អត្ថបទ PR
មន្តស្នេហ៍ត្រង់សក់! រូបមន្តសក់ស្អាត កក់រួចត្រង់រលាស់រលោងតាមបំណងកញ្ញាៗ មិនចាំបាច់កៀប
MC LyHouy
October 13 2021
5.1 K views

តាមការសិក្សាស្រាវជ្រាវជាច្រើនបានឱ្យដឹងថា សក់ គឺជាចំណុចទាក់ទាញនិងជាមន្តស្នេហ៍បំផុតមួយសម្រាប់មនុស្សស្រី។ នារីដែលមានសក់ក្រាស់ រលាស់រលោង ភ្លឺស្រស់ស្អាតតែងតែទទួលបានការចាប់បារម្មណ៍ទាក់ភ្នែកមនុស្សដែលបានដើរកាត់ ប៉ុន្តែដោយសារកត្តាអាកាសធាតុ បរិស្ថាន បូករួមជាមួយការជ្រើសរើសសាប៊ូមិនទាន់ត្រឹមត្រូវ ការថែរក្សាសក់បានក្លាយជាបញ្ហាធំមួយសម្រាប់ស្រ្តីសម័យថ្មី។ ថ្ងៃនេះក្រុមការងារចាបបៃតង នឹងពាំនាំនូវរូបមន្តថែរក្សាសក់មួយប្រភេទដែលអាចធ្វើឱ្យសក់នារីគ្រប់រូប ក្រអូបសាយ រលាស់រលោងបន្ទាប់ពីកក់សក់រួចទោះមិនទាន់បានកៀបក៏ដោយ។

ផលិតផលសាប៊ូកក់សក់ Hanrou ដែលជាប្រ៊ែនសាប៊ូលំដាប់ខ្ពស់តែមានតម្លៃសមរម្យ ត្រូវបានម្ចាស់ក្រុមហ៊ុនផ្ទាល់បង្ហាញការមិនទុកចិត្តមុននឹងនាំចូលមកប្រទេសកម្ពុជា តែដោយសារកត្តាជម្រុញជាច្រើនទើប លោក ស្រ៊ាន សំណាង ដែលជាអគ្គនាយកក្រុមហ៊ុន SAMNANGCHOUYISINH IMPORT EXPORT CO LTD សម្រេចចិត្តយកសាប៊ូមួយវ៉ាលីមកលក់នៅប្រទេសកម្ពុជា។ ដោយសារតែមិនសូវមានទំនុកចិត្តទើបធ្វើឱ្យលោកភ្ញាក់ផ្អើលខ្លាំង ក្រោយលក់ឱ្យគេម្តងហើយគេនាំគ្នាសម្រុកមកទិញ ខ្លះទិញជូនគ្រួសារ ឯខ្លះទៀតទិញជូនបងប្អូន ខ្លះទៀតក៏ទិញសម្រាប់ធ្វើអាជីវកម្ម ព្រមទាំងណែនាំបន្តគ្នារហូតធ្វើឱ្យការលក់កើនឡើងខ្លាំង។ ក្រោយពេលឆ្លៀតសាកសួរអតិថិជនរួចមក ទើបលោកទទួលបានចំលើយមួយដ៏ភ្ញាក់ផ្អើល គឺភ្ញៀវនិយាយថា សាប៊ូHanrou ឬហៅកាត់ថា សាប៊ូស្រីស្អាត ពេលកក់រួចហើយស្ទើរតែមិនបាច់កៀបសក់នោះទេ គឺសក់រលាស់រលោង ត្រង់ស្អាតតែម្តង។

បើក្រឡេកទៅមើលប្រវត្តិនៃការចាប់កំណើរនៃសាប៊ូស្រីស្អាតនេះលើទឹកដីកម្ពុជាវិញ គឺដោយសារក្នុងកំឡុងឆ្នាំ២០១៩ អំឡុងខែមេសា ម្ចាស់ក្រុមហ៊ុនផ្ទាល់ លោក ស្រ៊ាន សំណាង កំពុងជួបបញ្ហាផ្នែកធុរៈកិច្ច ដោយសារចាញ់មនោគមន៏ឆបោកធ្វើឱ្យលោករៀបតែនឹងបាត់បង់អាជីវកម្មទាំងអស់ ហើយបង់ខាត ខ្វះបំណុលធនាគារជាច្រើន។ ចៃដន្យអាចរាប់ថាជាសំណាង លោកបានស្គាល់ថៅកែជនជាតិចិន ហើយទទួលបានការគាំទ្រពីថៅកែរោងចក្រ Hanrou ផ្ដល់សិទ្ធផ្ដាច់មុខផលិតផលទាំងអស់របស់រោងចក្រមកកម្ពុជា ។ ពេលនោះលោកគិតក្នុងចិត្តថា “ផលិតផលចិនគឺមិនល្អទេ ហើយប្រជាជនខ្មែរនិយមតែផលិតផលថៃនិងកូរ៉េ”។ មិនស្ទាក់ស្ទើរលោកក៏ប្រាប់ពីទំនោរជនជាតិខ្មែរនិងប្រវត្តិរកស៊ីរបស់លោក ខណៈខ្លួនត្រូវគេបោកដងអស់ពីខ្លួន ហើយចាត់ទុកលើកនេះជាដំណើរចុងក្រោយប្រសិនជានាំយកផលិតផលដែលមិនមានគុណភាពទៅទីផ្សារស្រុកខ្មែរបន្តទៀតនោះលោកនឹងបាត់បង់គ្រប់យ៉ាង ទើបលោកស្នើការសាកល្បងគុណភាពជាមុន។

ក្រោយពីការពិភាក្សាគ្នាពេញមួយថ្ងៃថៅកែHanrou បានពោលថា នេះជាសំណាងអ្នកហើយព្រោះHanrouជារោងចក្រល្បីក្នុងស្រុកធំទី១០ដែរផលិតផលល្អបម្រើតម្រូវការក្នុងស្រុកទាំងមូល។ ផលិតផលHanrou មានទីផ្សារបែបទំនើប(Luxury brand) ដោយសារមានការសិក្សាគុណភាពជាចំបងនិងតម្រូវការទីផ្សារយ៉ាងច្បាស់លាស់។ ទោះជាដឹងបែបនេះហើយ តែលោកមិនសូវជឿនៅឡើយទេ ហើយលោកក៏បានប្រាប់ថៅកែHanrouវិញថា “ខ្ញុំចូលចិត្តប្រទេសចិនដែលស្អាតនិងរីកចម្រើនគ្រប់វិស័យ តែចំពោះរឿងផលិតផលខ្ញុំនៅតែមិនច្បាស់ពីគុណភាពនៅឡើយទេ ប្រសិនជាថៅកែអាចអនុញ្ញាតអោយខ្ញុំសាកល្បងនិងសិក្សារពីទីផ្សារ ខ្ញុំនិងនាំផលិតផលHanrouទាំងអស់ទៅកម្ពុជាអោយតែពិតជាមានគុណភាព ត្រូវត្រឹមតែ80%គឺខ្ញុំអាចទទួលយកបានហើយ។

ក្រោយមកលោកក៏ត្រលប់មកកម្ពុជាវិញ ជាមួយសាប៊ូHanrou មួយវ៉ាលីធំ និងសាប៊ូកញ្ចប់តូចមួយចំនួន។ ដោយសារគ្មានជំនឿ ក៏ចែកគេសាកប្រើសិន លុះក្រោយមកលោកឃើញថា អ្នកប្រើកញ្ចប់តូចបានមករកដបធំជាបន្តបន្ទាប់ ទើបលោកបន្តជំហានមួយទៀត គឺដាក់ការកាហ្មង១០០០ឈុតសាកល្បង។ ក្រុមហ៊ុនHanrouចិន ជឿជាក់លើផលិតផលខ្លួនណាស់ លោកកាហ្មងតែសាប៊ូ១០០០ដប តែទទួលបានការថែមសម្រាប់តេស្តសាកល្បងដូចជាសាប៊ូតូច25mlចំនួន១ម៉ុនកញ្ចប់រួមទាំងក្រេមបន្ទន់ទៀតផង។ កញ្ចប់តូចៗនេះ លោកក៏បានមកចែកចាយហ្វ្រីតាមបណ្តាផ្សារ តាមខេត្ត តាមផ្លូវនិងតាមហាងសាឡនជាច្រើន។ នេះហើយជាការចាប់កំណើតសាប៊ូកក់សក់Hanrouនៅកម្ពុជា ភ្ញៀវដែលចូលកក់ហើយភ្លាម ក៏បាននិយាយថា “ដូចជាល្អប្រើរបស់គេគេព្រោះផ្លុំសក់ស្ងួតរួច សក់ទន់ រលាស់រលោងហើយក្រអូបឈ្ងុយ”

ក្រោយមក ក៏ចាប់ផ្ដើមមានហាងសាឡនផ្សេងៗតេមកកាហ្មង នាំអោយទីផ្សាររបស់សាប៊ូHanrou ចាប់ផ្ដើមកើតជារូបរាងមានតម្រូវការអតិថិជនដែលធ្លាប់ប្រើរួច ហើយតែងតែកាហ្មងប្រើបន្តរហូត លោកក៏បន្តកាហ្មងពីចិនរហូតដល់៥ពាន់ឈុត។ ទោះពេលនោះមានវិបត្តិទីផ្សារOnline ល្បីផ្ទុះផលិតផលជាច្រើនធ្វើឱ្យទីផ្សារចង្អៀតតែសាប៊ូHanrou សាប៊ូស្រីស្អាតនៅតែមានអ្នកគាំទ្រមិនចាញ់សាប៊ូកូរ៉េ អាឡឺម៉ងឬអាមេរិចល្បីៗដែលមានតម្លៃថ្លៃនោះដែរ។ រហូតកំឡុងឆ្នាំ២០២០ អំឡុងខែ២ និងខែ៣ ដែលកម្ពុជាជួបទុក្ខខ្លាំងដោយសារតែវីរុសកូវីដ១៩ ប្រទេសចាប់ផ្ដើមបិទដែលលោកគិតថាប្រហែលជាអាជីវកម្មនេះត្រូវចប់ហើយ តែផ្ទុយទៅវិញបែរជាមានអ្នកគាំទ្រកាន់តែច្រើន បើទោះជាផលិតផលដទៃបន្តផ្ទុះពេញទឹកពេញដីFacebook ។

សាប៊ូHanrou សាប៊ូស្រីស្អាត នៅតែមានអតិថិជនគាំទ្រមកដល់សព្វថ្ងៃនេះគឺមិនមែនដោយសារកត្តាអ្វីផ្សេងនោះទេ គឺដោយសារតែគុណភាពផលិតផលផ្ទាល់, សាប៊ូហានរូជាសាប៊ូផលិតពីធម្មជាតិ75% ក្លិនក្រអូបពីផ្កាធម្មជាតិដែលមានសារធាតុផ្សំពីរុក្ខជាតិនិងសារធាតុជួយកាត់បន្ថយសក់ខូច សក់សំពោង សក់ស្អិត សក់បែកចុង សក់លាងពណ៍ហើយខូចដូចសំបុកមាន់ ហើយអាចប្រើជាទ្រណាប់មុនលេងពណ៍សក់និងអ៊ុតសក់ថែមទាំងជួយកាត់បន្ថយសក់ជ្រុះបានយ៉ាងមានប្រសិទ្ធទៀតផង។

ជាចុងក្រោយលោកក៏បានបន្ថែមប្រាប់ក្រុមការងារចាបបៃតងដែរថា ដោយសារទីផ្សារគ្រឿងសំអាង ជាពិសេសសាប៊ូកក់សក់ មានសភាពបែបទីផ្សារសេរី មានអ្នកជំនួញជាច្រើនមានលុយតែងតែផលិតប្រេនឈ្មោះខ្លួនឯងដោយមិនបានគិតពីបញ្ហារបស់អតិថិជននិងអ្នកប្រើប្រាស់ផ្ទាល់ ដោយសារប្រាក់ចំនេញដាក់តម្លៃលេងក្បាច់តាមក្បួនMarketing ផ្សេងៗធ្វើតំលៃអោយខ្ពស់តែគុណភាពមានកំរិត។ ខណៈលោកផ្ទាល់នាំចូលផលិតផលពីក្រៅប្រទេស គឺជារោងចក្រលំដាប់ថ្នាក់ប្រចាំប្រទេស ហេតុនេះហើយ សាប៊ូហានរូ រូបស្រីស្អាតដែលអតិថិជនតែហៅថាសាប៊ូស្រីស្អាតសក់ចាប់មិនជាប់អាចឈរជើងបានកាន់តែរឹងមាំតាមរយះការគាំទ្រពីអតិថិជនចាស់និងថ្មីជាច្រើនដែរប្រើហើយបន្តប្រើរហូតមិនដូរសាប៊ូផ្សេង៕

ផេកផ្លូវការរបស់ក្រុមហ៊ុន៖ Yisinh.com






MC LyHouy
អំពីអ្នកនិពន្ធ
នាងខ្ញុំ ហយ លីហួយ ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងចំណេះដឹងសុខភាពនិងគំនិតរកស៊ី ដើម្បីឱ្យប្រជាជនខ្មែរស្រលាញ់សុខភាព និងមានអាជីវកម្មដែលផ្តោតលើសុខភាពកាន់តែច្រើន ជាពិសេសវិស័យពេទ្យរីកចម្រើនបន្តបន្ទាប់! ទំនាក់ទំនងមកកាន់ខ្ញុំ 088 63 15 627 ឬ Facebook & Telegram: Ly Houy

អត្ថបទសរុប៖ 1967

អត្ថបទទាក់ទង

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពី មូលហេតុដែលយើងត្រូវការប្រូតេអ៊ីន និងរបៀបដែលអាស៊ីតអាមីណូធ្វើការនៅក្នុងខ្លួនរបស់យើង
Sreymom Cha
October 27 2025
111 views

#អត្ថបទ PR

ពិតជាមានមោទកភាពណាស់! គ្លីនិកឡាប៊ែលជា គ្លីនិកកូនខ្មែរទទួលបានពានរង្វាន់ថ្នាក់អន្តរជាតិនៅប្រទេសសឹង្ហបុរី
Vuthea Morn
October 17 2025
73 views

#អត្ថបទ PR

ធ្លាក់សជាអ្វី? ការធ្លាក់សវារំខានអ្វីខ្លះដល់ស្ត្រី ហើយមានប៉ុន្មានយ៉ាង?
Daneth Mech
October 15 2025
163 views

#អត្ថបទ PR

អបអរសាទរ! គ្លីនិកគ្រីស្តាល់ទទួលបានពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិនៅប្រទេសសាំងហ្គាពួរ ជាគ្លីនិកកែសម្ផស្សលើកខ្ទង់ច្រមុះឈានមុខគេនៅកម្ពុជាក្នុងឆ្នាំ2025
Pheakdey Pao
October 14 2025
205 views

#អត្ថបទ PR

មោទនភាព! ប្រេង កូឡា បូបាម សញ្ញារូបព្រួញ ជាប្រេង កូឡាកូនខ្មែរ របស់សហគ្រាសជា ចំណាន មានសន្ទុះគាំទ្រខ្លាំង
Thida Pet
October 14 2025
24 views

#អត្ថបទ PR

សហគ្រាសផលិតឱសថ ជា ចំណាន  ជោគជ័យក្នុងការផលិតថ្នាំក្នុងស្រុក ជិត20 ឆ្នាំហើយ
Thida Pet
October 13 2025
85 views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia