អេម៉ូក្លូប៊ីន អក្សរកាត់ Hb ឬ Hgb ឬកោសិកាឈាមក្រហម គឺជាប្រូតេអ៊ីនដឹកជញ្ជូនអុកស៊ីតូស៊ីនដែលផ្ទុកទៅដោយដែក។ ម៉ូក្លូប៊ីននៅក្នុងឈាមផ្ទុកអុកស៊ីសែនពីសួតឬច្របាច់ទៅផ្នែកផ្សេងទៀតនៃរាងកាយ (ឧទាហរណ៍ជាលិកា)។ ការថយចុះនៃកម្រិតអេម៉ូក្លូប៊ីនអាចធ្វើឱ្យសេរីរាង្គរាងកាយពិបាកទទួលបានអុកស៊ីសែនគ្រប់គ្រាន់ ដែលអាចនាំឱ្យកើតមានរោគសញ្ញាជាច្រើនរួមមាន ស្លេកស្លាំង អស់កម្លាំង វិលមុខ ឈឺក្បាល ដង្ហើមខ្លី ចង្វាក់បេះដូងលោតញាប់ និងបញ្ហាជាច្រើនទៀតដែលត្រូវបានផ្សារភ្ជាប់ជាមួយនិងកង្វះជាតិដែកនៅក្នុងរាងកាយ។ ករណីធ្ងន់ធ្ងរអាចបណ្តាលឱ្យអ្នកជំងឺ ដួលសន្លប់ ដកដង្ហើមខ្លី ខ្សោយបេះដូង និងខូចសរីរាង្គកាយខាងក្នុងភ្លាមៗ។
ជាការពិតណាស់យោងតាមការឱ្យដឹងពីគេហទំព័រ metropolisindia បានឲ្យដឹងថា របបអាហារប្រចាំថ្ងៃរបស់យើងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការសំយោគអេម៉ូក្លូប៊ីន និងរក្សាកម្រិតអេម៉ូក្លូប៊ីនល្អបំផុត។ ខាងក្រោមនេះគឺជាកំពូលអាហារដែលជួយអ្នកបង្កើនកម្រិតកោសិកាឈាមក្រហមដែលមានដូចជា៖
១. Beetroot (មើមយ៉េន)៖ សម្បូរទៅដោយជាតិដែកធម្មជាតិ ម៉ាញ៉េស្យូម ទង់ដែង ផូស្វ័រ និងវីតាមីន B1, B2, B6, B12 និង C ។ អត្ថប្រយោជន៍នៃសារធាតុចិញ្ចឹមនៅក្នុងបន្លែដ៏អស្ចារ្យនេះជួយក្នុងការបង្កើនចំនួនអេម៉ូក្លូប៊ីន និងការបង្កើតឡើងវិញនៃកោសិកាឈាមក្រហម។ វាអាចត្រូវបានបរិភោគឆៅជាសាឡាត់ ឬក្នុងទម្រង់ឆ្អិនក៏បាន។ ម្យ៉ាងវិញទៀតយើងក៏អាចច្នៃមើមយ៉េននេះសម្រាប់ធ្វើភេសជ្ជៈក៏បានដែរ។
២. oringa (ស្លឹកម្រុំ)៖ សម្បូរទៅដោយសារធាតុរ៉ែដូចជា ស័ង្កសី ជាតិដែក ទង់ដែង ម៉ាញ៉េស្យូម វីតាមីន A, B និង C ។ យកស្លឹកម្រុំហាន់ជាចំណិតស្តើងៗ លាយចូលទឹកមួយកែវ រួចបន្ថែមម្សៅខ្ញីមួយស្លាបព្រាបាយកូរឱ្យសព្វសឹមផឹក។ ការទទួលទានស្លឹកម្រុំនេះទៀងទាត់រួមជាមួយនឹងអាហារពេលព្រឹកដើម្បីបង្កើនកម្រិតអេម៉ូក្លូប៊ីនរបស់អ្នក និងចំនួនកោសិកាឈាមក្រហម។
៣. បន្លែស្លឹកបៃតង៖ បន្លែបៃតងដើម្បីបង្កើនជាតិអេម៉ូក្លូប៊ីន មានដូចជា ស្ពៃស្លឹកខ្មៅ Broccoli (ផ្កាខាត់ណាខៀវ) គឺជាប្រភពបន្លែសម្បូរជាតិដែក។ បន្លែស្លឹកបៃតងនេះគឺជាប្រភពធម្មជាតិនៃ វីតាមីន B12 អាស៊ីតហ្វូលិក និងសារធាតុចិញ្ចឹមសំខាន់ៗផ្សេងទៀត។ ផ្កាខាត់ណាខៀវគឺជាប្រភពដ៏សម្បូរបែបនៃជាតិដែក និងវីតាមីន B-complex អាស៊ីតហ្វូលិក ហើយក៏មានបរិមាណសារធាតុចិញ្ចឹមសំខាន់ៗផ្សេងទៀតដែលមានសុខភាពល្អដូចជា ម៉ាញេស្យូម វីតាមីន A និង C។ លើសពីនេះទៅទៀត បន្លែបៃតងមានកាឡូរីទាប និងជាប្រភពដ៏ល្អនៃជាតិសរសៃអាហារ។ ដូច្នេះហើយវាអាចជួយយើងក្នុងការសម្រកទម្ងន់ និងធ្វើអោយប្រសើរឡើងនូវការរំលាយអាហារផងដែរ។
គូសបញ្ជាក់ផងដែរថា អាហារទាំង៣មុខនេះ មិនត្រឹមតែជួយបំពេញគ្រាប់ឈាមក្រហមប៉ុណ្ណោះទេ តែក៏បានជួយឲ្យយើងទទួលបានសុខភាពល្អ ស្បែកស្អាត មានវីតាមីនគ្រប់គ្រាន់ដើម្បីចូលទៅបំពេញសរីរាង្គកាយរបស់យើង ៕
អត្ថបទដោយ៖ ស្រីណុច