ក្រុមហ៊ុនផលិតផលអាហារបំប៉នសុខភាព Herbalifeទទួលបាននូវការគាំទ្រពីសំណាក់អ្នកប្រើប្រាស់ទូទាំងពិភពលោករួមទាំងប្រទេសកម្ពុជាផងដែរក្នុងការជ្រើសរើសមកបរិភោគសម្រាប់សុខភាពរបស់ពួកគេ ជាពិសេសគឺអ្នកហាត់ប្រាណ ចង់បានសុខភាពល្អ ចង់ស្រកគីឡូឬចង់បានសាច់ដុំជាដើម។ យោងតាមគេហទំព័រវេបសាយផ្លូវការរបស់ក្រុមហ៊ុន, Herbalife បានជាប់ចំណាត់ថ្នាក់ លេខ១នៅក្នុងពិភពលោកផ្នែកអាហារបំប៉នសុខភាព ។ តើក្រុមហ៊ុនយក្សមួយនេះមានយុទ្ធសាស្រ្តយ៉ាងណាខ្លះ ក្នុងការរកស៊ីទើបរីកចម្រើនខ្លាំងបែបនេះ?
បើតាមការបង្ហាញផ្លូវការបស់ក្រុមហ៊ុន ផលិតផលអាហារបំប៉នមួយនេះមានដើមកំណើតពីសហរដ្ឋអាមេរិកតាំងពីឆ្នាំ១៩៨០រហូតដល់បច្ចុប្បន្នគឺមានអាយុ៤១ឆ្នាំមកហើយ ដែលចាប់កំណើតឡើងក្នុងគោលបំណងផ្លាស់ប្តូរជីវិតរបស់មនុស្សអោយមានភាពប្រសើរឡើងតាមរយៈអាហារូបត្ថម្ភ។ ក្រុមហ៊ុននេះបានដើរតួនាទី ធ្វើបេសកម្មមួយគឺបង្កើតទម្លាប់ បរិភោគអាហារបំប៉នទូទាំងពិភពលោកជាមួយនិងរសជាតិដែលឆ្ញាញ់ដោយផ្អែកលើវិទ្យាសាស្រ្តដើម្បីជួយឱ្យការរស់នៅរបស់មនុស្សគ្រប់គ្នាមានតុល្យភាពត្រឹមត្រូវនៃអាហារូបត្ថម្ភសុខភាព។ តាមរយៈបេសកម្មមួយនេះក្រុមហ៊ុនអាហារបំប៉ននេះក៏បានបង្កើតនូវផលិតផលអាហារបំប៉នក្រឡុកបរិភោគបន្ថែមពីអាហារធម្មតាដែលរាងកាយមនុស្សត្រូវការហើយផលិតផលទាំងនោះមានគ្រប់ផ្នែកទាំងអស់មិនថា ហូបសម្រាប់មានសុខភាពរឹងមាំ សម្រាប់ការហាត់ប្រាណ ជំនួយកម្លាំង បង្កើនសាច់ដុំ ឬសម្រកគីឡូជាដើម ដែលបង្កើតឡើងប្រមាណជាង៩០រសជាតិដើម្បីតម្រូវតាមចិត្តអតិថិជនជុំវិញពិភពលោក។
ក្រៅពីរសជាតិដែលតម្រូវតាមចំណង់របស់អតិថិជនហើយនោះក្រុមហ៊ុនមួយនេះក៏មានប្រព័ន្ធចែកចាយផងដែរដើម្បីអាចបញ្ជូនទៅដល់ដៃអ្នកប្រើប្រាស់ទាន់ការត្រូវការ។
ប្រាកដណាស់ការធ្វើអាជីវកម្មបើខ្វះខាតប្រព័ន្ធចែកចាយវាពិបាកក្នុងការបម្រើការសេវាកម្មអតិថិជនអោយទាន់ចិត្ត ទាន់ពេលវាលា ហើយក្រុមហ៊ុននេះក៏បានបច្ចេញនូវយុទ្ធសាស្រ្តមួយដើម្បីអោយប្រព័ន្ធចែកចាយរបស់ខ្លួនមានភាពរឹងមាំដោយធានាថាអ្នកដែលយកទៅចែកចាយនឹងមិនខាតប្រាក់នោះឡើយមិនថាមានបញ្ហាអ្វីគឺក្រុមហ៊ុនជាអ្នកទទួលបន្ទុកចេញឬសងប្រាក់វិញទាំងអស់ទៅតាមលក្ខខណ្ឌ ដែលផ្ទុយពីក្រុមហ៊ុនមួយចំនួនដែលអ្នកចែកចាយមានការខាតបង់ទៅលើស្តុកឬចាតបង់ផ្សេងៗទៀតដែលក្រុមហ៊ុនមិនមានគោលការណ៍ក្នុងការជួយវិញនោះឡើយ។
ការមានគោលដៅច្បាស់លាស់ មានបេសកម្មរឹងមាំហើយនិងអនុវត្តន៏បេសកម្មយ៉ាងខ្ជាប់ខ្ជួនបែបនេះហើយទើបក្រុមហ៊ុនអាហារបំប៉នយក្សមួយនេះអាចជោគជ័យក្លាយជាលេខ១ក្នុងចិត្តអ្នកប្រើប្រាស់នៅទូទាំងពីភពលោក។ ហើយនៅក្នុង១ត្រីមាសនៃឆ្នាំ២០២១នេះ ទោះវិបត្តិកូវីដ១៩ភ្លូកទឹកភ្លូកដី ប៉ុន្តែ៣ខែដំបូងពីខែមករាដល់ខែមីនា ក្រុមហ៊ុននេះរកលុយបាន ១,៥០២លានដុល្លារ ហើយកើនចំណូលថែមទៀតនៅត្រីមាសបន្ទាប់គឺពីខែមីនាដល់ខែមិថុនា រកចំណូលបានដល់ទៅ១,៥៥២លានដុល្លារអាមេរិក នេះបើយោងតាមតួលេខការចុះផ្សាយនៅលើ macrotrends.net។ ក្រុមហ៊ុននេះបង្កើតឡើងមិនត្រឹមតែមានចំណូលចូលក្រុមហ៊ុននោះទេ ថែមទាំងជួយដៃគូចែកចាយឱ្យមានចំណូលខ្ពស់ទៀតផង ឯជាពិសេសទៀតនោះគឺក្រុមហ៊ុននេះជួយសម្រេចបំណងប្រថ្នាមនុស្សរាប់លាននាក់ទូតាំងពិភពលោករាប់ចាប់តាំងពីអ្នកស្គមចង់ធាត់ ឬអ្នកធាត់ចង់ស្គម៕