គំនិតរកស៊ី
ញ៉ាំអាហារបំប៉ន និងផឹកហ្វាយប័រឱ្យបត់ជើងស្រួល អាចធ្វើឱ្យខូចក្រពះពោះវៀនទេ?
Senghong Kong
October 6 2022
1.9 K views

បច្ចុប្បន្ន ប្រភេទផលិតផលហ្វាយប័រ និងអាហារបំប៉នជាច្រើន ហាក់មានការបង្ហាញខ្លួនលើទីផ្សារ។ មានបងប្អូនមួយចំនួនធំមានការយល់ច្រលំថា ឱ្យតែមានបញ្ហាពិបាកបត់ជើង តែងតែគិតថាខ្លួនឯងមានជំងឺឫសដូងបាត។ ហេតុនេះនាំគ្នាទិញអាហារបំប៉ន ហ្វាយប័រមួយចំនួនទទួលទាន ទាំងមិនបានធ្វើរោគវិនិច្ឆ័យបានត្រឹមត្រូវពីគ្រូពេទ្យជំនាញ។

ផ្អែកតាមការចែករំលែកពី លោកវេជ្ជបណ្ឌិត ម៉ៅ ម៉េងលន់ ជាវេជ្ជបណ្ឌិតឯកទេសជំងឺទូទៅនិងឫសដូងបាត ព្រមទាំងជាប្រធានមន្ទីរពិគ្រោះនិងព្យាបាលជំងឺម៉ៅ ម៉េងលន់ បានឱ្យដឹងថា រាល់ការពិបាកបត់ជើងទាំងអស់មិនមែនសម្គាល់ថាកើតជំងឺឫសដូងបាតនោះទេ អាចមកពីបញ្ហាសុខភាពផ្សេងៗ កត្តាចំណីអាហារ កត្តាមិនសូវទទួលទានជាតិកាកសរសៃច្រើន មិនសូវទទួលទានទឹកជាដើម។

រីឯចំពោះអាហារបំប៉ន និងហ្វាយប័រចំនួន ដែលគេផលិតសម្រាប់ព្យាបាលឫសដូងបាត លោកវេជ្ជបណ្ឌិតបានពន្យល់ថា អាហារបំប៉ន និងហ្វាយប័រទាំងនោះ គេច្រើនផលិតចេញពីពពួកកាកសរសៃ ហ្វាយប័រ ឬពីគ្រាប់ធញ្ញជាតិ និងវត្ថុធាតុដើមមួយចំនួនទៀត។ ហេតុនេះពេលទទួលទាន វានឹងជួយឱ្យស្រួលបត់ជើង។ សម្រាប់អាហារបំប៉នដែលព្យាបាលឫសដូងបាត អត្ថប្រយោជន៍របស់វាមានសកម្មភាពតិចតួច ជួយធ្វើឱ្យសរសៃឈាមវៀនឫសដូងបាតរួមតូច និងងាយស្រួលបត់ជើង។

តើអាហារបំប៉នអាចព្យាបាលឫសដូងបាតឱ្យជាដាច់ដែលឬទេ? លោកវេជ្ជបណ្ឌិត សុំឆ្លើយថាការព្យាបាលរបស់វាគឺមិនច្បាស់លាស់នោះទេ។ ដោយសារអាហារបំប៉នមានសកម្មភាពតិចតួចបំផុត ដែលអាចឱ្យសរសៃវែនឫសដូងបាតរួមតូច និងងាយស្រួលបត់ជើង។ ហេតុនេះប្រសិនបើប្រើអាហារបំប៉ន ភាគច្រើនត្រូវប្រើជាប់រហូត នៅពេលញ៉ាំធូរ ពេលឈប់ញ៉ាំ ហើយ អាការពិបាកបត់ជើងងាយត្រឡប់មកវិញដដែល។ ខុសពីការព្យាបាលឫសដូងបាតតាមបែបវេជ្ជសាស្ត្រ ដូចជាការចងឱ្យជ្រុះឫសដូងបាត និងការចាក់ឱ្យជ្រុះជាដើម ដែលវាអាចព្យាបាលជា។

តើការទទួលទានហ្វាយប័រ អាចមានគ្រោះថ្នាក់ដល់សុខភាពដែរឬទេ? លោកវេជ្ជបណ្ឌិត ម៉ៅ ម៉េងលន់ បានបកស្រាយថាទទួលទានផលិតផលហ្វាយប័រក្នុងរយៈយូរជាប្រចាំ អាចធ្វើឱ្យ Prestartic ដែលមាននៅក្នុងពោះវៀនថយចុះ ។ Prestartic ជារំញ័រដែលធ្វើសកម្មភាពរុញលាមក និងផោម ឱ្យចេញមកក្រៅ។ ហេតុនេះមិនថាហ្វាយប័រ អាហារបំប៉ន និងថ្នាំពេទ្យក៏ដោយ មិនណែនាំឱ្យទទួលទានច្រើន និងយូរពេកនោះទេ បើគ្មានការគ្រប់គ្រងនិងមានវេជ្ជបណ្ឌិតត្រឹមត្រូវ។ ការដែលប្រើច្រើនពេក Prestartic រឹតតែថយនឹងធ្វើឱ្យខ្សោយពោះវៀន ប្រើកាន់តែយូរប្រៀបបានដូចជាថ្នាំញៀន បើមិនប្រើគឺមិនបត់ជើង។

ដោះស្រាយដែលល្អបំផុត គួរទទួលទានអាហារសម្បូរជាតិកាកសរសៃឱ្យបានច្រើន ប្រសិនបើមានការពិបាកបត់ជើងខ្លាំង គួរតែធ្វើការជួបគ្រូពេទ្យជំនាញដើម្បីឱ្យដឹងច្បាស់ថា មកពីកត្តាអ្វីឱ្យប្រាកដ ហើយធ្វើការព្យាបាលនិងប្រើថ្នាំឱ្យបានត្រឹមត្រូវតាមការណែនាំពីគ្រូពេទ្យជំនាញ៕

អត្ថបទដោយ៖ Senghong

ខ្វះគំនិតរកស៊ី​ ចង់បានសៀវភៅចែកជូនហ្វ្រី ចង់ជួបវាគ្មិនដែលជាសហគ្រិនល្បីៗ សូមកុំភ្លេចមកចូលរួមពិព័រណ៍​ Startup Expo 2022

សូមចូលក្នុងគ្រុបនេះ https://t.me/startupexpo2022 ​ដើម្បីទទួលព័ត៌មានបន្ថែម!

 

 

 

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង

#គំនិតរកស៊ី

លោក លីវ ឈួង បញ្ជាក់ថា ចេះគិតបែបនេះ គាត់ធ្វើបានលទ្ធផល អ្នកក៏ធ្វើបានដូចគ្នា
Tror Sopheap
December 30 2024
139 views

#គំនិតរកស៊ី

ធ្លាប់តែប្រើផលិតផលwindy តោះមកប្រវត្តិទឹកភ្នែក តស៊ូទម្រាំមានថ្ងៃនេះ របស់ម្ចាស់ប្រេន windy
Thida Pet
June 23 2023
930 views

#គំនិតរកស៊ី

អាយុទើបជាង២០ មិនចង់ឱ្យឆាប់ជ្រួញ ឡើងភ្លីកន្ទុយភ្នែកចាស់ជាងវ័យ ពេទ្យប្រាប់ក្បួន៣ជួយឱ្យក្មេងបាន
Senghong Kong
June 2 2023
17.1 K views

#គំនិតរកស៊ី

គ្រោះថ្នាក់! ពេទ្យប្រាប់សញ្ញាស្រដៀងនិងឈឺក្រពះទាំងនេះអាចជាអាការនៃជំងឺស្ទះសរសៃឈាមបេះដូង
Senghong Kong
June 2 2023
14.9 K views

#គំនិតរកស៊ី

សង្គ្រោះអ្នកជំងឺផ្លូវចិត្ត! វេជ្ជបណ្ឌិតខ្មែរ នាំចូលម៉ាស៊ីនម៉ាញេទិចដំបូងគេព្យាបាលដោយមិនចាប់ប្រើថ្នាំ
Senghong Kong
May 24 2023
11.3 K views

#គំនិតរកស៊ី

តារាស្រីដំបូងគេនាំវត្ថុមានតម្លៃរបស់ខ្មែរ ដើរលើកកម្រាលព្រំក្រហមកម្មវិធីលំដាប់ពិភពលោក
Senghong Kong
May 20 2023
1.5 K views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ពាក់ម៉ាសផង! ខេត្តទាំង ៤នេះ ទទួលរងឥទ្ធិពលសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម
Tror Sopheap
January 24 2025
12.5 K views

#ព័ត៌មាន

សូមប្រយ័ត្ន! ថ្ងៃទី២៦ ពេលល្ងាចនេះ ១ខេត្តនេះបន្តមានខ្យល់ពណ៌ក្រហម
Tror Sopheap
January 26 2025
5.1 K views

#ជំងឺ

ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
Tror Sopheap
January 16 2025
4.2 K views

#ព័ត៌មាន

៤ខេត្តមានកម្រិតខ្យល់ពុលរាងខ្ពស់ ឪពុកម្តាយត្រូវដឹងពីវិធីការពារកូនៗ ឱ្យមានសុវត្ថិភាព
Tror Sopheap
January 24 2025
4.2 K views

#ព័ត៌មាន

ចេញក្រៅពាក់ម៉ាសផង! ខេត្តទាំង ៤នេះ បន្តស្ថិតក្នុងបន្ទាត់ក្រហម
Tror Sopheap
January 25 2025
2.8 K views

#ព័ត៌មាន

សូមប្រយ័ត្ន! ថ្ងៃទី២៦ ៤ខេត្តនេះទទួលរងឥទ្ធិពលខ្យល់ពណ៌ក្រហម
Tror Sopheap
January 26 2025
2.7 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia