ចិត្តសាស្ត្រ
សហគ្រិនគឹម វ៉ឈុង ថា៖ ស្រ្តីមានសត្ថភាពពូកែ និងរឹងមាំ មិនត្រូវប្រកាន់ខ្ជាប់ជំនឿនេះទេ
Tror Sopheap
August 30 2022
874 views

ស្រ្តីអាចធ្វើកិច្ចការអស្ចារ្យ និងមានលទ្ធផលដូចជាបុរសដែរ។ ប៉ុន្តែមាននារី ឬស្រ្តីមួយចំនួនតូច បែរជាមិនជឿទុកចិត្តលើខ្លួនឯង និងផ្ញើរវាសនាលើកណ្តាប់ដៃអ្នកដទៃទៅវិញ។ ការធ្វើឱ្យបែបនេះ ជារឿងមិនសូវឱ្យតម្លៃលើស្រ្តីទេ។ ថ្ងៃនេះ យើងសុំលើកពីសហគ្រិនដ៏ឆ្នើមពីប្រទេសកូរ៉េ លោក គឹម វ៉ឈុង ដែលបាននិពន្ធសៀវភៅ Every Street is paved with gold នៅក្នុងសៀវភៅនោះ លោកក៏បានលើកនិយាយអំពីតម្លៃរបស់ស្រ្តីដែរ៖

មានជំនឿមួយបានប្រកាន់ថា ស្រ្តីជាភេទទន់ខ្សោយ មិនអាចធ្វើកិច្ចការអស្ចារ្យដូចជាបុរស ឬគ្មានសិទ្ធិស្មើនឹងបុរសបានទេ។ នេះជាជំនឿមួយតាំងពីបុរាណកាលមកម្ល៉េះ ហើយជំនឿនេះបន្តដល់មនុស្សស្រីដល់បច្ចុប្បន្ន។ លោកគឹម វ៉ាឈុងបានលើកឡើងថា នៅប្រទេសកូរ៉េស្រ្តីទទួលបានការអប់រំស្មើនឹងបុរសដែរ ប៉ុន្តែការប្រើសមត្ថភាពរបស់ស្រ្តីមិនទាន់អស់នៅឡើយទេ។ ដូចជាពាក្យខ្មែរមួយថា “ស្រ្តីបង្វិលចង្រ្កានមិនជុំ” ចង់ឱ្យស្រ្តីរៀបការរួចនៅផ្ទះច្រើនជាងនៅក្រៅផ្ទះ ធ្វើកិច្ចការអ្វី ក៏ធ្វើក្នុងផ្ទះ មិនអាចចាក់ចេញពីក្នុងផ្ទះបានសោះ។

នៅក្នុងក្រុមហ៊ុនឌេវូ បានឱ្យតម្លៃ និងសមត្ថភាពលើស្រ្តី ហើយក៏ជាក្រុមហ៊ុនដំបូងគេឱ្យស្រ្តីដែលបានរៀបការរួច និងទទួលបានសញ្ញាប័ត្រពីសកលវិទ្យាល័យ ឱ្យចូលបម្រើការងារ។ នៅក្នុងស្រ្តីទាំងអស់នោះ ក៏មានស្រ្តីបានឡើងឋានៈជានាយកធំ និងតំណែងផ្សេងៗ ទៀត ហើយក្នុងក្រុមហ៊ុនឌេវូមានស្ត្រីចំនួន ១២នាក់ ពួកគាត់បានទៅបំពេញកិច្ចការលើគម្រោងធំៗ នៅប្រទេសលីប៊ីដែរ។ នេះជាការឱ្យតម្លៃ និងមើលឃើញពីសមត្ថភាពរបស់ស្រ្តីបានបង្កើតលទ្ធផលអស្ចារ្យ។​

លោកគឹម វ៉ឈុង បានស្វែងយល់ឃើញថា ស្រ្តីត្រូវមានសិទ្ធអំណាចស្មើនឹងបុរសដូចគ្នាដែរ ដើម្បីបញ្ជាក់ឱ្យច្បាស់នោះ លោកគឹមមិនត្រឹមតែនិយាយនោះទេ គឺគាត់បានឱ្យឃើញថា ស្រ្តីក្នុងក្រុមហ៊ុនរបស់គាត់មានសមត្ថភាព និងមានលទ្ធផលអស្ចារ្យ​អាចធ្វើបានដូចជាបុរសដែរ។ ចឹងហើយស្រ្តីឯទៀតក៏ គួរតែយកគំរូតាមស្រ្តីធ្វើការងារក្នុងក្រុមហ៊ុនរបស់លោកគឹម វ៉ឈុងដែរ។ ហើយគាត់បានលើកឡើងថា “ស្រ្តី ឬនារីទាំងអស់ត្រូវមានការទទួលខុសត្រូវលើវាសនាអនាគតរបស់ប្រទេសជាតិផងដែរ។ ហើយអ្នកត្រូវចាំថា អ្នកជាម្ចាស់លើវាសនារបស់ខ្លួន។”

ដូចនេះ ហើយខ្ញុំចង់បញ្ជាក់បន្ថែមថា ស្រ្តី ឬនារី មិនគួររស់នៅតែផ្ទះដូចជាពាក្យស្លោកថា “ស្រ្តីបង្វិលចង្រ្កានមិនជុំ” នោះទេ។ គួរតែចេញពីផ្ទះប្រឡូកក្នុងសង្គមឱ្យច្រើន ដើម្បីជួយគ្រួសារ និងសង្គម។ ដូចជានៅក្នុងគ្រួសារមួយ បើប្តីរកលុយចិញ្ចឹមគ្រួសារទាំងមូលនោះ តែប្រពន្ធនៅផ្ទះជាការខាតបង់ផ្នែកសេដ្ឋកិច្ចមួយក្នុងគ្រួសារដែរ។ ទោះបីជាប្រពន្ធមកពីធ្វើកិច្ចការវិញមានអារម្មណ៍នឿយហត់ និងមានបញ្ហាអ្វីក៏ដោយ ក៏ត្រូវចេះពិភាក្សាគ្នាជាមួយប្តី រកដំណោះស្រាយ ដើម្បីឱ្យជីវិតគ្រួសាររុងរឿងឱ្យបានលឿនផងដែរ៕

អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2459

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

រឿង៧ បានលាក់ការសម្ងាត់ពីមហាសេដ្ឋីទី១ លោក ម៉ាស កម្រមានអ្នកដឹង
Tror Sopheap
March 25 2025
107 views

#ចិត្តសាស្ត្រ

លោក លី កុំកុំ ថា ២វិធីនេះ កុំឱ្យអ្នកស្រ្តេស តានតឹងខ្លាំងក្នុងការរកស៊ីនិងធ្វើការ
Tror Sopheap
March 20 2025
230 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតជប៉ុនថា ៣ទម្លាប់ជួយអ្នករស់នៅអាយុវែង គ្មានជំងឺ គ្មានស្រ្តេស
Tror Sopheap
March 13 2025
3.5 K views

#ចិត្តសាស្ត្រ

២ទម្លាប់នេះជួយស្រង់ផ្លូវចិត្ត ស្រង់ក្តីសង្ឃឹមរបស់អ្នកឡើងមកវិញ
Tror Sopheap
March 12 2025
343 views

#ចិត្តសាស្ត្រ

4វិធីងាយៗ សម្រួលចិត្តរបស់អ្នកឱ្យស្ងប់ គេងលក់ស្រួលទល់ភ្លឺ
Tror Sopheap
March 11 2025
1.2 K views

#ចិត្តសាស្ត្រ

តាមសិក្សាថា រួមភេ.ទ១ មុនចូលគេងអស់ស្រ្តេស បន្ធូរអារម្មណ៍ គេងលក់ស្រួលស្ងប់ចិត្ត
Tror Sopheap
March 10 2025
1.5 K views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia