អាហារ
វេជ្ជ.ប្រាប់ម៉ាក់ៗទើបសម្រាលកូនខ្វះទឹកដោះ ឈឺមុខរបួសយូរ ត្រូវញ៉ាំអាហារ៥មុខនេះ
Ouk Sreynuch
July 6 2023
1.7 K views

ជឿជាក់ថាម៉ាក់ៗមួយចំនួនធំក្រោយពីសម្រាលកូនរួចពិតជាប្រឈមជួបនឹងបញ្ហាខ្វះទឹកដោះសម្រាប់កូន និងបញ្ហាមុខរបួសទាំងសម្រាលដោយធម្មជាតិ និងវះកាត់។ បញ្ហាទាំងអស់អាចនឹងដោះស្រាយបានដោយស្ថិតនៅលើការថែទាំ អនុវត្ត ផឹកថ្នាំតាមការណែនាំរបស់គ្រូពេទ្យ ហើយអ្វីដែលសំខាន់គឺការបរិភោគប្រចាំថ្ងៃ ដែលជាចំណែកធំក្នុងដោះស្រាយបញ្ហាទាំងនេះ។

យ៉ាងណាមិញផ្អែកតាមប្រភពវែបសាយ Verywellfamily វេជ្ជបណ្ឌិត Annie Yessaian បានណែនាំអាហារមួយចំនួនសម្រាប់ម៉ាក់ៗក្នុងការផលិតបង្កើនទឹកដោះឲ្យបានគ្រប់គ្រាន់ និងឆាប់ជាសះស្បើយពីមុខរបួសលឿន។ អាហារទាំងនោះរួមមាន៖

១. គ្រាប់ធញ្ញជាតិ៖ គ្រាប់ធញ្ញជាតិមានជីវជាតិច្រើនសម្រាប់ម្តាយដែលដែលបំបៅដោះកូន។ អាហារនេះត្រូវបានគេគិតថាមានលក្ខណៈសម្បត្តិជួយដល់អ័រម៉ូនដែលទទួលខុសត្រូវក្នុងការបង្កើតទឹកដោះម្តាយ។ គ្រាប់ធញ្ញជាតិទូទៅដែលអាចជួយបង្កើនទឹកដោះម្តាយគឺ Oatmeal Barley អង្ករសំរូបគ្រាប់ធញ្ញជាតិ Oatmeal cookies ឬអាហារផ្សេងទៀតដែលធ្វើពីគ្រាប់ធញ្ញជាតិ។

២. ខ្ទឹមស៖ ខ្ទឹម​សមាន​ជីវជាតិ​ច្រើន វា​ក៏​ត្រូវ​បាន​គេ​ជឿ​ថា​ជា Galactagogue ជួយ​ឱ្យ​ម្ដាយ​បំបៅ​ដោះ​កូន​ឱ្យ​បាន​ទឹកដោះ​ច្រើន​។ ទោះបីជាខ្ទឹមសមានក្លិនខ្លាំង ដែលចូលទៅក្នុងទឹកដោះម្តាយក៏ដោយ ប៉ុន្តែក្លិននោះវាហាក់ដូចជាទារកមួយចំនួនចូលចិត្តរសជាតិ។ ការ​សិក្សា​បាន​បង្ហាញ​ថា ទឹក​ដោះ​គោ​មាន​រសជាតិ​ខ្ទឹម​អាច​ជួយរក្សា​ទារក​ដែល​បៅ​ដោះ​បាន​យូរ​ជាង​មុន។

៣. Oat Milk ៖ Oats គឺជាគ្រាប់ធញ្ញជាតិដែលជួយបង្កើនការផ្គត់ផ្គង់ទឹកដោះគោ។ ពួកវាមានជាតិសរសៃមួយប្រភេទហៅថា beta-glucan ដែលអាចបង្កើនកម្រិត Prolactin នៅក្នុងខ្លួន។

៤. មើមយ៉េន៖ នៅពេលដែលអ្នកសម្រាលកូន អ្នកអាចបាត់បង់ឈាមច្រើន។ ដូចនេះ អ្នកគួរតែពិសារអាហារដែលមានសារធាតុដែក ទើបអាចប៉ូវឈាមអ្នកមកវិញ ធ្វើឲ្យអ្នកមិនកើតមានអាការៈខ្វះឈាម ថែមទាំងអាចជួយធ្វើឲ្យអ្នកមិនជ្រុះសក់ទៀតផង។ ជាមួយគ្នានេះផងដែរ មើមយេន ផ្ទុកទៅដោយជាតិដែក សារធាតុរ៉ែ និងវីតាមីន ជួយបណ្តុះកោសិកាគ្រាប់ឈាមក្រហមឱ្យកើនឡើងកុំឱ្យខ្វះ។

៥. ផ្លែឈើវីតានមីន C៖ អ្នកម្ដាយគ្រប់រូបគួរតែបរិភោគផ្លែឈើណាដែលមានផ្ទុកវីតាមីនសេ ព្រោះវីតាមីនមួយនេះ អាចជួយធ្វើឲ្យមុខរបួសអ្នកឆាប់ជាសះស្បើយណាស់។ ខណៈផ្លែឈើទាំងនោះរួមមាន ក្រូច ទំពាំងបាយជូរ គីវី ត្របែក ស្រ្តប៊ឺរី ល្ហុង ម្នាស់ ស្វាយជាដើម ៕

អត្ថបទដោយ៖ ស្រីណុច

Ouk Sreynuch
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូន! ខ្ញុំបាទជាអ្នកនិពន្ធផ្នែករោគស្រ្ដី ផ្លូវភេទ កីឡា។ នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 085 242 603 Telegram:Ouk Sreynuch

អត្ថបទសរុប៖ 125

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia