បើគិតមើលថា ប្រទេសណាមានមនុស្សដែលអាយុវែងជាងគេ យើងនឹងដឹងថា គឺជាប្រទេសជប៉ុនមិនខានឡើយ។ តាមការចុះផ្សាយ Trafalgar បានសរសេរថា អាយុកាលជាមធម្យមរបស់ជនជាតិជប៉ុនខ្ពស់ជាងគេ ស្រ្តីមានអាយុ ៨៧ ឆ្នាំ និងបុរសមានអាយុ ៨១ ឆ្នាំ។ នៅឆ្នាំ ២០១៩ បានជនជាតិជប៉ុនមានអាយុ ៩០ ឆ្នាំឡើងដល់ ២.៣១ លាននាក់។ តាមអ្នកជំនាញ Hector Garcia ជាអ្នកនិពន្ធសៀវភៅ Ikigai និងជាអ្នកវិស្វករ Software សញ្ជាតិអេស្បាញ ហើយលោកសិក្សាពីប្រទេសជប៉ុនជាច្រើនឆ្នាំ នេះជាគោលការណ៍ទាំង ០៤ ដែលគាត់រកឃើញឱ្យជនជាតិជប៉ុនមានអាយុវែង៖
១. អាហារតែ ៨០%
តាមគោលការណ៍ជនជជាតិជប៉ុន បានធ្វើការសិក្សារកឃើញថា “ពួកគេហូបអាហារតែ ៨០% តែប៉ុណ្ណោះ។” តាមលោក Hector Garcia បានបញ្ជាក់ថា “នៅពេលពួកគេហូបអាហារមានអារម្មណ៍ថា ឆ្អែតត្រឹមតែ ៨០% នៃក្រពះ ពីព្រោះថា ហូបបែបនេះទទួលបានផលល្អចំពោះសុខភាព។ តាមអ្នកវិទ្យាសាស្រ្តទំនើបបានរកឃើញថា ការហូបអាហារតិច (៨០% នេះ) វាធ្វើឱ្យប្រព័ន្ធរាងកាយកំណត់កម្រិតប្រូតេអ៊ីនមួយប្រភេទឈ្មោះថា IGF1 ។ ពេលយើងហូបច្រើនពេក វាធ្វើរាងកាយរបស់យើងធ្វើការងារខ្លាំង និឆាប់ចាស់លឿនផងដែរ។
២. ចលនាសកម្មបន្តរហូត
តាមការសង្គេតរបស់លោក Hector Garcia បានឱ្យដឹងថា “អ្នកមានអាយុវែងជាមនុស្សមានរាងកាយគ្មានការធាត់ទេ និងជាមនុស្សធ្វើលំហាត់ប្រាណស្រាលៗ ហើយជាមនុស្សធ្វើសកម្មភាពបន្តរហូតតាមគោលបំណងរបស់ខ្លួនដល់ជីវិតចុងក្រោយ។” ពេលដែលអ្នករកគោលបំណងក្នុងជីវិតដូចជនជាតិជប៉ុននៅកោះអូគីណាវ៉ា អ្នកនឹងថែរក្សាសុខភាពមានទាំងលំហាត់ប្រាណ ទាំងរបបអាហារល្អ និងរក្សាផ្លូវចិត្តផងដែរ។
៣. កុំចូលនិវត្តន៍
តាមការស្រាវជ្រាវរបស់លោក Dan Buettner ជាអ្នកនិពន្ធសៀវភៅ Blue Zones ពីមនុស្សរស់នៅបានយូរជាងបានសរសេរថា “ការមានគោលបំណងក្នុងជីវិតរបស់ជនជាតិជប៉ុននៅលើកោះអូគីណាវ៉ា គឺពួកគេគ្មានគំនិតចូលនិវត្តន៍នោះទេ។” ពួកគេបន្តធ្វើអ្វី ដែលពួកគេកំពុតែស្រឡាញ់ ហើយកិច្ចការទាំងអស់នោះ មានការចូលរួមក្នុងសង្គម នេះជារឿងដែលធ្វើឱ្យពួកគាត់មានអារម្មណ៍សប្បាយរីករាយបំផុត។ តាមលោក Hector Garcia ក៏បានបញ្ជាក់ថា មនុស្សចាស់មានអាយុវែងនៅកោះអូគីណាវ៉ា ពួកគេមិនព្រមចូលនិវត្តន៍នោះទេ។ គាត់បានបន្តថា តើមានអ្នកណាព្រមចូលនិវត្តទេ ពេលពួកគាត់កំពុងតែងប់ងល់នឹងការងារដែលខ្លួនស្រឡាញ់យ៉ាងនេះ?”
ប្រជាជនជប៉ុនមានអាយុវែង ជាមនុស្សធ្វើលំហាត់ប្រាណ មានរបបអាហារ និងមានគោលបំណង ហើយមានភាពរីករាយក្នុងការរស់នៅពេលនេះផងដែរ។ ហើយអ្វីដែលជាលក្ខណៈពិសេសរបស់ប្រជាជនជប៉ុនមានអាយុវែង គឺជាមនុស្សរស់នៅតាមធម្មជាតិជាតំបន់ខៀវ៕
អត្ថបទស្រាវជ្រាវដោយ៖ ទ្រ សុភាព