គំនិតរកស៊ី
ពេទ្យថៃចេះលក់អារម្មណ៍ក្នុងការព្យាបាល ទើបអ្នកជំងឺខ្មែរនិងអន្តរជាតិចូលចិត្តទៅព្យាបាលដោយទំនុកចិត្ត
MC LyHouy
November 20 2020
916 views


មន្ទីរពេទ្យគួរតែជាកន្លែងដែលអ្នកជំងឺចូលទៅព្យាបាលប្រកបដោយទំនុកចិត្តបំផតនៅពេលត្រូវការជំនួយ ប៉ុន្តែមិនមានគ្រប់មន្ទីរពេទ្យទាំងអស់ទេដែលអាចធ្វើឱ្យអ្នកជំងឺមានទំនុកចិត្តក្នុងការទទួលយកសេវាកម្មព្យាបាល។ ជាក់ស្តែងនៅអាស៊ីយើង គ្រប់គ្នាចាប់អារម្មណ៍ទៅលើសេវាកម្មព្យាបាលរបស់មន្ទីរពេទ្យនៅឯប្រទេសថៃ ថាតើមានមូលហេតុអ្វីទើបមន្ទីរពេទ្យនៅថៃអាចលក់អារម្មណ៍ ធ្វើឱ្យអ្នកជំងឺជាតិនិងអន្តរជាតិទទួលការព្យាបាលបានយ៉ាងមានទំនុកចិត្ត។

តាមរយៈការសម្ភាសជាមួយ លោក ជឿត ចំណាន ដែលជាទីប្រឹក្សាទីផ្សារនៅមន្ទីរពេទ្យល្បីមួយនៅប្រទេសថៃ បានប្រាប់ក្រុមការងារយើងពីមូលហេតុចម្បងមួយដែលមន្ទីរពេទ្យថៃបានអនុវត្តន៏ នោះគឺ ការសិក្សាពីចំណង់ចំណូលចិត្ត តម្រូវការ និងទំនៀមទម្លាប់របស់អ្នកជំងឺមកពីគ្រប់ប្រទេស។

ជាឧទាហរណ៍ មន្ទីរពេទ្យល្បីឈ្មោះមួយដែលលោកធ្លាប់បានបម្រើការ, គេហ្វឹកហាត់បុគ្គលិកឱ្យស្គាល់ពីទំនៀមទម្លាប់និងចំណូលចិត្តរបស់ជនជាតិខ្មែរ ដើម្បីពួកគេអាចទទួលសេវាកម្មបានល្អត្រូវតាមចិត្តរបស់អ្នកជំងឺ ពួកគេជឿថាការធ្វើដូចនេះនឹងធ្វើឱ្យបុគ្គលិកមន្ទីរពេទ្យនិងអ្នកជំងឺមានអារម្មណ៍ថាស្និតស្នាលគ្នានិងមានទំនុកចិត្តក្នុងការព្យាបាល។

ការស្រាវជ្រាវមួយក៏បានបង្ហាញដែរថា អ្នកជំងឺដែលមានផ្លូវចិត្តល្អនឹងឆាប់ជាសះស្បើយពីជមងឺជាងអ្នកជំងឺដែលមានផ្លូវចិត្តទន់ខ្សោយ ការព្យាបាលត្រូវចំណាយពេលយូរ។ នេះគឺជាការលក់អារម្មណ៍របស់មន្ទីរពេទ្យល្បីៗទាំងនោះ ដែលតែងតែទាញពលរដ្ឋខ្មែរទៅព្យាបាលបាន លើសតែពីការធ្វើឱ្យអ្នកជំងឺមានអារម្មណ៍ល្អៗហើយ គុណភាពការព្យាបាលរបស់មន្ទីរពេទ្យទាំងនោះក៏ខ្លាំងដែរ តែអ្វីដែលគួរឱ្យសរសើរគឺ គេពូកែទាំងគុណភាពនិងសេវាកម្ម។

ក្រឡេកមកមើលប្រទេសកម្ពុជាយើងវិញក៏មានពេទ្យមួយចំនួនដែឡយកចិត្តទុកដាក់លើការថែទាំសេវាកម្មអតិថិជនដែរ ប៉ុន្តែជាមួយគ្នានេះក៏មិនមានពេទ្យច្រើនណាស់ណាដែរ ដែលគិតដល់ចំណុចលក់អារម្មណ៍នេះ ពោលគឺរវល់ផ្តោតលើការព្យាបាលជំងឺជាងការមើលថែផ្លូវចិត្តរបស់អ្នកជំងឺ។

បច្ចុប្បន្ននេះគឺជាឱកាសដែលមន្ទីរពេទ្យកម្ពុជាគួរធ្វើរឿងទាំងនេះដើម្បីទាញយកអ្នកជំងឺឱ្យព្យាបាលនៅក្នុងស្រុកវិញ ព្រោះការទៅព្យាបាលនៅប្រទេសក្រៅមានតម្លៃថ្លៃ ហើយថែមទាំងពិបាកចេញចូលដោយសារបញ្ហាកូវីដទៀត បើសិនជាអាចឆ្លៀតឱកាសពង្រឹងការយកចិត្តទុកដាក់លើផ្លួវចិត្តអ្នកជំងឺបន្ថែមនោះ អតិថិជននិងពេញចិត្តក្នុងការចំណាយលុយព្យាបាលនៅក្នុងស្រុកមិនខានឡើយ៕

អត្ថបទដោយ៖ អឿ ស្រីហួយ

MC LyHouy
អំពីអ្នកនិពន្ធ
នាងខ្ញុំ ហយ លីហួយ ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងចំណេះដឹងសុខភាពនិងគំនិតរកស៊ី ដើម្បីឱ្យប្រជាជនខ្មែរស្រលាញ់សុខភាព និងមានអាជីវកម្មដែលផ្តោតលើសុខភាពកាន់តែច្រើន ជាពិសេសវិស័យពេទ្យរីកចម្រើនបន្តបន្ទាប់! ទំនាក់ទំនងមកកាន់ខ្ញុំ 088 63 15 627 ឬ Facebook & Telegram: Ly Houy

អត្ថបទសរុប៖ 1967

អត្ថបទទាក់ទង

#គំនិតរកស៊ី

មិនបាច់ហោះទៅក្រៅប្រទេស! ចង់បង្កើតប្រេនថ្នាំដុសធ្មេញ សាប៊ូខ្មែរ ទាក់ទងរោងចក្រមួយនេះចំណេញពេល ចំណាយតិច
Pov Saru
December 17 2025
170 views

#គំនិតរកស៊ី

រួមគ្នាខ្មែរខ្លាំង! គ្រឹះស្ថានផលិតឱសថកូនខ្មែរដ៏ធំមួយនេះ នឹងមិនតម្លើងថ្លៃថ្នាំ ទោះវត្ថុធាតុដើមនាំចូលមួយចំនួនឡើងថ្លៃក៏ដោយ
Pov Saru
December 9 2025
47 views

#គំនិតរកស៊ី

ព្យាបាលជំងឺមហារីកកុមារ! កម្មវិធី ១នេះស្វែងរកមូលនិធិជួយមន្ទីរពេទ្យកុមារអង្គរ សង្គ្រោះអនាគតក្មេងៗ កម្ពុជា
Tror Sopheap
November 26 2025
145 views

#គំនិតរកស៊ី

ហាង IKu Coffee-អុីគឹ កាហ្វេ៖ នេះជារបៀបលក់ពិសេស លក់ឱ្យដាច់ ឱ្យភ្ញៀវមានសុខភាពល្អ
Tror Sopheap
November 16 2025
131 views

#គំនិតរកស៊ី

មិនធម្មតា! បងស្រី វរលក្ខណ៍ យកត្រប៉ែជាបង្អែមខ្មែរ ច្នៃជាភេសជ្ជៈ ១នេះមានរសជាតិលើសពីកាហ្វេ
Tror Sopheap
November 2 2025
70 views

#គំនិតរកស៊ី

ចង់លក់ដាច់បង្កើនចំណូលកើន អ្នកត្រូវប្រើក្បួននេះពីកញ្ញា ឡេង ឡេង
Tror Sopheap
October 29 2025
291 views
អត្ថបទថ្មីៗ
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM
#អត្ថបទ PRAugust 5 2026
មន្ទីរពេទ្យ អ៊ីនធ័រឃែរ ដាក់ឱ្យដំណើរការ កម្មវិធីសមាជិកភាព ថែទាំសុខភាពដំបូងបង្អស់របស់ខ្លួន «Intercare ONE CARD Membership»
#អត្ថបទ PRJuly 31 2026
បំពេញជាតិទឹកក្នុងរាងកាយដោយសុវត្ថិភាព ក្រុមហ៊ុន ហ្វ៊ូ លូ ស្យូ អេហ្វ & ប៊ី ឯ.ក (FULUSHOU F&B Co., Ltd.) ទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយភេសជ្ជៈ ប៉ូការី ស្វេត (POCARI SWEAT) នៅកម្ពុជា
#អត្ថបទ PRJuly 29 2026
កាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង ជាមួយអត្ថបទណែនាំ "សម្រាប់បេះដូងមានសុខភាពល្អ"
#ព័ត៌មានJuly 24 2026
សមាជិក ប.ស.ស. (វិស័យឯកជន) ត្រូវបំពេញលក្ខខណ្ឌ ៣នេះ ដើម្បីទទួលបានប្រាក់ចូលនិវត្តន៍
#អត្ថបទ PRJuly 23 2026
មន្ទីរពេទ្យអន្តរជាតិខេមាទួលគោក បើកដំណើរការសេវាកម្មផ្នែកសម្ភព និងសុខភាពស្ត្រីឡើងវិញ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia