យោងតាមរយៈលោកវេជ្ជបណ្ឌិត jeffrey s. lander បាននិយាយថាការខ្វះគ្រាប់ឈាមក្រហមអាចមានគ្រោះថ្នាក់ដល់សុខភាពដូចជា មានភាពស្លេកស្លាំង អស់កម្លាំងល្ហិតល្ហៃ ជាពិសេសងាយនិងប្រឈមជាមួយជំងឺច្រើនមុខទៀត។
នាសព្វថ្ងៃនេះមានបងប្អូនជាច្រើនមានបញ្ហាខ្វះគ្រាប់ឈាមក្រហម ជាពិសេសមនុស្សស្រី ច្រើនកើតជំងឺនេះច្រើនជាងបុរស។ ជាពិសេសសម្រាប់ក្មេងស្រីដែលដល់វ័យមកប្រឈមភាគច្រើនជួបបញ្ហាវខ្វះឈាម។ ដូច្នេះហើយ សូមឪពុកម្ដាយ ឧស្សាហ៍មើល សុខភាពកូនជាពិសេសក្មេងស្រីៗដែលរស់នៅជនបទតែម្ដង។ ប្រសិនណាមិនដឹង និងមិនយកចិត្តទុកដាក់ថែរក្សា និងបង្ការបញ្ហានេះទេ ច្បាស់ជាជួបបញ្ហាខ្វះគ្រាប់ឈាមមិនខាន។ គួររលឹកផងដែរថារបបអាហារសំខាន់សម្រាប់សុខភាពប្រសិនណាមានលទ្ធភាពញុំាសូមញុំាប្រភេទអាហារដែលមានប្រយោជន៍ចំពោះសុខភាពរបស់អ្នកខ្លះផង ព្រោះឈឺមិនស្រួលនោះទេ ខ្វះឈាម អាចមានគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិត ។ នេះបើយោងតាមរយៈ អង្គការសុខភាពពិភពលោកបានសិក្សាមកថា នៅតំបន់ទ្វីបអាហ្រ្វិក និងអាស៊ីអាគ្នេយ៍ ត្រូវបានរងផលប៉ះពាល់ខ្លាំងបំផុតជាមួយនឹងស្ត្រីប្រមាណ 106 លាននាក់ និងកុមារ 103 លាននាក់ដែលរងផលប៉ះពាល់ដោយភាពស្លេកស្លាំងនៅក្នុងទ្វីបអាហ្រ្វិក និងស្ត្រី 244 លាននាក់ និងកុមារ 83 លាននាក់ដែលរងផលប៉ះពាល់នៅអាស៊ីអាគ្នេយ៍។ វេជ្ជបណ្ឌិតជាច្រើនក៏បានណែនាំឱ្យដឹងថា មូលហេតុនៃការខ្វះគ្រាប់ឈាមក្រហមគឺ ការខ្វះសារធាតុចិញ្ចឹមក្នុងចំណីអាហារ ខ្វះវីតាមីនបេដ១២ ជាតិដែក ដែលសុទ្ធសឹងជាសារធាតុដែលមានប្រយោជន៍របស់ចូលរួមក្នុងសំយោគជាតិកោសិកាឈាមក្រហមក្នុងរាងកាយរបស់អ្នក ។
ដូច្នេះបើ អ្នកគួរតែញុំាអាហារឱ្យបានគ្រប់គ្រាន់ជាពិសេសមនុស្សពេលមករដូវ ស្រ្តីមានផ្ទៃពោះ ក៏ត្រូវតែញុំាគ្រប់គ្រាន់ដូចគ្នា ព្រោះងាយនឹងបាត់បង់ឈាមច្រើន។ ចំពោះអាហារដែលគួរញុំាមានដូចជា បន្លែបៃតង ផ្លែឈើ ឪឡឹក ស្រ្តបឺរី ផ្លែល្វា (Figs) ក្រូច…ជាដើម សាច់( មានត្រី សាច់មាន់ សាច់គោ…) គ្រឿងសមុទ្រ( បង្គារ បង្កង ក្តាម…)ជាដើម អាហារទាំងអស់នេះ មិនមែនញុំាតែ១ថ្ងៃបាននោះទេ ជាឧទាហរណ៍អ្នកអាចញុំាវា១សប្ដាហ៍បើមិនបានគ្រប់គ្រាន់ក៏បាន៥០ភាគរយ។
ដូច្នេះដើម្បីការពារការខ្វះគ្រាប់ឈាមក្រហម អ្នកគួរញុំាអាហារឱ្យបានគ្រប់គ្រាន់ និងជ្រើសរើសក្រុមអាហារដែលមានប្រយោជន៍ជួយសុខភាពត្រឹមត្រូវ៕
អត្ថបទដោយ៖ petthida