
#ព័ត៌មានOctober 18 2024
ប្រយ័ត្នផង! ប្រទេសកម្ពុជាយើងនឹងរងឥទ្ធិពលពីខ្យល់មូសុងឦសាន និងសម្ពាធទាប ចាប់ពីថ្ងៃនេះ
#ចិត្តសាស្ត្រOctober 17 2024
បទពិសោធអ្នកអាយុវែង ៤នាក់ បង្ហាញអាថ៌កំបាំងនាំឱ្យមនុស្សមានអាយុវែង ១០០ឆ្នាំ
#អាហារOctober 17 2024
បើអ្នកកំពុងស្រ្តេស ចង់បំបាត់ស្រ្តេស ផឹកភេសជ្ជៈ ៤នេះផឹកជួយឱ្យអារម្មណ៍រីករាយឡើងវិញ
#ចិត្តសាស្ត្រOctober 17 2024
អ្នកចិត្តសាស្រ្តថា ចង់ខ្លួនឯងជាអ្នកមានគំនិតច្នៃប្រឌិតអត់ តើអ្នកមានទម្លាប់ ៤នេះ?

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia