ជំងឺ
លាហើយរាំងរដូវ! នេះគឺជាវិធីធ្វើឱ្យរដូវមកស្រួល លែងរាំង កាត់បន្ថយឈឺចុកពេលមករដូវទៀត​
Thida Pet
May 15 2024
8.3 K views

ជាការពិតណាស់ បញ្ហារាំងរដូវគឺជាបញ្ហាធំមួយដែលស្រ្តីជាច្រើន អាចនឹងជួបប្រទះ ហើយក៏មានស្រ្តីជាច្រើនទៀត ដែលតែងជួបបញ្ហាទាំងនេះមិនទាន់បាត់នៅឡើយដូច្នេះហើយបើសិនជាស្រ្តីកំពុងជួប មិនត្រូវបណ្ដែតបណ្ដោយយូរនោះទេ​ព្រោះថា ការរាំងរដូវគឺជាសញ្ញាមិនល្អ អាចបង្ហាញថាអ្នកកំពុងប្រឈមជំងឺដូចជា គីសដៃស្បូនជាដើម។

ជាមួយគ្នានេះដែរក្រុមការងារចាបបៃតង សូមលើកយករបបអាហារមួយចំនួន និងវិធីមួយចំនួនដែលមានប្រយោជន៍សម្រាប់សុខភាពរបស់មនុស្សស្រី អាចញុំាទាំងមុនពេលដល់ថ្ងៃមករដូវ និងអំឡុងពេលមករដូវ។ ព្រោះអាហារទាំងនេះមានប្រយោជន៍ជម្រុញឱ្យរដូវមកស្រួលល្អ និងកាត់បន្ថយការកើតមានបញ្ហាឈឺចុកចាប់ពេលរដូវ កាត់បន្ថយភាពស្លេកស្លាំង អស់កម្លាំង ​ដែលមនុស្សស្រីជាច្រើនជួបប្រទះ។

ខាងក្រោមនេះគឺជាអាហារជម្រុញ និងលំហាត់ប្រាណជួយឱ្យរដូវមកស្រួល ជួយកាត់បន្ថយបញ្ហារាំងរដូវតាមរយៈប្រភព HEALTHLINE៖

១.ហាត់យូហ្គា៖ ការហាត់យូហ្គា គឺលំហាត់ប្រាណ១ប្រភេទ ដែលស្រ្តីគ្រប់រូបគួរតែហាត់ជាពិសេសនៅអំឡុងពេលមករដូវព្រោះអាចជួយកាត់បន្ថយអាការឈឺចាប់ ជាពិសេសជួយឱ្យកាត់បន្ថយអារម្មណ៍តានតឹងបានច្រើនណាស់។ បន្ថែមលើសពីនេះ ប្រសិនណាអ្នកមានទម្លាប់ហាត់ជាប្រចាំថ្ងៃទៀត នឹងអាជួយកាត់បន្ថយការរាំងរដូវបានច្រើនបំផុត។

២. ផ្លែល្ហុង៖ នរណាខ្លះចូលចិត្តផ្លែល្ហុង? ជាការពិតណាស់ ការញុំាផ្លែល្ហុងទុំនៅអំឡុងពេលមករដូវគឺអាចឱ្យស្បូនអាចកន្រ្ទាក់បានល្អ ដែលអាចជួយឱ្យអ្នកមករដូវបានល្អ​ ។ ជាពិសេសវាក៏ជំនួយដល់សុខភាពជាច្រើនជាទៀតដូចជា ផ្នែកសម្រស់ និងសម្រួលសុខភាពក្រពះពោះវៀនផងដែរ។

៣.ផឹកទឹកប្រទាលកន្ទុយក្រពើ៖ ទឹកប្រទាលកន្ទុយក្រពើក៏មានប្រយោជន៍ច្រើនសម្រាប់សុខភាពរបស់មនុស្សស្រីនៅអំឡុងពេលមករដូវដូចគ្នា។ ផឹកទៅជំនួយកម្លាំង បំពេញជាតិទឹកបានល្អ ជំនួយស្បែកផងដែរ ដូច្នេះហើយបើសិនស្រីៗមានបញ្ហាមករដូវមិនស្រួល ចេះតែឈឺចុកចាប់ខ្លាំង ឬក៏អស់កម្លាំងនៅអំឡុងពេលមករដូវគួរតែផឹកទឹកប្រទាលកន្ទុយក្រពើ។

៤.តែខ្ញី៖ ខ្ញីមានប្រយោជន៍សម្រាប់ជំងឺ និងរោគសញ្ញាផ្សេងៗ រួមទាំងមករដូវមិនទៀងទាត់។ ការទទួលទានខ្ញីឆៅជាប្រចាំ អាចជួយគ្រប់គ្រងរដូវរបស់អ្នក។ ខ្ញីមានផ្ទុកសារធាតុ gingerol ដែលជួយកាត់បន្ថយការរលាកក្នុងរាងកាយ។ វាជួយក្នុងការកន្ត្រាក់សាច់ដុំស្បូន និងសម្រួលដល់តុល្យភាពអ័រម៉ូន។ ការផឹកតែខ្ញីក្តៅមួយកែវជាមួយនឹងទឹកក្រូចឆ្មារ និងទឹកឃ្មុំមួយស្លាបព្រា នៅពេលព្រឹកឬពេលល្ងាច ជួយឱ្យវដ្តរដូវមកទៀងទាត់ដូចណាត់ទុក។តែខ្ញី៖ ខ្ញីមានប្រយោជន៍សម្រាប់ជំងឺ និងរោគសញ្ញាផ្សេងៗ រួមទាំងមករដូវមិនទៀងទាត់។ ការទទួលទានខ្ញីឆៅជាប្រចាំ អាចជួយគ្រប់គ្រងរដូវរបស់អ្នក។ ខ្ញីមានផ្ទុកសារធាតុ gingerol ដែលជួយកាត់បន្ថយការរលាកក្នុងរាងកាយ។ វាជួយក្នុងការកន្ត្រាក់សាច់ដុំស្បូន និងសម្រួលដល់តុល្យភាពអ័រម៉ូន។ ការផឹកតែខ្ញីក្តៅមួយកែវជាមួយនឹងទឹកក្រូចឆ្មារ និងទឹកឃ្មុំមួយស្លាបព្រា នៅពេលព្រឹកឬពេលល្ងាច ជួយឱ្យវដ្តរដូវមកទៀងទាត់ដូចណាត់ទុក។

ជាចុងក្រោយ បើសិនបងប្អូនស្រីៗចេះតែមករដូវមិនទៀងរុំារ៉ៃកុំទុកយូរគួរតែពិគ្រោះជាមួយពេទ្យរោគស្រ្តីឱ្យបាន ព្រោះថាការមករដូវមិនទៀងអាចបញ្ជាក់ថា អ្នកអាចមានជំងឺដែលមិនអាចដឹងបានបើមិនពិនិត្យឱ្យបានច្បាស់ ព្រោះជំងឺនោះអាំចនឹងចេញតែសញ្ញារាំងរដូវប្រចាំឱ្យអ្នកដឹងតែប៉ុណ្ណោះ បន្ថែមពីនេះរបអាហារ ឬក៏លំហាត់ប្រាណខាងលើ មិនមែនឱ្យតែញុំា ឱ្យតែហាត់ ដឹងតែមបងប្អូនលែងរាំងរដូវនោះទេ វាគ្រាន់តែជួយមួយចំណែកតែប៉ុណ្ណោះ៕

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1268

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia