គំនិតរកស៊ី
ឱសថការីកាណាដាធ្វើរឿងនេះអំឡុងកូវីដ១៩ ជាចំណែកយ៉ាងធំជួយពលរដ្ឋនិងសង្គម ខ្មែរអាចរៀនតាម
MC LyHouy
May 27 2021
462 views

ផ្នែកវេជ្ជសាស្រ្ត មន្ទីរពេទ្យ ឱសថស្ថានព្រមទាំងបុគ្គលិកផ្នែកសុខាភិបាលគ្រប់ផ្នែក គឺជាតម្រូវការចាំបាច់បំផុតក្នុងអំឡុងពេលនេះ, ដោយឡែកកូវីដ១៩រាតត្បាតភ្លាមៗដែលមិនទាន់មានអ្នកអាចរកដំណោះស្រាយឃើញនៅឡើយទេ ចំណែកឯអាជីវកម្មផ្នែកសុខាភិបាលវិញក៏ត្រូវត្រៀមខ្លួនច្រើនដែរ ដើម្បីប្រយុទ្ធឱ្យឈ្នះវីរុសនេះ។ ថ្ងៃនេះក្រុមការងារចាបបៃតងនឹងលើកយកពីរបៀបនៃការធ្វើការរបស់ឱសថការីនៅក្នុងប្រទេសកាណាដា ថាតើអំឡុងកូវីដ១៩នេះគែធ្វើអ្វីខ្លះ ដើម្បីពង្រឹងវិស័យឱសថ។

ការងារចម្បងបំផុតរបស់ឱសថការីនៅប្រទេសកាណាដា គឺការបម្រើសេវាកម្មឱសថតាមរយៈ ទូរគមនាគមន៍សុខភាព(TeleHealth) និងថ្នាំអេឡិចត្រូនិច(TeleMedecine)។ ដោយសារតែកូវីដមិនអាចមានការប្រាស្រ័យទាក់ទងគ្នាបានល្អ ឱសថការីគ្រប់រូបត្រូវទុកការងារបម្រើសេវាកម្ម តាមTeleHealthជាការងារចម្បង, ដែលរួមបញ្ចូលទាំងការផ្តល់ការប្រឹក្សាយោបល់សុខភាព, ការពិគ្រោះស្ថានភាពជំងឺ និងជួយរួមចំណែកបណ្តុះបណ្តាលចំណេះដឹងជុំវិញជំងឺកូវីដ១៩ទៅកាន់ប្រជាពលរដ្ឋដើម្បីឱ្យពួកគេបានសិក្សាស្វែងយល់និងត្រៀមខ្លួនការពារ នេះបើតាមការចុះផ្សាយរបស់ Journal of Pharmaceutical Policy and Practice

ប្រភពដដែលបាន បង្ហាញទៀតថា បុគ្គលិកឱសថការីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការ សម្របសម្រួលព័ត៌មានជាមួយស្ថាប័នសុខាភិបាលដែលពាក់ព័ន្ធ ដូចជាសិក្សាពីជំងឺកូវីដ១៩, ការប្រើប្រាស់ថ្នាំរបស់អ្នកជំងឺកូវីដ, ស្ថានភាពជំងឺរបស់បុគ្គលនីមួយៗ និងបញ្ជូនព៍ត៌មានទៅខាងលើដើម្បីប្រាកដចិត្តអ្នកជំងឺកូវីដដែលព្យាបាលដោយខ្លួនឯងប្រើប្រាស់ថ្នាំបានត្រឹមត្រូវនិងតាមដានសកម្មភាពៗផ្សេង ក៏ដូចជាសម្របសម្រួលឱ្យអ្នកមិនទាន់ឆ្លងប្រើប្រាស់ថ្នាំថែរក្សាសុខភាពបានត្រឹមត្រូវអំឡុងពេលជាមួយគ្នានេះ។

លើសពីនេះ ឱសថការីនិងឱសថស្ថានក៏ត្រូវបានគេចាត់ទុកជាចំណែកយ៉ាងសំខាន់ក្នុងការទ្រទ្រង់សុខភាពប្រជាជនអំឡុងពេលមានវិបត្តិសុខភាពសាកលនេះ។ ដោយឡែកប្រទេសកម្ពុជាវិញ ទោះបីមិនទាន់មានហានិភ័យធ្ងន់ធ្ងរដូចបរទេសអំឡុងពេលកូវីដ១៩នេះ តែប្រសិនបើយើងអាចរៀនសូត្រតាមប្រទេសអភិវឌ្ឍទៅលើយុទ្ធសាស្រ្តខាងលើ នោះប្រហែលជាអាចជួយប្រជាជនក្នុងការថែទាំសុខភាពបានកាន់តែច្រើន ហើយអាជីវកម្មក៏នឹងនៅតែអាចដើរទៅមុខទោះបីកូវីដរាតត្បាតក៏ដោយ៕

ចុះបងប្អូនអ្នកអានវិញយល់យ៉ាងណាចំពោះការធ្វើការរបស់ឱសថការីនៅប្រទេសកាណាដា? តើចង់ឱ្យឱសថការីកម្ពុជាយើងធ្វើបែបណាដែរ?

អត្ថបទដោយ៖ កញ្ញា​ លីហួយ

MC LyHouy
អំពីអ្នកនិពន្ធ
នាងខ្ញុំ ហយ លីហួយ ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងចំណេះដឹងសុខភាពនិងគំនិតរកស៊ី ដើម្បីឱ្យប្រជាជនខ្មែរស្រលាញ់សុខភាព និងមានអាជីវកម្មដែលផ្តោតលើសុខភាពកាន់តែច្រើន ជាពិសេសវិស័យពេទ្យរីកចម្រើនបន្តបន្ទាប់! ទំនាក់ទំនងមកកាន់ខ្ញុំ 088 63 15 627 ឬ Facebook & Telegram: Ly Houy

អត្ថបទសរុប៖ 1967

អត្ថបទទាក់ទង

#គំនិតរកស៊ី

លោក លីវ ឈួង បញ្ជាក់ថា ចេះគិតបែបនេះ គាត់ធ្វើបានលទ្ធផល អ្នកក៏ធ្វើបានដូចគ្នា
Tror Sopheap
December 30 2024
144 views

#គំនិតរកស៊ី

ធ្លាប់តែប្រើផលិតផលwindy តោះមកប្រវត្តិទឹកភ្នែក តស៊ូទម្រាំមានថ្ងៃនេះ របស់ម្ចាស់ប្រេន windy
Thida Pet
June 23 2023
932 views

#គំនិតរកស៊ី

គ្រោះថ្នាក់! ពេទ្យប្រាប់សញ្ញាស្រដៀងនិងឈឺក្រពះទាំងនេះអាចជាអាការនៃជំងឺស្ទះសរសៃឈាមបេះដូង
Senghong Kong
June 2 2023
16.8 K views

#គំនិតរកស៊ី

អាយុទើបជាង២០ មិនចង់ឱ្យឆាប់ជ្រួញ ឡើងភ្លីកន្ទុយភ្នែកចាស់ជាងវ័យ ពេទ្យប្រាប់ក្បួន៣ជួយឱ្យក្មេងបាន
Senghong Kong
June 2 2023
17.1 K views

#គំនិតរកស៊ី

សង្គ្រោះអ្នកជំងឺផ្លូវចិត្ត! វេជ្ជបណ្ឌិតខ្មែរ នាំចូលម៉ាស៊ីនម៉ាញេទិចដំបូងគេព្យាបាលដោយមិនចាប់ប្រើថ្នាំ
Senghong Kong
May 24 2023
11.3 K views

#គំនិតរកស៊ី

តារាស្រីដំបូងគេនាំវត្ថុមានតម្លៃរបស់ខ្មែរ ដើរលើកកម្រាលព្រំក្រហមកម្មវិធីលំដាប់ពិភពលោក
Senghong Kong
May 20 2023
1.5 K views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
Tror Sopheap
February 7 2025
8.8 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្តទាំង ៣នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូច
Tror Sopheap
February 2 2025
8 K views

#ចិត្តសាស្ត្រ

ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
Tror Sopheap
February 7 2025
2.3 K views

#ព័ត៌មាន

ចូលរួមរំលែកទុក្ខផង! តួស្រីសាន់ ឆាយ ក្នុងរឿងf4គាត់បានទទួលមរណភាពហើយ នៅអាយុត្រឹមតែ៤៨ឆ្នាំ
Thida Pet
February 3 2025
2.2 K views

#ព័ត៌មាន

ប្រយ័ត្ន! ថ្ងៃទី ៩នេះ ខេត្ត ២នេះ មានកម្រិតខ្យល់ពុលពណ៌ទឹកក្រូច
Tror Sopheap
February 9 2025
2.2 K views

#ព័ត៌មាន

ប្រយ័ត្ន! ល្ងាចថ្ងៃទី៧ ខេត្ត ១នេះ មានកម្រិតខ្យល់ពុល
Tror Sopheap
February 7 2025
1.3 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia