ចិត្តសាស្ត្រ
តោះកាត់បន្ថយ អារម្មណ៍ស្រ្តេសនិងការថប់បារម្ភ តាមរយៈអាហារងាយរកទាំងនេះ
Phoak Mary
March 21 2021
792 views

ខណៈការរីករាលដាលយ៉ាងសកម្មនៃជំងឺកូវីដ១៩មួយរយៈនេះប្រជាជនយើងមានភាពតានតឹងផ្នែកអារម្មណ៍មិនតិចទេ ហើយយើងក៏ត្រូវតែរកវិធីដើម្បីកម្ចាត់វាផងដែរ កុំឱ្យបញ្ហាស្រ្តេសនេះក្លាយមូលហេតុបង្កឱ្យមានបញ្ហាធំដល់ការងារប្រចាំថ្ងៃ។ក្នុងនោះការញុំាក៏ជាផ្នែកមួយដែលចូលរួមកាត់បន្ថយអារម្មណ៍ដែលស្រ្តេសផងដែរ ហេតុនេះបើចង់ឱ្យអារម្មណ៍បានស្រឡះល្អកុំមើលរំលងចំណុចនេះឱ្យសោះ។

យោងតាមគេហទំព័រchevmen បានឱ្យដឹងថាប្រភេទអាហារ៥ប្រភេទដែលអាចជួយកាត់បន្ថយភាពតានតឹងឬបញ្ហាស្រ្តេស នោងការថប់បារម្ភដែលងាយកើតលើបញ្ហាផ្លូវចិត្តខណៈកំពុងប្រឈមនឹងរឿងរ៉ាវដែលកើតឡើងចំពោះ មុខដូចជាពេលបច្ចុប្បន្ននេះជាដើម។

អាហារទាំង៥ប្រភេទនោះរួមមាន៖

១.ប្រភេទបន្លែមើម

តើអ្នកធ្លាប់បានកត់សម្គាល់ទេថានៅពេលដែលអ្នកមានអារម្មណ៍តប់ប្រមល់ថាអ្នកចង់ញុំារបស់ផ្អែម?

ជាមធ្យោបាយលឿនបំផុតក្នុងការជំរុញផលិតកម្មសេរ៉ូតូនីននៅក្នុងខួរក្បាលរបស់អ្នកហើយដែលអាចអោយអ្នកមានអារម្មណ៍ស្ងប់និងរីករាយ។

ម្យ៉ាងវិញទៀតក៏មានផ្ទុកប្រភេទកាបូអ៊ីដ្រាត ដែលជួយចិញ្ចឹមខួរក្បាលរបស់អ្នកបានយ៉ាងល្អផងដែរ។

Root Vegetables | Co+op, welcome to the table

២.រាប់ធញ្ញជាតិ

មានផ្ទុកអាស៊ីតខ្លាញ់ល្អសំខាន់ៗអូមេហ្គា ៣ និងអូមេហ្គា ៦ ដែលអាចមានអត្ថប្រយោជន៍សម្រាប់ជួយគ្រប់គ្រងបរិមាណស្ត្រេសដែលអ្នកជួបប្រទះ។

ជាពិសេសគឺ គ្រាប់ស្វាយចន្ទីនិងគ្រាប់ផ្កាឈូករ័ត្ន មានផ្ទុកសារជាតិ Tryptophan ដែលមានអត្ថប្រយោជន៍ច្រើនក្នុងការជំរុញផលិតកម្មសេរ៉ូតូនីននៅក្នុងខួរក្បាលនិងជួយអ្នករក្សាភាពស្ងប់ស្ងាត់និងផ្តោតអារម្មណ៍ពេញមួយថ្ងៃបានល្អ។

គួរជម្រាបដែរថាអាហារដែលផ្ទុកអូមេហ្គា៣ខ្ពស់ ក្រៅពីគ្រាប់ធញ្ញជាតិគឺត្រីសាលម៉ុន ហេតុនេះអ្នកអាចទទួលទានត្រីនេះបន្ថែមហើយបើតាមប្រភពគេហទំព័រសុខភាពHealthline ក៏បានបញ្ជាក់ដែរថាត្រីនេះ អាចជួយកាត់បន្ថយបញ្ហាថប់បារម្ភនិងស្រ្តេសនេះផងដែរ។

៣.តែបៃតង

ភេសជ្ជៈដ៏អស្ចារ្យនេះផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយបង្កើនការសំរាកលំហែខួរក្បាលបានល្អ។ អ្នកអាចទទួលទានតែបៃតងរាល់ថ្ងៃ ព្រោះអាច ជួយកាត់បន្ថយស្ត្រេសដ៏សំខាន់និងធ្វើឱ្យអ្នកមានថាមពលនិងរីករាយពេញមួយថ្ងៃ។មានការស្រាវជ្រាវផ្សេងក៏បានបញ្ជាក់ដែរថាតែបៃតងអាចជួយសម្រស់ មួយផ្នែកផងដែរ ជាក់ស្ដែងជនជាតិជប៉ុនក៏និយមទទួលទានតែបៃតងផងដែរ។

៤.ពពួកក្រូច

ក្រូចជាប្រភពដ៏ល្អនៃវីតាមីនសេដែលត្រូវបានបង្ហាញថាអាចជួយកាត់បន្ថយស្ត្រេសហើយក៏ជួយកាត់បន្ថយសម្ពាធឈាមរបស់អ្នកបានផងដែរ។ លើសពីនេះទៅទៀតវីតាមីនសេពិតជាល្អសម្រាប់ប្រព័ន្ធភាពស៊ាំរបស់មនុស្ស។

៥.ផ្លែប័រ

ខ្លាញ់ monounsaturated នៅក្នុងផ្លែប័រ អាចជួយស្រោចស្រង់ការខូចខាតនៃខួរក្បាល ដែលរងការប៉ះពាល់ពីមុន ហើយក៏ជាប្រភពដ៏អស្ចារ្យនៃប៉ូតាស្យូម។ហើយប៉ូតាស្យូមនេះ ត្រូវបានបង្ហាញថាអាច ជួយបន្ថយសម្ពាធឈាម។ ដូច្នេះអ្នកអាចទទួលទានតាមការដាក់បន្ថែមទៅ ក្នុងរបបអាហាររបស់អ្នក ថើម្បីជួយចិញ្ចឹមខួរក្បាលរបស់អ្នកនិងជួយបញ្ហាស្ត្រេសថែមទៀត។

តាមប្រភពគេហទំព័រផ្សេងទៀត បានបង្ហាញដែរប្រភេទបន្លែស្ពៃខ្មៅ(Spinach) ផ្លែប៊ូប៊រី ផ្កាខាត់ណាបៃតង រមៀត ទឹកដោះគោជូ ប្រភេទសូកូឡាខ្មៅជាដើម ក៏ជួយធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ កាត់បន្ថយស្រ្តេសបានផងដែរ។

សូមជ្រើសរើសប្រភេទអាហារសម្រាប់បរិភោគ ឱ្យបានត្រឹមត្រូវ ព្រោះទាំងសុខភាពផ្លូវចិត្តនិងសុខភាពរាងកាយរបស់អ្នកពិតជា ត្រូវការការ ផ្គត់ផ្គង់អាហារប្រចាំថ្ងៃ ដែលធានាទាំងសុវត្ថិភាពនិងគុណភាព។

Healthy food groups for children 5-8 years | Raising Children Network

អត្ថបទដោយ៖ ភោគ ម៉ារី

 

 

 

 

 

Phoak Mary
អំពីអ្នកនិពន្ធ
ធ្វើឱ្យសុខភាពផ្លូវចិត្តរបស់មនុស្សជាតិទូទៅ រឹងមាំជាកាត្វកិច្ចដែលខ្ញុំត្រូវបំពេញ ។ មានអ្វីចង់ចែករំលែកអាចទំនាក់ទំនង: 097 71 51 233 Facebook Page : Mary Phoak Instagram : maryphoak. យើងបំពេញការងារដើម្បីកម្ពុជា មានសុខភាពរឹងមាំជាងមុន។

អត្ថបទសរុប៖ 1990

អត្ថបទថ្មីៗ
#អាហារSeptember 12 2025
តិចអត់ដឹង! មើមរុក្ខជាតិមួយនេះជាឱសុថទិព្វ ញុំាពេលព្រឹករាល់ថ្ងៃបង្កើនថាមពល គាំទ្រដល់សុខភាពបេះដូង
#ជំងឺSeptember 12 2025
ប្រយ័ត្ន! នេះជាមូលហេតុនាំឱ្យបុរសមានជំងឺរីកសរសៃវ៉ែនអាអូនតូចគ្មានកូន
#កុមារSeptember 12 2025
ប្រយ័ត្ន! បញ្ហាតូច ១នេះ តែប៉ះធ្ងន់ដល់ស្រី និងបុរសគ្មានកូន ១ជីវិត
#ជំងឺSeptember 12 2025
កុំប្រហេស! រដូវភ្លៀងធ្លាក់ប្រយ័ត្នគ្រុនឈាម បើមានរោគសញ្ញាទាំងនេះត្រូវប្រញាប់ទៅពេទ្យជាបន្ទាន់
#សម្រស់September 11 2025
លាបឡេយូរហើយមិនបានផល បែរជាធ្វើឱ្យខូចស្បែកថែម នេះអាចជាមូលហេតុដែលគ្រប់គ្នាមិនចាប់អារម្មណ៍
#ជំងឺSeptember 11 2025
បុរស ៣០% បញ្ហាគ្មានកូនប្រើ! មកពីទម្លាប់ប្រចាំថ្ងៃទាំងនេះ ធ្វើឱ្យមេ//.ជីវិតខ្សោយ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia