ចិត្តសាស្ត្រ
អ្នកជំនាញបញ្ជាក់ថា៖ អ្នកប្រើទូរស័ព្ទលើគ្រែច្រើន ត្រៀមខ្លួនកើតបញ្ហាស្រ្តេសផ្លូវចិត្ត
Tror Sopheap
May 26 2023
3.4 K views

សព្វថ្ងៃនេះ មានមនុស្សជាច្រើនកើតបញ្ហាផ្លូវចិត្តក៏ព្រោះតែការលេងទូរស័ព្ទច្រើនដែរ។ អ្នកព្យាយាមធ្វើការងារពេញមួយថ្ងៃ មកដល់បន្ទប់លេងទូរស័ព្ទថែមទៀត ធ្វើឱ្យរាងកាយអត់បានសម្រាកសោះ។ មានបុគ្គលខ្លះ លេងទូរស័ព្ទលើសម៉ោង១១ហើយ ការកើតបញ្ហាផ្លូវចិត្តលឿនបំផុត។ តាមលោក Shawn Stevenson ជាអ្នកស្រាវជ្រាវនិងនិពន្ធសៀវភៅគេងលក់ បានលើកឡើងថា អ្នកគប្បីចូលគេងម៉ោង១០ ឬ១០.៣០នាទី ហើយចូលសម្រាកលេងទូរស័ព្ទ ១ម៉ោងមុនចូលគេង នេះជាការបង្កើនគុណភាពការគេងបានល្អបំផុត។ ហើយក្នុងមួយថ្ងៃលេងទូរស័ព្ទកុំឱ្យលើសពី៤ទៅ៥ម៉ោង បើមិនចង់កើតជំងឺផ្លូវចិត្ត។ កត្តាខាងក្រោមនេះជាការលេងទូរស័ព្ទលើគ្រែច្រើនវាស៊ីផ្លូវចិត្តអ្នកឱ្យប្រហោងក្នុង ហៅថា “រស់គ្មានទឹកចិត្ត”។

១. ឥទ្ធិពលពន្លឺពណ៌ខៀវ៖ ពន្លឺពណ៌ខៀវដែលបញ្ចេញពីទូរសព្ទដៃរបស់អ្នល វាសែនរំខានការគេងខ្លាំងណាស់។ តាមការសិក្សាចេញពីសាលាHarvard Health បង្ហាញថា ការលេងទូរស័ព្ទដល់យប់ជ្រៅជាកត្តារំខានដល់ចង្វាក់អរម៉ូន circadian ធ្វើឱ្យអ្នកអស់អារម្មណ៍ និងស្រ្តេសនឹងរឿងគេង។ មូលហេតុនេះឱ្យអ្នកគេង ងើបអស់កម្លាំងពេលព្រឹកដែរ។

២. កម្រិតស្ត្រេស៖ ការសម្លឹងមើលមាតិកាតាមអនឡាញលើទូរស័ព្ទដៃដោយមិនដឹងខ្លួន អ្នកងាយបង្កើនកម្រិតអរម៉ូនស្ត្រេស។ ការហត់នឿយព្រោះតែខួរក្បាលរបស់អ្នកមានការផ្ទុកព័ត៌មានដ៏ច្រើនលេងទូរស័ព្ទដែរ។ បើខួរក្បាលចេះតែគ្មានពេលគេងបានគ្រប់គ្រាន់ទេ វាមានទំនាក់ទំនងធ្វើឱ្យអារម្មណ៍អ្នកចេះតែធុញថប់។

៣. កង្វះការផ្តោតអារម្មណ៍៖ ការប្រើទូរស័ព្ទរបស់អ្នកនៅលើគ្រែអាចនាំឱ្យខ្វះការផ្តោតអារម្មណ៍ទាំងពេលយប់ និងពេលថ្ងៃជាអំឡុងពេលអ្នកធ្វើការងារផងដែរ។ ដោយ​សារ​តែ​អ្នក​មិន​បាន​ទទួល​បាន​ការ​គេង​ឱ្យ​បាន​ស្កប់​ស្កល់​ ជាការ​រក្សា​ឱ្យ​មាន​ផលិតភាព​ពេល​ថ្ងៃ​។ ទោះបីជាអ្នកមិនមានអារម្មណ៍នឿយហត់ក៏ដោយ កង្វះការគេងគ្មានគុណភាពអារម្មណ៍អ្នកកំពុងតែវិវត្តទៅជំងឺផ្លូវចិត្តហើយ។

៤. ចុះខ្សោយផ្លូវចិត្ត៖ តាមការសិក្សាថ្មីមួយត្រូវបានចេញផ្សាយដោយ Journal of Experimental Psychology: Applied បានរកឃើញថា អ្នកញៀនលេងទូរស័ព្ទនាំឱ្យប៉ះពាល់ផ្លូវចិត្តខ្លាំង បានប្រែក្លាយទៅជាមនុស្សឆាប់ខឹង និងអារម្មណ៍ខ្សោះៗក្នុងខ្លួន។ ដើម្បីកុំឱ្យប៉ះពាល់ផ្លូវចិត្តខ្លាំងបែបនោះ អ្នកត្រូវកាត់បន្ថយការប្រើប្រាស់លេងទូរស័ព្ទដៃដោយកំណត់ម៉ោងលេង ទើបសុខភាពអ្នកប្រសើរឡើងវិញ៕

អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3332

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស
Tror Sopheap
July 23 2026
273 views

#ចិត្តសាស្ត្រ

មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
Tror Sopheap
July 22 2026
931 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតបញ្ជាក់ថា ៥ទម្លាប់នេះ បំផ្លាញកោសិកាខួរក្បាលដោយស្ងៀមស្ងាត់បំផុត
Tror Sopheap
July 16 2026
613 views

#ចិត្តសាស្ត្រ

៣ទម្លាប់ពេលព្រឹក នាំឱ្យអ្នកក្លាយជាមនុស្សរឹងមាំ មានចិត្តស្ងប់
Tror Sopheap
July 15 2026
313 views

#ចិត្តសាស្ត្រ

ចង់ដឹងថា ខ្លួនមានមិត្តល្អអត់ មានរឿង ៣នេះទេ
Tror Sopheap
July 10 2026
768 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិត Schuler ថា៖ ពេលអ្នកគិតបែបនេះ គ្មានការបាក់ទឹកចិត្ត មានតែការខំប្រឹងទៅអនាគត
Tror Sopheap
July 2 2026
186 views
អត្ថបទថ្មីៗ
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM
#អត្ថបទ PRAugust 5 2026
មន្ទីរពេទ្យ អ៊ីនធ័រឃែរ ដាក់ឱ្យដំណើរការ កម្មវិធីសមាជិកភាព ថែទាំសុខភាពដំបូងបង្អស់របស់ខ្លួន «Intercare ONE CARD Membership»
#អត្ថបទ PRJuly 31 2026
បំពេញជាតិទឹកក្នុងរាងកាយដោយសុវត្ថិភាព ក្រុមហ៊ុន ហ្វ៊ូ លូ ស្យូ អេហ្វ & ប៊ី ឯ.ក (FULUSHOU F&B Co., Ltd.) ទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយភេសជ្ជៈ ប៉ូការី ស្វេត (POCARI SWEAT) នៅកម្ពុជា
#អត្ថបទ PRJuly 29 2026
កាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង ជាមួយអត្ថបទណែនាំ "សម្រាប់បេះដូងមានសុខភាពល្អ"
#ព័ត៌មានJuly 24 2026
សមាជិក ប.ស.ស. (វិស័យឯកជន) ត្រូវបំពេញលក្ខខណ្ឌ ៣នេះ ដើម្បីទទួលបានប្រាក់ចូលនិវត្តន៍
#អត្ថបទ PRJuly 23 2026
មន្ទីរពេទ្យអន្តរជាតិខេមាទួលគោក បើកដំណើរការសេវាកម្មផ្នែកសម្ភព និងសុខភាពស្ត្រីឡើងវិញ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia