អាហារ
កុំញុំាអាហារពេលព្រឹក១ក្រុមនេះខូចសុខភាពអស់ហើយ ឆាប់ឡើងគីឡូទៀត
Thida Pet
December 17 2023
22.3 K views

អាហារពេលព្រឹកពិតជាមានសារសំខាន់ខ្លាំងណាស់ សម្រាប់សុខភាព អត់អាហារពេលព្រឹកអាចធ្វើឱ្យអ្នកប្រឈមនឹងជំងឺច្រើនមុខ ដូចជាជំងឺលើសឈាម បេះដូង ខ្សោយខួរក្បាល ការចងចាំចុះខ្សោយជាដើម។

អាស្រ័យហេតុនេះហើយ កុំរំលងមិនញុំាអាហារពេលព្រឹក។ ជាពិសេសត្រូវជ្រើសរើសអាហារញុំាពេលព្រឹកឱ្យបានត្រឹមត្រូវព្រោះបើអាហារមិនល្អ ក៏អាចធ្វើឱ្យអ្នកប្រឈមខូចសុខភាពវិញដូចគ្នា ជាពិសេសឡើងគីឡូតែម្ដង។

ខាងក្រោមនេះគឺជាអាហារពេលព្រឹកដែលអ្នកគួរចៀសវាងនិងកាត់បន្ថយ

១.នំបុ័ងសាច់/សាច់ក្រក៖ ​សាច់​កែច្នៃដាក់ក្នុងនំបុ័ងជាប្រភព​នៃ​ខ្លាញ់​ឆ្អែត និង​សូដ្យូម។ សូដ្យូមខ្ពស់ក្នុងសាច់ក្រកកែច្នៃខ្ពស់អាចធ្វើឱ្យសម្ពាធឈាមកើនឡើង, ប្រសិនបើអ្នកមានជំងឺលើសឈាម វាអាចបង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលផងដែរ។ នៅក្នុងនោះសារធាតុ Nitrates និង nitrites ដែលគេរកឃើញនៅក្នុងសាច់កែច្នៃឬសាច់ក្រក បានផ្សារភ្ជាប់ទៅនឹងការកើនឡើងហានិភ័យនៃជំងឺមហារីកមួយចំនួនផងដែរ។ សាច់កែច្នៃ សាច់ក្រក មិនមែនជាអាហារពេលព្រឹកដ៏ល្អនោះឡើយ។ជាពិសេសងាយនឹងធ្វើឱ្យអ្នកប្រឈមលើសខ្លាញ់និងជាតិស្ករក្នុងរាងកាយ ក៏ដូចជាឡើងគីឡូលឿនផងដែរ។

១.យកកាហ្វេជាអាហារពេលព្រឹក៖ ទម្លាប់ខុសដែលមនុស្សជាច្រើនធ្វើរាល់ថ្ងៃគឺទទួលទានកាហ្វេជាអាហារពេលព្រឹក ហើយជាកាហ្វេដែលបន្ថែមជាតិផ្អែមខ្លាំងថែមទៀត។ កាហ្វេល្អសម្រាប់សុខភាព ប៉ុន្តែជាប្រភេទកាហ្វេដែលមិនបន្ថែមជាតិស្ករ ទឹកដោះគោខាប់ ឬគ្រីមនោះទេ។ តាមការចែករំលែករបស់អ្នកឧកញ៉ា វេជ្ជបណ្ឌិតគួច ម៉េងលី បានណែនាំកាហ្វេដែលល្អ មិនមានហានិភ័យច្រើនដល់សុខភាព ដូចជាកាហ្វេខ្មៅ កាហ្វេអ៊ិចស្ព្រេសូ កាពូឈីណូ ដែលដាក់ប្រើស្ករឬជាតិផ្អែមទាប។ ជាពិសេសងាយនឹងធ្វើឱ្យអ្នកប្រឈមលើសជាតិស្ករក្នុងរាងកាយ ក៏ដូចជាឡើងគីឡូផងដែរ។

៣.អាហារមានជាតិផ្អែមនិងសូដា៖ យោងតាមរយៈប្រភព everydayhealth បានឱ្យដឹងថាអ្នកជំងឺទឹកនោមផ្អែមគួរតែចៀសវាងអាហារដែលមានជាតិស្ករនិងជាតិសូដាខ្ពស់ ព្រោះអាចធ្វើឱ្យលើសជាតិស្ករនៅក្នុងឈាមច្រើនអាចបង្កជាហានិភ័យដល់សុខភាព។ cជាពិសេសសម្រាប់អ្នកមានសុខភាពធម្មតាគួរតែព្យាយាមកាត់បន្ថយដូចគ្នា ព្រោះវាអាចបង្កឱ្យសុខភាពរបស់អ្នកកាន់តែខូច ជាពិសេសផឹកពេលព្រឹកងាយឡើងគីឡូផងដែរ៕

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1257

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
Tror Sopheap
January 3 2025
1.2 K views

#ចិត្តសាស្ត្រ

ស្រ្តីគិតបែបនេះ ជាស្រ្តីមានសមត្ថភាព មានតម្លៃ ដើម្បីធ្វើជាម្ចាស់លើវាសនារបស់ខ្លួន
Tror Sopheap
January 2 2025
1.1 K views

#ចិត្តសាស្ត្រ

អ្នកជំនាញប្រាប់ថា ហាត់ប្រាណសម្រកគីឡូបែបនេះ ងាយស្រកគីឡូ ហើយមិនធុញ
Tror Sopheap
January 9 2025
813 views

#កីឡា

ហាត់ប្រាណពេលល្ងាច មានគុណសម្បត្តិ៤ លើសពីការសម្រកគីឡូ
Tror Sopheap
January 10 2025
701 views

#ចិត្តសាស្ត្រ

៣ទម្លាប់ពេលព្រឹកគេមើលរំលង មានសមត្ថភាពជួយដោះបញ្ហាស្មុគផ្លូវចិត្ត
Tror Sopheap
January 6 2025
490 views

#ចិត្តសាស្ត្រ

ព្រះអង្គ គូ សុភាព សម្តែងថា ការព្រួយបារម្ភច្រើននាំអ្នកដេកក្នុងវិបត្តផ្លូវចិត្តមិនខានទេ
Tror Sopheap
January 8 2025
468 views
អត្ថបទថ្មីៗ
#ព័ត៌មានJanuary 10 2025
ដំណឹងល្អ! មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតប្រកាសថា ពិនិត្យរកមេរោគបង្កជំងឺមហារីកមាត់ស្បូនដោយឥតគិតថ្លៃ ចំនួន ២៥០នាក់
#កីឡាJanuary 10 2025
ហាត់ប្រាណពេលល្ងាច មានគុណសម្បត្តិ៤ លើសពីការសម្រកគីឡូ
#ចិត្តសាស្ត្រJanuary 9 2025
ឱសថ១ ជួយផ្លូវចិត្តរបស់អ្នករស់នៅមានក្តីសុខមានក្តីស្ងប់
#ចិត្តសាស្ត្រJanuary 9 2025
អ្នកជំនាញប្រាប់ថា ហាត់ប្រាណសម្រកគីឡូបែបនេះ ងាយស្រកគីឡូ ហើយមិនធុញ
#ចិត្តសាស្ត្រJanuary 8 2025
ដើរតាមលោក អេឡូន ម៉ាស អ្នកមិនខកចិត្ត ហើយធ្វើកិច្ចការអ្វីក៏សម្រេចអនាគតដែរ
#ចិត្តសាស្ត្រJanuary 8 2025
ព្រះអង្គ គូ សុភាព សម្តែងថា ការព្រួយបារម្ភច្រើននាំអ្នកដេកក្នុងវិបត្តផ្លូវចិត្តមិនខានទេ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia