ចិត្តសាស្ត្រ
អ្នកជំនាញបញ្ជាក់ថា៖ អ្នកញៀនលេងទូរស័ព្ទច្រើនធ្វើឱ្យផ្លូវចិត្តចុះខ្សោយ
Tror Sopheap
September 19 2022
378 views

មានមនុស្សជាង ៦ពាន់លាននាក់នៅទូទាំងពិភពលោកប្រើប្រាស់ស្មាតហ្វូន និងកំពុងតែលេងលើបណ្តាញសង្គមផងដែរ។ ហើយចំនួននេះ គេបានបញ្ជាក់ថា អ្នកប្រើកាន់តែកើនឡើងជារៀងរាល់ឆ្នាំថែមទៀត។ ហើយមានមនុស្សជាមធ្យមបានចំណាយពេលចាប់ពី ៥ទៅ៦ម៉ោងក្នុងថ្ងៃ ដែលមិនរាប់បញ្ចូលក្នុងការប្រើប្រាស់ទាក់ទងនឹងការងារនោះទេ។ កត្តានេះហើយវាបានជះឥទ្ធិពលអាក្រក់ដល់ផ្លូវចិត្តរបស់មនុស្សខ្លាំងណាស់។ យោងតាម Verywellmind ថា គួរតែលេងទូរស័ព្ទរបៀបនេះ កុំឱ្យប៉ះពាល់អារម្មណ៍ផ្លូវចិត្តរបស់យើង៖

តាមការសិក្សាថ្មីមួយត្រូវបានចេញផ្សាយដោយ Journal of Experimental Psychology: Applied បានរកឃើញថា អ្នកញៀនលេងទូរស័ព្ទនាំឱ្យប៉ះពាល់ផ្លូវចិត្តខ្លាំង បានប្រែក្លាយទៅជាមនុស្សឆាប់ខឹង និងអារម្មណ៍ខ្សោះៗក្នុងខ្លួន។ ដើម្បីកុំឱ្យប៉ះពាល់ផ្លូវចិត្តខ្លាំងបែបនោះ អ្នកត្រូវកាត់បន្ថយការប្រើប្រាស់លេងទូរស័ព្ទដៃដោយកំណត់ម៉ោងលេង ទើបសុខភាពអ្នកប្រសើរឡើងវិញ។ តាមលោកស្រី Yalda Safai ជាវេជ្ជបណ្ឌិតផ្នែកវិកលចរិតនៅទីក្រុងញូវយ៉ក បានមានប្រសាសន៍ថា ការផ្លាស់ប្តូរទម្លាប់ប្រើទូរស័ព្ទច្រើន អ្នកត្រូវចេះគ្រប់គ្រងពេលវេលាដោយការដាក់វិន័យលើខ្លួនឯង ដើម្បីកាត់បន្ថយការប៉ះពាល់អារម្មណ៍ផ្លូវចិត្តរបស់អ្នកដូចជា ការធ្លាក់ទឹកចិត្ត ឆាប់ខឹង និងការថប់បារម្ភជាដើម។ ហើយវាធ្វើឱ្យអ្នកចេះស្រឡាញ់ខ្លួនច្រើន និងរបៀបរស់នៅអ្នកកាន់តែច្រើនជាងមុនដែរ។”

នៅពេលយើងលេងទូរស័ព្ទមុនដំបូង ធ្វើឱ្យអារម្មណ៍សប្បាយ គ្រាន់តែរយៈពេល ១ឬ២ម៉ោងក្រោយ ធ្វើឱ្យអារម្មណ៍អ្នករាងតានតឹង ហើយអ្នកបន្តលេងលើបណ្តាញសង្គម ធ្វើឱ្យក្នុងខ្លួនអ្នកមានអារម្មណ៍ខ្សោះៗ អស់ថាមពលរលីងពីខ្លួន។ នេះដល់ដំណាក់កាលធ្វើឱ្យអ្នកញៀន គ្រាន់តែអ្នកឈប់លេងភ្លាមអារម្មណ៍អ្នកចាប់ផ្ដើមស្មុគស្មាញខ្លាំងមែនទែន។

តាមប្រសាសន៍របស់លោកស្រី Jennifer Katzenstein ជាអ្នកចិត្តវិទូបានពន្យល់ថា " ការធ្វើឱ្យសុខភាពផ្លូវចិត្តប្រសើរជាងមុន គ្រាន់តែអ្នកសម្រាករយៈពេលមួយម៉ោងដោយសម្រួលអារម្មណ៍ដកដង្ហើមមួយៗ ឬដកខ្លួនចេញពីទូរស័ព្ទសិន ការធ្វើបែបនេះ ត្រឹមតែរយៈពេលមួយសប្តាហ៍ធ្វើឱ្យអ្នកកាត់បន្ថយការធ្លាក់ទឹកចិត្ត ការថប់បារម្ភ និងធ្វើឱ្យសកម្មភាពរាងកាយអ្នកកាន់តែប្រសើរឡើង និងចេះពេញចិត្តក្នុងជីវិតរបស់ខ្លួន។ ហើយលោកស្រីបានបន្តថា គ្រាន់តែអ្នកចេះផ្លាស់ប្តូរទម្លាប់នេះ ម្តងបន្តិចៗ ជារៀងរាល់ថ្ងៃនោះ វានឹងធ្វើឱ្យអាកប្បកិរិយារបស់អ្នកកាន់តែមានការផ្លាស់ប្តូរយ៉ាងធំដល់សុខភាពផ្លូវចិត្ត និងការរស់នៅឱ្យមានក្តីសុខផងដែរ៕

អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2327

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

វិធីគិតលោក ត្រាំ មានសមត្ថភាពអស្ចារ្យទាញជីវិតគាត់ក្លាយជាប្រធានាធិបតីទី៤៧
Tror Sopheap
January 23 2025
185 views

#ចិត្តសាស្ត្រ

លោក ត្រាំ ផ្តាំយុវជនថា បើមិនចង់ឱ្យជីវិតលំបាកទៅថ្ងៃអនាគតទេ ត្រូវគិតលើរឿង ៣នេះ
Tror Sopheap
January 22 2025
2.4 K views

#ចិត្តសាស្ត្រ

Elon Musk និង Bill Gates ប្រាប់គន្លឹះ១ ប្រើខួរក្បាលគ្មានភាពស្មុគស្មាញ គ្មានស្រ្តេសទេ
Tror Sopheap
January 17 2025
693 views

#ចិត្តសាស្ត្រ

ខំធ្វើរឿងសំខាន់ ៣នេះ ឱ្យអ្នកចៀសវាងជំងឺកាច និងបញ្ហាផ្លូវចិត្ត
Tror Sopheap
January 16 2025
177 views

#ចិត្តសាស្ត្រ

លោក Maxwell បញ្ជាក់ថា កុំធ្វើរឿង ២នេះ ទើបជីវិតរបស់អ្នករឹងមាំ មានក្តីសុខ
Tror Sopheap
January 14 2025
294 views

#ចិត្តសាស្ត្រ

លោកយាយវ័យ ១០៤ ប្រាប់ក្បួនបន្តអាយុឱ្យវែង រស់នៅគ្មានស្រ្តេស មិនបាក់ទឹកចិត្ត
Tror Sopheap
January 14 2025
686 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ពាក់ម៉ាសផង! ខេត្តទាំង ៤នេះ ទទួលរងឥទ្ធិពលសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម
Tror Sopheap
January 24 2025
12.5 K views

#ព័ត៌មាន

៤ខេត្តមានកម្រិតខ្យល់ពុលរាងខ្ពស់ ឪពុកម្តាយត្រូវដឹងពីវិធីការពារកូនៗ ឱ្យមានសុវត្ថិភាព
Tror Sopheap
January 24 2025
4.1 K views

#ជំងឺ

ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
Tror Sopheap
January 16 2025
4.1 K views

#ព័ត៌មាន

ចេញក្រៅពាក់ម៉ាសផង! ខេត្តទាំង ៤នេះ បន្តស្ថិតក្នុងបន្ទាត់ក្រហម
Tror Sopheap
January 25 2025
2.7 K views

#ព័ត៌មាន

សូមប្រយ័ត្ន! ថ្ងៃទី២៦ ៤ខេត្តនេះទទួលរងឥទ្ធិពលខ្យល់ពណ៌ក្រហម
Tror Sopheap
January 26 2025
2.7 K views

#ជំងឺ

កាត់បន្ថយរួចខ្លួន! ញ៉ាំអាហារ ៥នេះប្រល័យតម្រងនោម លាងឈាមអត់ដឹងខ្លួនទេ
Tror Sopheap
January 15 2025
2.5 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia