អាហារ
អាហារ​+ភេសជ្ជៈ ៥ជួយ៥បំផ្លាញ ជ្រើសត្រូវប៉ូវក្រលៀន&ខួរក្បាលជួយឱ្យក្រលៀនរឹងមាំ ខួរក្បាលរេផ្លិច ញុំាខុសប្រឈមជំងឺ
Thida Pet
October 11 2022
1.3 K views

សុខភាពខួរក្បាល និងក្រលៀនទាំងពីរនេះសំខាន់ដូចគ្នា។​ ខួរក្បាលមាននាទីគ្រប់គ្រងការគិត ចិត្តគំនិត អារម្មណ៍…ជាដើម​ ចំណែកឯក្រលៀន​ឬតម្រងនោមវិញ មាននាទីជួយច្រោះយកកាកសំណល់ ជាតិពុលចេញពីឈាម…។ ទាំងពីរនេះមិនអាចខ្វះមួយណាបានឡើយ ដូច្នេះអ្នកគួរតែចេះតែរក្សា សរីរាង្កទាំងនេះឱ្យបានល្អ បើវាខូចឬមានជំងឺហើយ ថ្លៃព្យាបាលក៏មិនតិចដែរ ហើយមិនប្រាកដថាជាសះស្បើយត្រឡប់មមកដូចដើមឡើយ។

ទន្ទឹមនឹងនេះក្រុមការងារចាបបៃតងសូមលើកយក ប្រភេទអាហារនិងភេសជ្ជប៉ូវក្រលៀន​ និងខួរក្បាលឱ្យល្អ ការពារការភ្លេចភ្លាំង ខ្សោយមុខងារជាដើម។នេះបើយោងតាមរយៈគេហទំព័រ eatingwell និង medicalnewstoday បានណែនាំអាហារនិងភេសជ្ជៈជំនួយខួរក្បាលនិង ក្រលៀនដូចខាងក្រោម៖

១.គ្រាប់ធញ្ញជាតិWalnut ៖ គឺជាគ្រាប់ធញ្ញាជាតិដែលល្អខ្លាំងសម្រាប់មុខងារខួរក្បាលវាមានអាស៊ីតអាល់ហ្វេឡេនូលេនិច​(AIA) ជួយប្រឆាំងអុកស៊ីតកម្ម ការរលាកផ្សេងៗដែលជាមូលហេតុនាំឱ្យកើតជាជំងឺដូចជាខ្សោយការចងចាំ ភ្លេចភ្លាងច្រើន គ្រាប់នេះមានសមត្ថភាពជួយរារាំងការពារការខូចខាតទាំងងស់នេះ វាក៏ជួយទប់ស្កាត់ការថយចុះមុខងារបស់ខួរក្បាលផងដែរ។

២.សាច់ចៀម៖ តាមរយៈការសិក្សារបស់អ្នកជំនាញថ្មីនេះៗបានរកឃើញថា សាច់ចៀម អាចជួយឱ្យមុខងាររបស់ខួរក្បាលប្រសើរជាងពេលមុនៗច្រើន។ ប៉ុន្ដែមិនមែនប្រភេទសាច់ក្រហមផ្សេងទៀតល្អសម្រាប់មុខងារខួរក្បាលឡើយ គួរតែចៀសវាង មកញុំាជាប្រភេទត្រីសម្បូរខ្លាញ់ល្អ ស៊ុតជាដើម ។

៣.​ស្លឹកបៃតង៖ ប្រភេទបន្លែបៃតង ដូចជាត្រកួន ស្ពៃ ខាត់ណាជាដើម សុទ្ធសឹងជាបន្លែដែលល្អសម្រាប់មុខងាររបស់ខួរក្បាល។ ញុំាបន្លែបៃតងជាប្រចាំថ្ងៃជួយឱ្យខួរក្បាលសកម្ម រេផ្លិចមានសុខភាពល្អ

៤. ទឹក៖ មានសារសំខាន់ពេញរាងកាយ​ មិនអាចខ្វះបានដូចជាខួរក្បាល។ សរីរាង្គកាយប្រើទឹកដើម្បីដឹកនាំជាតិពុលដែលមាននិងសារធាតុចិញ្ចឹមផ្សេងៗតាមឈាម ដើម្បីទៅចិញ្ចឹមរាងកាយ តម្រងនោម មាននាទី ច្រោះយកជាតិពុលចេញពីឈាម ការពាររាងកាយ​ក៏ដូចជា បញ្ចេញជាតិពុលដែលមានទាំងអស់តាមរយៈទឹកនោមមមិនវិញ។

៥.ផ្លែប៉ោម៖ គឺមានសារធាតុ pectinដែលអ្នកគួរញុំាជាប្រចាំថ្ងៃព្រោះវាល្អសម្រាប់សុខភាព ជាពិសេសតម្រងនោម មានសមត្ថភាពជួយការពារការខូចខាតមុខងាររបស់តម្រងនោមផងដែរ។

អាហារនិងភេសជ្ជៈបំផ្លាញខួរក្បាលនិង តម្រងនោម៖

១.ជាតិអាល់គុល៖ ការទទួលទានជាតិអាល់កុលជាប្រចាំថ្ងៃមិនត្រឹមតែខូចសុខភាពថ្លើមនោះទេ វាអាចធ្វើឱ្យរលាកថ្លើមទៅជាក្រិនថ្លើមផងដែរ។ ជាតិអាល់កុលនេះបានទៅបំផ្លាញដល់​ តម្រងនោម (ក្រលៀន) ទៀតផង នេះបើតាមការសិក្សាប្រៀបធៀបមួយបានចេញផ្សាយនៅក្នុងទស្សនាវដ្តី Nephrology Dialysis Transplantation បានរកឃើញថា ក្នុងចំណោមក្រុមមនុស្សពេញវ័យចំនួន ៦២៥៩ នាក់ដែលនិយមផឹកគ្រឿងស្រវឹង ឬភេសជ្ជៈដែលមានជាតិអាល់កុល ងាយប្រឈមនឹងជំងឺតម្រងនោមជាងអ្នកធម្មតា។

២.សូដា៖ ការផឹកជាតិសូដា​ឬ ក៏បន្ថែមជាតិនេះនៅក្នុងរបបអាហារប្រចាំថ្ងៃច្រើនលើសកំណត់ពេក គឺអាចប៉ះពាល់ដល់តម្រងនោម ឬក៏ក្រលៀនបានយ៉ាងងាយ។ ការសិក្សាឆ្នាំ ២០១៦ ដែលត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តី Nephrology បានរកឃើញថា ក្នុងចំណោមអ្នកចូលរួម ២៣៨២នាក់ដែលផឹកភេសជ្ជៈមានជាតិសូដាច្រើន ប្រឈមនឹងជំងឺតម្រងនោម ឬក្រលៀនរុំារ៉ៃ។

៣.អាហារដែលមានជាតិសូដ្យូមខ្ពស់៖ សូដ្យូម ជាសារធាតុរ៉ែដែលមាននៅក្នុងអំបិល (សូដ្យូមក្លរួ)។ ជាតិមួយនេះត្រូវបានគេរកឃើញថា មានឥទ្ធិពលប៉ះពាល់ជាងគេទៅលើសុខភាពតម្រងនិងខួរក្បាល ដូច្នេះគួរព្យាយាមកាត់បន្ថយញុំានូវប្រភេទអាហារដែលមានរសជាតិប្រៃ។

អាហារសម្បូរជាតិខ្លាញ់៖ ដូចជាប្រភេទអាហារបំពង ចៀនឆា ផ្សេងៗដែលលើសជាតិខ្លាញ់ គឺអាហារទាំងនោះសុទ្ធសឹងតែមានមុខងារបំផ្លាញកោសិកាខួរក្បាលបន្តិចម្តងៗ ពីភ្លេចភ្លាំងច្រើន រហូតទៅជារង្វេងទាំងវ័យនៅក្មេង។

៥.ភេសជ្ជៈប៉ូវកម្លាំង៖ ភេសជ្ជៈរាល់ថ្ងៃនេះមានច្រើនប្រភេទខ្លាំងណាស់ ជាពិសេសភេសជ្ជៈមានជាតិស្ករខ្ពស់ឃើញថា និយមផឹកច្រើនទាំងចាស់ទាំងក្មេង ភេសជ្ជៈទាំងនេះវាធ្វើឱ្យនាកមានកម្លាំងក៏ពិតមែន តែកាលណាអ្នកមិនបានផឹកវាជាប់វានឹងធ្វើទុកអ្នកឱ្យអស់កម្លាំងខ្លាំងលើសដើម។មួយវិញទៀតប្រសិនណាញុំាយូរទៅជំងឺក៏ងាយនឹងកើតមកតាមនឹងដែរ ដូចជាខ្សោយខួរក្បាលវង្វេងវង្វាន់ ខ្សោយតម្រងនោម៕

អត្ថបទដោយ៖ ប៉ែត ​ធីតា

 

 

 

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1262

អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia