ជំងឺ
វេជ្ជ.ឯកទេសឆ្អឹងប្រាប់ទម្លាប់&អាហារបំប៉នឆ្អឹងឱ្យមាំល្អដល់ចាស់ ពិសេសសន្លាក់ជង្គង់ ចង្កេះ ខ្នង
MC LyHouy
November 24 2022
1.3 K views

នៅពេលដែលអ្នកអាយុច្រើនបន្តិច សុខភាពឆ្អឹងនឹងចាប់ផ្តើមខ្សោយ ជាពិសេសនៅសន្លាក់ គន្លាក់ជង្គង់ ចង្កេះ ខ្នងនិងស្មារជាដើម។ ការឈឺសន្លាក់ក្នុងដំណាក់កាលដំបូងអាចស្ថិតក្នុងការទ្រាំបាន ប៉ុន្តែនៅពេលដែលឈឺរយៈពេលយូរ វាអាចបង្ករទៅជាបញ្ហារលាកសន្លាក់ រលាកឆ្អឹង សឹករិចរិលសន្លាក់ជង្គង់ រហូតដល់ឈានដល់ការពិការប្រសិនបើមិនបានទទួលការវះកាត់។ ហេតុនេះ វាគឺជារឿងល្អបំផុត នៅពេលដែលអ្នកចេះចាប់ផ្តើមយកចិត្តទុកដាក់មើលថែលើឆ្អឹងខ្លួនឯងពីក្មេងឱ្យហើយ ពេលមិនទាន់ឈឺ។

ជាការចែករំលែក វេជ្ជបណ្ឌិត Pornpavit Sripirom ដែលជាវេជ្ជបណ្ឌិតឯកទេសផ្នែកវះកាត់ឆ្អឹង ប្រចាំនៅមន្ទីរពេទ្យប៉ៅឡូដ៏ល្បីនៅប្រទេសថៃបានផ្តល់បទសម្ភាសមកកាន់ក្រុមការងារHealthy Cambodia ថា “ដើម្បីឱ្យឆ្អឹងរឹងមាំល្អ មិនងាយឈឺពេលចាស់ទៅ ឬចាស់ហើយក៏អាចថែរក្សាឆ្អឹងឱ្យបានល្អដែរ បើអ្នកទាំងអស់គ្នាមានទម្លាក់រស់នៅល្អ សកម្មភាព ទទួលទានចំណីរអាហារល្អ និងមានសកម្មភាពរាងកាយ”។

លោកវេជ្ជបណ្ឌិតបានពន្យល់ថា ឆ្អឹងត្រូវការឱ្យអ្នកមានលំហាត់ប្រាណជាប្រចាំ អាចជាការហែលទឹក ការដើរតិចៗ៣០នាទីរាល់ថ្ងៃ៥ថ្ងៃក្នុង១សប្តាហ៍ក៏បាន។ ចំណែកឯអាហារល្អៗជំនួយដល់ឆ្អឹងភាគច្រើនជាប្រភេទអាហារដែលសម្បូរសារធាតុវីតាមីនD កាល់ស្យូម និងប្រូតេអ៊ីន ដែលអ្នកទាំងអស់គ្នាអាចរកបាននៅក្នុង ទឹកដោះគោ ឈីស បន្លែស្លឹកបៃតង ប្រូខូលី ស្ពៃក្តោប អូក្រា សណ្តែកសៀង តៅហ៊ូ ភេសជ្ជៈរុក្ខជាតិ (ដូចជាភេសជ្ជៈសណ្តែកសៀង) គ្រាប់ធញ្ញជាតិ ត្រី​សមុទ្រ ​ត្រី​សា​ឌី​ន ប្រេងធម្មជាតិដូចជាប្រេងអូលីវ ស៊ុត ត្រីសាលម៉ុន ក្រូច ថ្លើមសត្វ សាច់សត្វគ្រប់ប្រភេទ សាច់មាន់ ស៊ុត គ្រាប់ធញ្ញជាតិ យ៉ាអ៊ួ និងត្រីជាដើម។

លើសពីនេះ លោកវេជ្ជបណ្ឌិត លើកទឹកចិត្តឱ្យនាំខ្លួនឯងធ្វើរស្មីសំយោគឱ្យបានគ្រប់គ្រាន់ជាមួយនឹងពន្លឺព្រះអាទិត្យនៅពេលព្រឹក ខ្ទង់ម៉ោង៦ដល់៧ជាងព្រឹកព្រលឹម ដើម្បីអាចអនុញ្ញាតទទួលបានវីតាមីនDពីពន្លឺព្រះអាទិត្យដែលផលិតនៅក្រោមស្បែករបស់យើង៕

MC LyHouy
អំពីអ្នកនិពន្ធ
នាងខ្ញុំ ហយ លីហួយ ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងចំណេះដឹងសុខភាពនិងគំនិតរកស៊ី ដើម្បីឱ្យប្រជាជនខ្មែរស្រលាញ់សុខភាព និងមានអាជីវកម្មដែលផ្តោតលើសុខភាពកាន់តែច្រើន ជាពិសេសវិស័យពេទ្យរីកចម្រើនបន្តបន្ទាប់! ទំនាក់ទំនងមកកាន់ខ្ញុំ 088 63 15 627 ឬ Facebook & Telegram: Ly Houy

អត្ថបទសរុប៖ 1967

អត្ថបទពេញនិយមប្រចាំខែ

#អាហារ

អនាគតអត់លាងឈា/មទេ! ៤ទម្លាប់ពេលព្រឹកបន្សាបជាតិពុលក្នុងតម្រងនោម
Tror Sopheap
October 15 2025
16.6 K views

#ចិត្តសាស្ត្រ

កុំបាក់ទឹកចិត្ត! ៣ក្បាច់នេះជាមួយដៃគូ ធានាបានយូរ ស៊ីអារម្មណ៍ឱ្យដៃគូកក់ក្តៅ និងពេញចិត្តស្ដូក
Tror Sopheap
October 13 2025
14.4 K views

#អាហារ

ឈប់ទៅ! ញ៉ាំអាហារ ៤នេះ លិ//.ង្គបុរសកាន់តែខ្សោយខ្លាំង
Tror Sopheap
October 15 2025
9.1 K views

#អាហារ

មិនខកបំណង! ញ៉ាំអាហារ ១មុខនេះ ដាស់អារម្មណ៍រួ/មភេ//.ទបានយូរ
Tror Sopheap
October 14 2025
8.8 K views

#ចិត្តសាស្ត្រ

ស្រ្តីមានប្តី កុំបណ្តោយខ្លួន ខំធ្វើរឿង ២នេះ ទើបខ្លួនកាន់តែមានតម្លៃ គេមិនហ៊ាមមើលងាយ
Tror Sopheap
October 9 2025
8.6 K views

#អាហារ

ពេលព្រឹកញ៉ាំផ្លែឈើទិព្វ ១នេះ ស្រូបខ្លាញ់ក្បាលពោះ ហើយប៉ូវសរសៃឈាមខួរក្បាល
Tror Sopheap
October 14 2025
7.5 K views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រOctober 21 2025
ព្រះអង្គ គូ សុភាព សម្តែងថា អ្នកគិតបែបនេះ ផ្លូវចិត្តក៏មានក្តីស្ងប់ ហើយចិត្តក៏កើនក្តីស្រឡាញ់ថែមទៀត
#ចិត្តសាស្ត្រOctober 21 2025
មានអារម្មណ៍ភ័យៗ! មកដឹងពីគន្លឹះ ៦នេះធ្វើឱ្យអ្នកកាន់តែមានទំនុកចិត្ត
#ជំងឺOctober 21 2025
ឈឺឆ្អឹង ឬសន្លាក់មិនមែនជារឿងធម្មតាទេ អ្នកមានអាការៈ ៤ប្រភេទនេះ ជាសញ្ញាជំងឺមហារីក
#អាហារOctober 21 2025
ប្រយ័ត្ន៖ ផឹកកាហ្វេចំម៉ោងទាំងនេះ ប៉ះពាល់សុខភាពខ្លាំង
#កុមារOctober 20 2025
អ្នកចិត្តសាស្រ្ត៖ ចង់ឱ្យកូនធំឡើងក្លាយជាមនុស្សពូកែ ឪពុកម្តាយឆ្លាតវៃត្រូវឈប់និយាយពាក្យទាំងនេះដាក់កូន
#ព័ត៌មានOctober 20 2025
សូមប្រយ័ត្ន! មន្រ្តី ក.ប.ប. កំពុងស្វែងរកប្រេងឆា ៥ម៉ាកជាផលិតផលវៀតណាម ប៉ះពាល់សុខភាពណាស់

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia