អាហារ
សូម្បីកន្លែងដាក់សំរាមក៏មានសណ្តាប់ធ្នាប់ដែរ បងប្អូនឆ្ងល់ទេថា តើជប៉ុនបែងចែកសំរាមយ៉ាងដូចម្តេច?
Pheakdey Pao
February 8 2022
259 views

សំរាម បានក្លាយទៅជារឿងដែលគួរឱ្យឈឺក្បាលមួយសម្រាប់មនុស្សរស់នៅជុំវិញពិភពលោក ខណៈពេលដែលមានសំណល់ជាច្រើនត្រូវបានបោះចោលជាប្រចាំថ្ងៃ។ ហេតុដូច្នេះហើយ ទើបបានជាមានប្រទេសមួយចំនួនបានខិតខំប្រឹងប្រែង រកវិធីសាស្ត្រថាធ្វើយ៉ាងណា អាចបំបែកសំរាមក្នុងកម្រិតជាក់លាក់មួយ ដូចជាក្រដាសកាតុងកេស ឬកាកសំណល់អាហារធ្វើជាជី និងវត្ថុដែលអាចកែច្នៃប្រើប្រាស់ឡើងវិញបានដូចជាសម្បកដប កំប៉ុង....។ ក៏ប៉ុន្តែការចំណាយពេលអស់ជាច្រើនសតវត្សន៍កន្លងមកនេះ ជប៉ុនបានធ្វើឱ្យពិភពលោកមានការស្ងើចសរសើរចំពោះប្រទេសខ្លួនជាខ្លាំង ស្របពេលដែលប្រទេសនេះបានរកឃើញរបៀបនៃការ ចោលសំរាមជាប្រព័ន្ធ និងកែច្នៃឡើងវិញ។

យោងទៅតាមការចុះផ្សាយរបស់គេហទំព័រ jpninfo បានបង្ហាញឱ្យឃើញថា ប្រទេសជប៉ុនមានរបៀបចោលសំរាមចំនួន៤ធំៗ៖

១. ងាយឆេះ៖ សំរាមដែលងាយដុតឆេះ ជាធម្មតាត្រូវបានប្រមូល២ដងក្នុងមួយសប្តាហ៍ រួមមានកាកសំណល់អាហារ, ក្រដាសអនាម័យ, ខោទឹកនោមទារក, ថង់ផ្លាស្ទិចកខ្វក់, ក្រដាស ឬចង់ប្លាស្ទិចរុំអាហារ ជ័រកៅស៊ូ និងអ្វីៗដែលមិនអាចកែច្នៃឡើងវិញបាន ត្រូវញែកដាក់ក្នុងធុង ឬចង់ដោយឡែក។

២. មិនងាយឆេះ៖ ចំពោះសំរាមប្រភេទនេះ គេតែងប្រមូលចន្លោះពីម្តង ឬពីរដងក្នុងមួយខែ (អាស្រ័យលើតំបន់) សំរាមដែលមិនអាចឆេះ ត្រូវបានគេរាប់បញ្ជូលរួមមាន ទុយោទឹកដែលខូច, ខ្សែពួរ, គ្រឿងសេរ៉ាមិច (ប៉ាន់តែ ចាន ឆ្នាំង ផើងផ្កា), លោហធាតុ, កញ្ចក់ និងឧបករណ៍តូចៗ (ដែកសំប៉ែត កាសែតវិទ្យុ ចង្ក្រានបាយ)។ ក៏ប៉ុន្តែសំរាមប្រភេទនេះ ក្នុងតំបន់ខ្លះ អាចមានការញែកដាច់ដោយឡែកបន្ថែមទៀត រវាងប្រភេទផ្លាស្ទិច គ្រឿងលោហធាតិ និងកញ្ចក់។ (សម្រាប់សំរាមប្រភេទនេះ គឺត្រូវបានគេយកទៅកិនកម្ទេច)

៣. សំរាមធំៗ៖ គ្រឿងសង្ហារឹមចាស់ៗក្នុងផ្ទះដូចជា ទូតាំង ទូដាក់សៀវភៅ សាឡុង គ្រែ តុ និងឧបករណ៍ផ្សេងៗទៀតដែលមានប្រវែងជាង ៥០សង់ទីម៉ែត្រឡើងមិនថាជា កង់ ម៉ូតូ កង្ហារអគ្គិសនី ម៉ាស៊ីនបូមធូលី កំរាលព្រំ និងពូក នោះទេ ប្រសិនណាបើចោល ម្ចាស់ឥវ៉ាន់នោះនឹងត្រូវបង់ពន្ធពិសេសជូនរដ្ឋទៅតាមទំហំ ក៏ដូចជាបរិមាណនៃរបរទាំងនេះ។ បន្ថែមជាមួយគ្នានេះទៀតសោត មានតែសំរាមដែលមានស្ទីកឃ័របង្ហាញថា បានបង់ពន្ធប៉ុណ្ណោះដែលនឹងត្រូវប្រមូល បើមិនដូច្នេះទេវានឹងទុកចោលនៅតាមផ្លូវរហូត។

៤. ដប និងកំប៉ុង៖ ជាទូទៅ​សំរាម​នេះ​ត្រូវ​បាន​ប្រមូល​ពីរដង​ក្នុង​មួយ​ខែ ដោយរួចមានសម្បកដបថ្ម កំប៉ុងសំណប៉ាហាំង និងកំប៉ុងអាលុយមីញ៉ូម។ ហើយប្រភេទដបទាំងនេះត្រូវបានគេញែកបន្ថែមទៀតទៅតាមកម្រិតគុណភាពនៃការប្រើប្រាស់របស់វាដោយ សម្បកដបដែលមាន PAT និង PETE៖ និមិត្តសញ្ញាទាំងនេះគឺបង្ហាញថា ដបទឹកបរិសុទ្ធនេះ អាចប្រើប្រាស់បានតែម្តងប៉ុណ្ណោះ ព្រោះជាតិផ្លាស្ទិចរបស់វាអាចបញ្ចេញសារធាតុគីមី ដូចជាលោហធាតុ ដែលអាចប៉ះពាល់ដល់អ័រម៉ូនរបស់អ្នក។ ដូច្នេះគេតម្រូវឱ្យអ្នកចោលធ្វើការញែកវាចេញដាក់ក្នុងថង់ផ្សេងទៀត​ ដើម្បីងាយស្រួលទៅដល់អ្នកប្រមូល។

គូសបញ្ជាក់បន្ថែមផងដែរថា ចំពោះសម្លៀកបំពាក់ចាស់ ក្រដាសកាសែត និងទស្សនាវដ្ដី សៀវភៅ និងក្រដាសកាតុងស្អាតជាធម្មតាត្រូវបានប្រមូលម្តង ឬពីរដងក្នុងមួយ ដើម្បីយកទៅទុកកែច្នៃឡើងវិញ។ ហេតុដូច្នេះ ប្រសិនចង់ចោលសំរាមប្រភេទនេះ ត្រូវរៀបចំដាក់ឱ្យបានត្រឹមត្រូវ ដើម្បីជួយសម្រួលទៅដល់អ្នកប្រមូល។

ជារួមមកវិញ ចំពោះក្បួនញែកសំរាមដែលបានរៀបរាប់ខាងលើនេះ គ្រាន់តែជារបៀបគោលៗប៉ុណ្ណោះ ដោយនៅក្នុងនោះគេក៏មានបែងចែកចេញជាវិធីតូចៗផ្សេងទៀត ដូចជារបៀបខ្ចប់សំរាម របៀបទុកដាក់ ទោសផាកពិន័យសម្រាប់អ្នកចោលសំរាមផ្តេសផ្តាស និងទុកដាក់សំរាមពុំបានត្រឹមត្រូវ៕

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1340

អត្ថបទទាក់ទង

#អាហារ

ពិបាកចិត្តលើសគីឡូ! ៤វិធីក្នុងការញ៉ាំអាហារឱ្យអ្នករំលាយជាតិខ្លាញ់ក្បាលពោះ
Tror Sopheap
December 1 2024
135 views

#អាហារ

រំលាយខ្លាញ់! អ្នកញ៉ាំអាហារ ៥នេះ ស្រកទាំងខ្លាញ់ ថែសម្រស់ឱ្យស្អាត ឱ្យក្មេងជាងវ័យ
Tror Sopheap
November 18 2024
762 views

#អាហារ

វេជ្ជបណ្ឌិតបញ្ជាក់ថា ញ៉ាំបន្លែ ១នេះ កាត់បន្ថយខួរក្បាលកុំឱ្យភ្លេច ៥០%
Tror Sopheap
November 11 2024
1.9 K views

#អាហារ

មុនរួមភេ.ទ! អ្នកញ៉ាំអាហារទាំង ៥ ប៉ូវកម្លាំង ដុតអារម្មណ៍ផ្លូវភេ.ទ
Tror Sopheap
November 3 2024
3.3 K views

#អាហារ

អាហារពេលព្រឹក ៤មុខជួយការពារស្បែកពីការខូច ឱ្យក្មេងជាងវ័យ ហើយស្រកគីឡូ
Tror Sopheap
November 3 2024
579 views

#អាហារ

ធាត់ពេក ពិបាកចិត្តខ្លាំង! អាហារ ៥នេះជួយរំលាយខ្លាញ់ ឱ្យគីឡូឆាប់ស្រកលឿន
Tror Sopheap
October 30 2024
503 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រDecember 1 2024
ធ្វើរឿង ៣នេះ ជួយផ្លាស់ប្តូរខ្លួនអ្នកចេញពីស្រ្តេស និងភាពតានតឹង
#អាហារDecember 1 2024
ពិបាកចិត្តលើសគីឡូ! ៤វិធីក្នុងការញ៉ាំអាហារឱ្យអ្នករំលាយជាតិខ្លាញ់ក្បាលពោះ
#ចិត្តសាស្ត្រNovember 29 2024
ប្តីប្រពន្ធធ្វើរឿង ១នេះ បង្រ្កាបចិត្តខឹងដាក់គ្នា ធ្វើឱ្យគ្រួសារមានសុភមង្គល មានក្តីសុខ
#ចិត្តសាស្ត្រNovember 29 2024
ពេលផ្លូវចិត្តចុះខ្សោយ តើគួរធ្វើបែបណា ទាញចិត្តរបស់អ្នកឱ្យងើបមកវិញ?
#ចិត្តសាស្ត្រNovember 28 2024
ជាក្បួនបន្តអាយុជប៉ុន ឱ្យអ្នករស់នៅគ្មានជំងឺ មានអាយុវែង និងខួរក្បាលគ្មានស្រ្តេសទេ
#ចិត្តសាស្ត្រNovember 28 2024
៦ទម្លាប់ពេលព្រឹកនេះ កុំឱ្យអារម្មណ៍អ្នកស្ពឹកៗ មានអារម្មណ៍រីករាយទាំងការងារ និងជីវិត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia