អាហារ
វេជ្ជ. បង្ហាញពីវិធីសាស្រ្តញ៉ាំប្រចាំថ្ងៃសម្រាប់អ្នកទឹកនោមផ្អែម ដើម្បីជួយទប់ជាតិស្ករក្នុងឈាម

យោងទៅតាមការចែករំលែករបស់លោកវេជ្ជបណ្ឌិត ថន វុត្ថា ជាវេជ្ជបណ្ឌិតឯកទេស ជំងឺទឹកនោមផ្អែម និងក្រពេញអ័រម៉ូន នៃមន្ទីរពេទ្យ ដឹប្រេស្ទីហ្ស៍ មកកាន់ Healthy Cambodia បានឱ្យដឹងថា អាហារដែលយើងញ៉ាំប្រចាំថ្ងៃ ពិតជាមានសារៈសំខាន់ ក្នុងការគ្រប់គ្រងកម្រិតជាតិស្ករនៅក្នុងឈាមសម្រាប់អ្នកមានជម្ងឺទឹកនោមផ្អែម។

តាមពិតទៅ ទាំងអ្នកជម្ងឺទឹកនោមផ្អែម និងមនុស្សទូទៅសុទ្ធតែមានភារៈកិច្ចក្នុងការយកចិត្តទុកដាក់លើរបបអាហាររបស់ខ្លួន ដែលធ្វើឱ្យមានសុខភាពល្អ។ ការកំណត់របបអាហារ មានភាពកម្រិតខុសៗគ្នាអាស្រ័យទៅលើ ប្រភេទនៃជម្ងឺទឹកនោមផ្អែម (ទឹកនោមផ្អែមប្រភេទទី១ ប្រភេទទី២ ឬនៅលើស្ត្រីមានផ្ទៃពោះជាដើម) និងអាស្រ័យទៅលើស្ថានភាពនៃអ្នកជម្ងឺ (អ្នកជម្ងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ អ្នកជម្ងឺកំពុងប្រើប្រាស់អាំងស៊ុយលីនជាដើម)។

ខាងក្រោមនេះ គឺការណែនាំទូទៅ អំពីអាហារ ដែលនាំអោយមានសុខភាពល្អ៖

-គប្បីទទួលទានអាហារឱ្យបានទៀងទាត់ ពោលគឺទៀងទាំងពេលវេលា និងបរិមាណនៃការញ៉ាំ។ ជាពិសេសអ្នកជម្ងឺទឹកនោមផ្អែម ដែលកំពុងព្យាបាលដោយថ្នាំគ្រាប់ ឬដោយចាក់អាំងស៊ុយលីន ងាយប្រឈមទៅនឹងគ្រោះថ្នាក់នៃការធ្លាក់ចុះជាតិស្ករ ប្រសិនបើការទទួលទានមិនទៀងទាត់នោះ។

-គប្បីកាត់បន្ថយអាហារដែលសម្បូរណ៍ ជាតិស្ករ (កាបូអ៊ីដ្រាត)។ ជាតិស្ករ គឺជាប្រភពដ៏សំខាន់នៅក្នុងការផលិតថាមពលសម្រាប់រូបរាង្គកាយ។ ជាតិស្ករ (កាបូអ៊ីដ្រាត) អាចមានប្រភពពី បន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ សណ្តែក និងផលិតផលទឹកដោះ (dairy products) ជាដើម។ ម្យ៉ាងទៀតជាតិស្ករ ក៏អាចមានប្រភពពី ស្ករបន្ថែម នំធុង អាហារដែលផលិតពីរោងចក្រ និងភេសជ្ជៈថាមពល កំប៉ុងៗជាដើម។ អ្នកជម្ងឺគប្បី ចៀសវាងប្រភេទស្ករចុងក្រោយនេះអោយបានច្រើនជាទីបំផុត។

-គប្បីកាត់បន្ថយខ្លាញ់គ្រប់ប្រភេទ នៅក្នុងការចំអិនម្ហូបអាហារ និងប្តូរទម្លាប់ប្រើបាស់ខ្លាញ់មិនល្អ ជំនួសដោយប្រេងរុក្ខជាតិឬប្រេងអូលីវ ជាដើម។ ខ្លាញ់ល្អសម្រាប់សុខភាព មាននៅក្នុងត្រីគ្រប់ប្រភេទនិងផ្លែបឺជាដើម។ ត្រូវជៀសវាងពិសារ ខ្លាញ់ឆ្អែត (Saturated fat) ដែលមានប្រភពពី ខ្លាញ់សត្វ (Animal source) សាច់គោ សាច់ក្រក ហតដក និងសាច់បាខុន បឺ (Butter) និងឈីស ប្រេងដូង (Coconut and palm kernel oils) ព្រមទាំង ប្រភេទខ្លាញ់ Trans fat ដែលមាននៅក្នុងអាហារកំប៉ុង អាហារបំពង ដូចជា ភីហ្សា មាន់បំពង ជាដើម។

-គប្បី ទទួលទានអាហារដែលមានជាតិសសៃច្រើន ឧទាហរណ៍ ដូចជា ស្ពៃ បន្លែបៃតង ដំឡូងឈើ និងសណ្តែក ជាដើម។ អាហារដែលមានសារជាតិសសៃច្រើននោះ ជួយកាត់បន្ថយការស្រូបជាតិស្ករលឿនចូលទៅក្នុងឈាម។

-គប្បី កាត់បន្ថយជាតិប្រៃក្នុងម្ហូបអាហារ។ មនុស្សទូទៅគប្បីកំណត់បរិមាណញ៉ាំចូល នៃសូដ្យូម (sodium intake) អោយបានតិចជាង ២,៣០០ មីលីក្រាមក្នុងថ្ងៃ ដែលប្រហាក់ប្រហែលទៅហ្នឹង មួយស្លាបព្រាកាហ្វេក្នុងមួយថ្ងៃ។

អាស្រ័យហេតុនេះហើយ ដើម្បីគ្រប់គ្រងជាតិស្ករអោយបានល្អ អ្នកជម្ងឺទឹកនោមផ្អែម ត្រូវជួបជាមួយគ្រូពេទ្យឯកទេស ឬអ្នកឯទេសខាងចំណីអាហារ ដើម្បីទទួលបានការប្រឹក្សា និងរបៀបប្រើប្រាស់តារាងអំពីចំណីអាហារផ្សេងៗទៀត ដែលសម្បូរនៅក្នុងប្រទេសកម្ពុជាយើង៕

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1340

អត្ថបទទាក់ទង

#អាហារ

ប៊ូហ្វេដំបូងគេនៅកំពង់សោម នៅហាងញ៉ាំញ៉ាំ ម្នាក់អស់ ១ម៉ឺនរៀលជាង មាន ១៥មុខម្ហូប
Tror Sopheap
February 9 2025
73 views

#អាហារ

វេជ្ជ.ជំនាញប្រាប់ថាញ៉ាំទឹកឃ្មុំកាត់បន្ថយទឹកនោមផ្អែមហើយបំបាត់ស្រ្តេស
Tror Sopheap
February 7 2025
1 K views

#អាហារ

ប្រើប្រេងឆា១នេះ មានសមត្ថភាពកម្ចាត់ខ្លាញ់អាក្រក់ក្នុងសរសៃឈាមនិងខ្លាញ់រុំថ្លើម
Tror Sopheap
January 31 2025
2.6 K views

#អាហារ

ហាងបាយហៃណាំ ប្រើរូបមន្តបែបនេះ ទាញភ្ញៀវចូលហាងមិនដាច់ ទោះបីហាងជាច្រើនបិទក៏ដោយ
Tror Sopheap
January 20 2025
254 views

#អាហារ

អ្នកមានបញ្ហាគេងអត់លក់មែនទេ? មកញ៉ាំអាហារ ៤នេះ ឱ្យអ្នកឆាប់ងងុយគេងលឿន
Tror Sopheap
January 15 2025
1.7 K views

#អាហារ

ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
Tror Sopheap
January 3 2025
2.5 K views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
Tror Sopheap
February 7 2025
8.8 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្តទាំង ៣នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូច
Tror Sopheap
February 2 2025
8 K views

#ចិត្តសាស្ត្រ

ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
Tror Sopheap
February 7 2025
2.3 K views

#ព័ត៌មាន

ចូលរួមរំលែកទុក្ខផង! តួស្រីសាន់ ឆាយ ក្នុងរឿងf4គាត់បានទទួលមរណភាពហើយ នៅអាយុត្រឹមតែ៤៨ឆ្នាំ
Thida Pet
February 3 2025
2.2 K views

#ព័ត៌មាន

ប្រយ័ត្ន! ថ្ងៃទី ៩នេះ ខេត្ត ២នេះ មានកម្រិតខ្យល់ពុលពណ៌ទឹកក្រូច
Tror Sopheap
February 9 2025
2.2 K views

#ព័ត៌មាន

ប្រយ័ត្ន! ថ្ងៃទី ១០នេះ ខេត្ត ១នេះមានខ្យល់ពុលពណ៌ទឹកក្រូច ២ខេត្តទៀតកម្រិតធម្យម
Tror Sopheap
February 10 2025
1.6 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia