អាហារ
ត្រឹម៣ខែ! ញុំាទឹកក្រូចច្របាច់១កែវរាល់ថ្ងៃ និងត្រូវក្បួន នឹងបានវីតាមីនCជួសជុលកោសិកាក្នុងខ្លួន៤ផ្នែក
Pheakdey Pao
September 13 2022
3.7 K views

ក្រូចច្របាច់មិនថាជា ពណ៌ខៀវ ឬលឿននោះទេ សុទ្ធតែផ្ទុកទៅដោយសារជាតិវីតាមីនCយ៉ាងសម្បូរបែប ដោយសារជាតិវីតាមីន Cនេះហើយអាចអត្ថប្រយោជន៍ខ្លាំងណាស់នៅក្នុងការជួយបំប៉នសរីរាង្គកាយស្ទើរតែគ្រប់ផ្នែកទាំងអស់។

តួយ៉ាងបើផ្អែកទៅតាមប្រភពចេញផ្សាយរបស់គេហទំព័រ Healthline បានលើកឡើងឱ្យដឹងថា នៅក្នុងផ្លែក្រូចមួយផ្លែ មានផ្ទុកនៅសារជាតិប្រតេអ៊ីន វីតាមីន ជាតិសរសៃ ប៉ូតាស្យូម និងម៉ាញ៉េស្យូម ដោយសារធាតុនេះទាំងនេះអាចជំនួយដល់សរីរាង្គកាយបានយ៉ាងច្រើន។ ជាទូទៅទឹកក្រូចច្របាច់ ត្រូវបានគេណែនាំឱ្យទទួលទានក្នុងបរិមាណត្រឹមតែ១កែវក្នុង១ថ្ងៃដែលចំណុះ២៤០មីលីត្រ។ ចំពោះ ពេលវេលាសមស្របបំផុតក្នុងការផឹកទឹកក្រូចច្រកាច់ គឺចាប់ពី ១ទៅ២ ម៉ោងក្រោយអាហារពេលព្រឹក ដែលជាពេលរាងកាយមិនឆ្អែតពេក ឬឃ្លានពេក ដើម្បីធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរបានល្អក្នុងការស្រូបយកសារជាតិចិញ្ចឹមទៅបំពេញសរីរាង្គកាយ។

លក្ខណៈល្អទាំងនេះ នឹងជួយជុលកោសិការាងកាយដែលខូចខាត រួមទាំងការងារកុំឱ្យកើតជំងឺចំនួន៥មុខសំខាន់ៗ៖

១. ក្រួសក្នុងតម្រងនោម៖ គ្រួសក្នុងតម្រងនោម គឺជាកំណកសារធាតុរ៉ែតូចៗដែលកកកុញនៅក្នុងតម្រងនោម ដោយជារឿយៗបណ្តាលឱ្យមានរោគសញ្ញាដូចជា ការឈឺចាប់ធ្ងន់ធ្ងរ ចង្អោរ ឬមានឈាមនៅក្នុងទឹកនោម។ ដូច្នេះ ការទទួលទឹកក្រូចច្របាច់ អាចបង្កើន pH ទឹកនោម ធ្វើឱ្យកាន់តែមានអាល់កាឡាំង អាចជួយការពារគ្រួសក្នុងតម្រងនោម។ មានការសិក្សាមួយទៅលើមនុស្សជិត ២សែននាក់ ត្រូវបានគេរកឃើញថា អ្នកដែលទទួលទានទឹកក្រូចយ៉ាងហោចណាស់ម្តងក្នុង១ថ្ងៃមានហានិភ័យនៃការវិវត្តទៅជា ជំងឺគ្រួសក្នុងតម្រងនោមត្រឹមតៗ ១២%ប៉ុនណោះ បើធៀបទៅនឹងអ្នកដែលបានផឹកម្តងក្នុងសប្តាហ៍ និងអ្នកមិនផឹកសោះគឺមានហានិភ័យកើតជំងឺប្រភេទនេះខ្ពស់ជាង។

២. រក្សាសុខភាពបេះដូង៖ ជំងឺបេះដូង គឺជាបញ្ហាធ្ងន់ធ្ងររបស់ពិភពលោកដែលមានមនុស្សស្ទើរតែជាង១៧លាននាក់ត្រូវបានស្លាប់ដោយសារជំងឺនេះជារៀងរាល់ឆ្នាំ។ ស្របជាមួយគ្នានេះ នៅក្នុងប្រធានបទសិក្សាពីការទទួលទានទឹកក្រូចស្រស់ ត្រូវបានអ្នកជំនាញរកឃើញលក្ខណៈពិសេសមួយទៀត ដោយសារធាតុក្នុងទឹកក្រូចស្រស់នេះ អាចកាត់បន្ថយកត្តាហានិភ័យនៃការកើតជំងឺបេះដូង ទប់ស្កាត់ការកើនឡើងសម្ពាធឈាម និងកូលេស្តេរ៉ុលក្នុងខ្លួន ដោយហេតុផលទាំងនេះ គឺអាចជួយរក្សាបេះដូងឱ្យកាន់តែមានសុខភាពល្អ និងរឹងមាំ។

៣. បន្ថយការរលាក៖ សារប្រឆាំងអុកស៊ីតកម្ម និងវីតាមីនC ដែលមានក្នុងផ្លែក្រូច នឹងចូលទៅជួយពង្រឹងប្រព័ន្ធភាពសុំារាងកាយឱ្យកាន់តែរឹងមាំជួសជុលកោសិកាដែលកំពុងសឹករិចរឹល ការងារកុំឱ្យរាងកាយងាយឆ្លងនូវមេរោគបាក់តេរីផ្សេងដោយងាយ។ លក្ខណៈប្រឆាំងទៅនឹងការរលាកនេះផងដែរ គឺវាអាចទប់ស្កាត់បញ្ហានៃការវិវត្តទៅជាជំងឺមហារីក និងជំងឺរលាករុំារ៉ៃផ្សេងទៀតផង។

៤. ថែរក្សាសុខភាពស្បែក៖ សុខភាពស្បែកត្រូវបានលូតលាស់យ៉ាងល្អ ដោយសារតែកម្រិតជម្រុញរបស់សារធាតុវីតាមីន C នឹងធ្វើឱ្យសារធាតុវីតាមីនE ដែលមាននៅក្នុងខ្លួនរបស់យើងដំណើរការកាន់តែប្រសើរ។ លក្ខណៈដោះណើរការនេះ នឹងថែសុខភាពស្បែកឱ្យចៀសបញ្ហារលាករោលផ្សេងៗ មិនងាយឡើងមុន ជួយជម្រុះកោសិកាងាប់ ជួយជុលកោសិកាកំពុងខូចខាត និងពន្លឿនកការលូតលាស់កោសិកាថ្មី ដើម្បីធ្វើឱ្យសុខភាពស្បែកកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។

គួសបញ្ជាក់បន្ថែមផងដែរថា សម្រាប់អ្នកមានបញ្ហាក្រពះពោះវៀន គួរព្យាយាមញុំាក្នុងបរិមាណតិចតួចក្រោយពេលញុំាអាហារ។ ចំណែកឯអ្នកមានសុខភាពទូទៅវិញ គួរចៀសវាងការញុំាទឹកក្រូចច្របាច់ពេលពោះទទេរ ព្រោះអាចនឹងធ្វើឱ្យកើនឡើងជាតិអាស៊ីត ជាពិសេសនៅពេលព្រឹកតែម្តង៕

 

អត្ថបទដោយ៖ ប៉ាវ ភក្តី

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1339

អត្ថបទទាក់ទង

#អាហារ

ខ្សោយរួមភេទ! ញ៉ាំអាហារ ៣នេះដាស់ចំណងឱ្យអ្នករួមភេទបានយូរ ដៃគូមានដល់កំពូល
Tror Sopheap
October 18 2024
575 views

#អាហារ

បើអ្នកកំពុងស្រ្តេស ចង់បំបាត់ស្រ្តេស ផឹកភេសជ្ជៈ ៤នេះផឹកជួយឱ្យអារម្មណ៍រីករាយឡើងវិញ
Tror Sopheap
October 17 2024
138 views

#អាហារ

ចង់ស្រកគីឡូ! ញ៉ាំអាហារ ៤មុខនេះមានកាឡូរីតិចហើយដុតជាតិខ្លាញ់ឱ្យស្រកគីឡូលឿន
Tror Sopheap
October 14 2024
113 views

#អាហារ

ចង់ស្រកគីឡូ តែអារម្មណ៍ចេះតែឃ្លាន មកអាហារ ៤នេះ ញ៉ាំហើយឆ្អែតយូរ កាត់ជាតិខ្លាញ់ទៀត
Tror Sopheap
September 30 2024
392 views

#អាហារ

បើអ្នកតាំងចិត្តសម្រកគីឡូ! ដាច់ខាតកុំញុំាអាហារ ៤ប្រភេទនេះដឹងតែស្រកគីឡូហើយ
Tror Sopheap
September 23 2024
555 views

#អាហារ

ញ៉ាំអាហារនេះ ឱ្យអ្នកមានលែងធុញថប់ ប៉ូវផ្លូវចិត្ត និងពង្រឹងមុខងារខួរក្បាល
Tror Sopheap
September 18 2024
159 views
អត្ថបទពេញនិយមប្រចាំខែ

#អត្ថបទ PR

DKT Mekong៖ ការចាត់ទុកសុខភាពបន្តពូជជាបញ្ហាអាទិភាពដែលត្រូវគិតគូរនៅក្នុងប្រទេស កម្ពុជា
Pheakdey Pao
October 10 2024
974 views

#អាហារ

ខ្សោយរួមភេទ! ញ៉ាំអាហារ ៣នេះដាស់ចំណងឱ្យអ្នករួមភេទបានយូរ ដៃគូមានដល់កំពូល
Tror Sopheap
October 18 2024
575 views

#ព័ត៌មាន

ប្រុងប្រយ័ត្នឡើងវិញ! ទៅណាមកណាត្រៀមអាវភ្លៀងត្រៀមឆត្រ ខេត្តទាំងនេះអាចនឹងមានភ្លៀងធ្លាក់
Thida Pet
October 16 2024
321 views

#ចិត្តសាស្ត្រ

អាយុចាប់ពី១៨ឆ្នាំដល់អាយុ ៤០ឆ្នាំ អ្នកត្រូវដឹងគំនិតអស្ចារ្យទាំង១០ កុំឱ្យអ្នកបាក់ទឹកចិត្ត
Tror Sopheap
October 4 2024
261 views

#កីឡា

គ្រាន់តែអ្នកចំណាយកម្លាំងធ្វើតាមវិធីទាំងនេះ អ្នកច្បាស់ជាស្រកគីឡូមិនខានទេ
Tror Sopheap
October 4 2024
233 views

#ព័ត៌មាន

នៅឆ្នាំ២០២៤ នេះជាចំនួនពិន្ទុសម្រាប់ការប្រឡងមធ្យមសិក្សាទុតិយភូមិ
Tror Sopheap
October 8 2024
220 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រOctober 18 2024
ពិបាកគេង! ៧វិធីសាស្រ្តងាយៗ ឱ្យអារម្មណ៍អ្នកស្រស់ស្រាយឆាប់គេងលក់ស្រួល
#អាហារOctober 18 2024
ខ្សោយរួមភេទ! ញ៉ាំអាហារ ៣នេះដាស់ចំណងឱ្យអ្នករួមភេទបានយូរ ដៃគូមានដល់កំពូល
#ព័ត៌មានOctober 18 2024
ប្រយ័ត្នផង! ប្រទេសកម្ពុជាយើងនឹងរងឥទ្ធិពលពីខ្យល់មូសុងឦសាន និងសម្ពាធទាប ចាប់ពីថ្ងៃនេះ
#ចិត្តសាស្ត្រOctober 17 2024
បទពិសោធអ្នកអាយុវែង ៤នាក់ បង្ហាញអាថ៌កំបាំងនាំឱ្យមនុស្សមានអាយុវែង ១០០ឆ្នាំ
#អាហារOctober 17 2024
បើអ្នកកំពុងស្រ្តេស ចង់បំបាត់ស្រ្តេស ផឹកភេសជ្ជៈ ៤នេះផឹកជួយឱ្យអារម្មណ៍រីករាយឡើងវិញ
#ចិត្តសាស្ត្រOctober 17 2024
អ្នកចិត្តសាស្រ្តថា ចង់ខ្លួនឯងជាអ្នកមានគំនិតច្នៃប្រឌិតអត់ តើអ្នកមានទម្លាប់ ៤នេះ?

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia