វណ្ណឌី គឺជាក្មេងប្រុសម្នាក់អាយុ១៤ឆ្នាំ មានទៅលំនៅនៅខេត្តសៀមរាប បច្ចុប្បន្នគឺជាម្ចាស់ហាងភេសជ្ជៈសុខភាពមួយដ៏ល្បីមានឈ្មោះថា វណ្ណឌី យ៉ាអ៊ួ ដែលកំពុងទទួលបានការគាំទ្រខ្លាំងពីអតិថិជន។ នៅវ័យ១៤ឆ្នាំគឺជាវ័យក្មេងណាស់ សម្រាប់ការក្លាយខ្លួនជាម្ចាស់អាជីវកម្ម ប៉ុន្តែចង់ដឹងថា តើវណ្ណឌីមានប្រវត្តិនិងការតស៊ូបែបណាខ្លះទើបអាចធ្វើវាបានទាំងវ័យក្មេងបែបនេះ?
តាមការសម្ភាសជាមួយចាបបៃតងបានឱ្យដឹងថា គ្រួសារវណ្ណឌីគឺជាអ្នករកស៊ីនៅផ្ទះ ហើយភេសជ្ជៈប្រចាំគ្រួសារវណ្ណឌីគឺ យ៉ាអ៊ួសុខភាពដែលមានប្រចាំផ្ទះរាល់ថ្ងៃនេះតែម្តង។ ដោយសារតែជាកូនអ្នករកស៊ីស្រាប់ វណ្ណឌី តែងតែឃើញរូបភាពការជួញដូរ លក់ទិញជាប្រចាំថ្ងៃរហូតដល់មានក្តីស្រលាញ់ទៅលើការរកស៊ី។ នៅវ័យត្រឹម១០ឆ្នាំ ក្មេងប្រុសវណ្ណឌីចង់ជួយរកចំណូលចូលគ្រួសារ ក៏បានសុំម្តាយរៀនផលិតយ៉ាអ៊ួ។ មួយរយៈក្រោយវណ្ណឌីក៏អាចធ្វើបានទាំងមានរសជាតិឆ្ញាញ់និងគុណភាពខ្ពស់សម្រាប់សុខភាព។
វណ្ណឌី ក៏ចាប់ផ្តើមខ្ចីលុយអ្នកម្តាយ១៥ដុល្លារទៅធ្វើដើមទុន ផលិតរួចយកយ៉ាអ៊ួរតាមខ្លួនទៅសាលារៀនដើម្បីលក់ឱ្យអ្នកនៅក្នុងសាលា បន្ទាប់ពីទទួលបានការគាំទ្រពីមិត្តភក្តិច្រើន វណ្ណឌី ក៏សម្រេចចិត្តឈានជើងទៅក្រៅដើម្បីពង្រីកសក្តានុពលនៃអាជីវកម្មរបស់ខ្លួនដោយលក់ឱ្យមិត្តភក្តិរបស់អ្នកម្តាយនិងអ្នកជិតខាងជាដើម។ កន្លែងដែលក្មេងប្រុសវណ្ណឌីអាចរកចំណូលបានច្រើនបំផុតគឺ ដើរលក់តាមសួនហាត់ប្រាណ។ នៅសួនហាត់ប្រាណព្រឹកៗក្នុងខេត្តសៀមរាប តែមានមនុស្សច្រើនហើយអ្នកហាត់ប្រាណសុទ្ធតែស្រលាញ់សុខភាពដូចនេះពួកគាត់នាំគ្នាទិញ យ៉ាអ៊ួ វណ្ណឌី មួយព្រឹកៗពីម៉ោង៥ដល់៦ព្រឹក លក់ដាច់យ៉ាងតិចណាស់ក៏១០០ដបដែរ។
រយៈពេល៤ឆ្នាំនៃការរកស៊ីបន្តិចបន្តួចក្រៅពីម៉ោងសិក្សា វណ្ណឌី ក៏អាចសន្សំលុយក្លាយជាម្ចាស់ហាង វណ្ណឌីយ៉ាអ៊ួ នៅអាយុ១៤ឆ្នាំដែលមានអ្នកម្តាយជាទីប្រឹក្សាជំនិតបំផុតចាំណែនាំផ្លូវ។ បច្ចុប្បន្ន វណ្ណឌី យ៉ាអ៊ួរ មានការគាំទ្រខ្លាំង ដាក់លក់លើទីផ្សារច្រើនទាំងក្នុងខេត្តសៀមរាប និងភ្នំពេញ, ហើយក៏មានបោះដុំបន្តសម្រាប់បងប្អូនចង់យកទៅលក់ផងដែរ អ្វីដែលរឹតតែពិសេសជាងនេះ ក្មេងប្រុសវណ្ណឌី ក៏ត្រៀមខ្លួនយកផលិតផលខ្លួនមួយនេះដាក់លក់នៅក្នុងម៉ាត និងផ្សារទំនើបមួយចំនួនទៀតផង។ ក្នុងករណីបងប្អូនមានចំណាប់អារម្មណ៍ អាចទាក់ទងបានតាមលេខទូរស័ព្ទរបស់ប្អូនផ្ទាល់ 011 740 909 ឬទាក់ទងតាមផេក វណ្ណឌី យ៉ាអ៊ួរ តែម្តង៕