កុមារ
អាហារ ៥ក្រុមធំៗជាជម្រើសល្អសម្រាប់កូនខ្មែរញុំានៅសាលា ដែលឪពុកម្ដាយគួរធ្វើដាក់តាមកាបូបរបស់កូន

បច្ចុប្បន្ននេះ ឪពុកម្ដាយគ្រប់គ្នាដឹងច្បាស់ហើយថា អាហារកែច្នៃ និងភេសជ្ជៈផ្អែមជាច្រើនដែលមិនស្គាល់ប្រភព ដែលដាក់លក់តាមតូបមួយចំនួនមិនសូវមានអនាម័យ និងមិនមានជីវជាតិប៉ុន្មាននោះទេ។ អ៊ីចឹងប្រសិនបើកូនៗរបស់អ្នកញុំាច្រើនអាចបង្កឱ្យកូនរបស់អ្នកឈឺ ឬប៉ះពាល់ដល់សុខភាពជាខ្លាំង។ ដូច្នេះដើម្បីធ្វើការកាត់បន្ថយការញុំាអាហារមិនស្គាល់ប្រភពច្បាស់លាស់ សូមអ្នកអានចំណុចខាងក្រោមនេះ។

បើយោងតាមការចុះផ្សាយរបស់ RaisingChildren បានបង្ហាញប្រាប់ថា អាហារដែលល្អចំពោះសុខភាពសម្រាប់កុមារក្នុងវ័យសិក្សាមាន ៥ក្រុមរួមមាន បន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ ទឹកដោះគោ ទឹកបរិសុទ្ធ និងអាហារសម្បូរប្រូតេអ៊ីន។

១.ផ្លែឈើ និងបន្លែបៃតង៖ ការ៉ុត​ ផ្កាខាត់ណា ត្រសក់ ដំឡូង ម្ទេសផ្លោក ផ្សិត ប៉ោម ប័រ បានផ្តល់ឱ្យកូននូវវីតាមីន សារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ជាតិសរសៃ និងទឹក។ ដែលសារធាតុទាំងអស់នេះបានជួយការពារកូនរបស់អ្នកពីជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺមហារីក។

២.អាហារសម្រន់ និងគ្រាប់ធញ្ញជាតិ៖ នំបុ័ង នំបុ័ងស្រូវសាលី អង្ករសម្រូប ពោត និងសណ្ដែកសៀង សុទ្ធតែជាអាហារផ្ដល់នូវភាពលូតលាស់ទាំងរាងកាយ និងខួរក្បាលរបស់កុមារ។

៣.ទឹកដោះគោ៖ ទឹកដោះគោគឺជាប្រភពដ៏សំខាន់ដែលសម្បូរទៅដោយប្រតេអ៊ីន និងកាល់ស្យូម ដែលល្អសម្រាប់ការលូតលាស់ និងការពារឆ្អឹងរបស់កុមារ។

៤.ប្រូតេអ៊ីន៖ អាហារដែលសម្បូរប្រូតេអ៊ីនរួមមាន ត្រី មាន់ ស៊ុត សណ្ដែក និងតៅហ៊ូ ដែលសម្បូរទៅដោយ ជាតិដែក សង្ក័សី វីតាមីនបេ១២ និងអាស៊ីត​ខ្លាញ់អូមេហ្កា៣ បានផ្ដល់សារៈប្រយោជន៍ដល់កូននូវការលូតលាស់ផ្នែករាងកាយ។

៥.ទឹកបរិសុទ្ធ៖ ទឹកជាភេសជ្ជៈដែលល្អបំផុតសម្រាប់កុមារ ហើយអ្នកត្រូវចៀសវាងកុំឱ្យកូនរបស់អ្នកញុំាភេសជ្ជៈផ្អែម ឬភេសជ្ជៈពណ៌ណាមួយដែលមិនស្គាល់ប្រភពច្បាស់លាស់។ មួយវិញទៀត អ្នកអាចផ្ដល់ជាទឹកផ្លែឈើស្រស់​សម្រាប់កូនរបស់អ្នកកាន់តែល្អ។

ដើម្បីកុំឱ្យកូនរបស់អ្នកញុំាអាហារនៅសាលាដែលមិនស្គាល់ប្រភពច្បាស់លាស់ អ្នកគួរតែចេះរៀបចំអាហារសម្រាប់កូនអ្នក ដែលអ្នកអាចទិញប្រអប់អាហារមួយ ឬពីរដែលសមល្មម បន្ទាប់មកអ្នកអាចរៀបចំអាហារទៅតាមក្រុមខាងលើដូចដែលយើងបានរៀបរាប់។ ចូរអ្នកជ្រើសរើសអាហារខាងលើណាមួយដូចជា នំបុ័ងស្រូវសាលី ប៉ោម ត្រី បាយ ដែលច្នៃជារូបភាពប្លែក រួចរៀបដាក់ក្នុងប្រអប់ដាក់ចូលក្នុងកាបូបរបស់កូន ហើយប្រាប់កូនៗថា ម៉ាក់បានរៀបចំអាហារឱ្យកូនញុំានៅក្នុងកាបូប ពេលកូនទៅរៀនកូនអាចដកយកមកញុំាបានណា។

អត្ថបទដោយ៖ Daddy_Rath

Daddy_Rath (ប៉ាប៉ារតន៍)
អំពីអ្នកនិពន្ធ
ក្ដីស្រមៃរបស់ខ្ញុំចង់ឃើញកុមារកម្ពុជាខ្លាំង មិនចាញ់បរទេស ដោយសង្ឃឹមថាដៃទាំងទ្វេរបស់ខ្ញុំដែលខំតាក់តែងអត្ថបទនេះអាចជួយបាន។

អត្ថបទសរុប៖ 1711

អត្ថបទទាក់ទង

#កុមារ

កូនៗ! ញ៉ាំអាហារមានសារជាតិ ១នេះ ប៉ូវខួរក្បាល រាងកាយលូតលាស់លឿន ហើយរឹងមាំ
Tror Sopheap
March 31 2025
1.5 K views

#កុមារ

កុមារអាយុ ៨ឆ្នាំកើតជំងឺធ្លា.ក់ទឹកចិ.ត្ត នេះជារោគសញ្ញាកុមារមានបញ្ហា
Tror Sopheap
March 24 2025
1.6 K views

#កុមារ

ឱ្យកូនចាយលុយមិនគិត អនាគតក្រខ្លួន គួរបង្រៀន ១វិធីនេះឱ្យកូនស្គាល់ពីតម្លៃលុយ
Tror Sopheap
March 21 2025
367 views

#កុមារ

ប្រយ័ត្នកូនផង! មានក្មេងម្នាក់អាយុ ១៣ឆ្នាំ មានជំងឺដាច់សរសៃឈាមខួរក្បាល
Tror Sopheap
March 16 2025
1.5 K views

#កុមារ

អប់រំកូនបែបសម័យទំនើប ឪពុកម្តាយលែងឈឺក្បាល កូនលែងក្បាលរឹង ហើយកូនគិតទៀត
Tror Sopheap
March 13 2025
1.6 K views

#កុមារ

អាហារ ៦មុខសម្បូរជាតិខ្លាញ់ល្អៗ ចិញ្ចឹមខួរក្បាលកុមា ពូកែចងចាំ មិនឈឺច្រើន
Tror Sopheap
March 4 2025
2.3 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia