ជំងឺ
ស្ត្រីពពោះ មានបញ្ហាសុកពាំងស្បូន តើត្រូវជួបប្រទះបញ្ហាអ្វីខ្លះចំពោះសុខភាពម្តាយនិងទារកក្នុងផ្ទៃ?

កាលពីប្រធានបទមុខបងប្អូនបានដឹងថា បញ្ហាសុកពាំងមាត់ស្បូន គឺសំដៅទៅលើបញ្ហាសុកនៅក្នុងស្បូនស្ត្រីមានផ្ទៃពោះ ដោយមានសុកមិនទៅចាក់នៅកំពូលស្បូនទេ គឺវាចាក់ជាប់នៅក្បែរៗមាត់ស្បូន ​ឬក៏ពាំងជិតមាត់ស្បូន។ យ៉ាងណាមិញថ្ងៃនេះផងដែរ Healthy Cambodia នឹងលើកយកនូវចំណេះដឹងបន្ថែមដែលបានចែករំលែកដោយលោកវេជ្ជបណ្ឌិត ម៉ី សោភ័ណ្ឌ ឯកទេសខាងផ្នែកសម្ភព និងរោគស្ត្រី បម្រើការនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បង្ហាញពីបញ្ហាដែលស្ត្រីពពោះមានបញ្ហាសុកពាំងស្បូនអាចនឹងជួបប្រទះចំពោះសុខភាពម្តាយ និងទារកក្នុងផ្ទៃ។

ដោយលោកវេជ្ជបណ្ឌិតបានពន្យល់ឱ្យដឹងថា សម្រាប់ស្ត្រីពពោះតាមដានសុខភាពពិនិត្យឃើញថា គាត់ជិតគ្រប់ខែហើយមានបញ្ហាសុកពាំងមាត់ស្បូន គឺវាមិនបណ្ដាលឱ្យកូនមានបញ្ហាអ្វីទេ គ្រាន់តែគម្រាមកំហែងឱ្យគាត់សម្រាលកូនមុខខែ ធ្វើឱ្យកូនកើតមកមិនគ្រប់គីឡូ។

ប៉ុន្តែក្នុងករណី នៅពេលស្ត្រីមានផ្ទៃពោះមកពិនិត្យ ហើយឃើញថា មានបញ្ហានេះ ក្រុមគ្រូពេទ្យ និងព្យាយាមព្យាបាលតាមរយៈការឱ្យថ្នាំដើម្បីទប់ឱ្យកូនកើតទៅតាមពេលកំណត់។ ដោយឡែក ប្រសិនបើ ការព្យាបាលដោយថ្នាំទប់មិនជាប់ អាចនឹងឈានដល់ការវះកាត់ជួយឱ្យម្តាយសម្រាលមុនថ្ងៃខែកំណត់។

លោកវេជ្ជបណ្ឌិតក៏បានបញ្ជាក់ផងដែរថា ក្នុងករណីគ្រោះថ្នាក់ខ្លាំងបំផុតនោះគឺចំពោះស្ត្រីមានផ្ទៃពោះដែលពុំសូវយកចិត្តទុកដាក់លើការតាមដានសុខភាព មិនបានពិនិត្យអេកូអ្វីសោះ ដោយសារតែខ្លួននូវតំបន់ឆ្ងាយពេក ប្រសិនបើជួបបញ្ហាធ្លាក់ឈាមច្រើនពេក ទម្រាំបញ្ជូលមកដល់កន្លែងមានដែលសេវាសង្ក្រោះ អាចនឹងប៉ះពាល់ដល់អាយុជីវិតម្តាយ និងទារកដែរ។

យ៉ាងណាមិញ ចំពោះផលប៉ះពាល់ត្រូវគេបែងចែកចេញជា២ ដោយទី១ សំដៅទៅលើកូនអាចនឹងកើតមកមិនគ្រប់ខែ ទី២ ម្តាយប្រឈមនឹងបញ្ហាធ្លាក់ឈាមខ្លាំងពេក ពិបាកក្នុងការសង្គ្រោះរឿងដែលក្រុមគ្រូពេទ្យត្រូវជ្រើសរើសនោះ គឺជួយម្តាយមុននឹងជួយកូន ដោយត្រូវវះឱ្យកូនកើតមុនខែ ខ្ទង់ប្រហែលចន្លោះពី៣២ ទៅ៣៤សប្តាហ៍ ឬប្រសិនបើមានក៏អាចករណីសង្គ្រោះមួយ គឺក្រុមគ្រូពេទ្យត្រូវសម្រេចចិត្តសង្គ្រោះម្តាយ៕

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1344

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រApril 23 2026
បើអ្នកបាក់ទឹកចិត្ត នេះជាសម្តីល្អបំផុតទាំង៩ ជួយលើកទឹកចិត្តរបស់អ្នកឱ្យមានថាមពលឡើងវិញ
#ជំងឺApril 23 2026
សូមប្រយ័ត្នផង! នេះជារោគសញ្ញា និងផលវិបាកជំងឺក្រពេញប្រូស្តាតរីកធំ
#កីឡាApril 23 2026
លោកគ្រូ បញ្ញា បញ្ជាក់ថា ជាតិខ្លាញ់ ៣ប្រភេទនេះ ញ៉ាំមិនឡើងគីឡូហើយសុខភាពល្អ
#ព័ត៌មានApril 22 2026
តិចដាច់ភ្លើង! អគ្គិសនីកម្ពុជា៖ ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
#កីឡាApril 22 2026
លោកវេជ្ជ. កូយ រតនៈ បញ្ជាក់ថា ចង់សម្រួលសន្លាក់ឱ្យល្អប្រសើរ អ្នកគួរធ្វើរឿង ១នេះ
#ព័ត៌មានApril 22 2026
ក្រសួងសុខាភិបាល៖ ស្ត្រីអាយុ ៦៦ឆ្នាំ​ បានឆ្លងជំងឺ ១នេះ សូមប្រុងប្រយ័ត្នផង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia