សម្រស់
វេជ្ជ.ប្រាប់ក្បួនថែសម្រស់នៅផ្ទះតាមបែបវេជ្ជសាស្រ្ត ទោះមិនស្អាតអមតៈ ក៏មិនងាយចាស់ដែរ
Mourn Kunthea
October 23 2022
2.2 K views

ជឿថាមនុស្សគ្រប់គ្នាសុទ្ធតែមានទម្លាប់នៅក្នុងការថែរក្សាសម្រស់រៀងៗខ្លួន គ្រាន់តែពេលខ្លះមនុស្សមួយចំនួនភ្លេចខ្លួន បណ្តែតបណ្តោយឱ្យខ្លួនឯងចាស់ ស្បែកជ្រីវជ្រួញទាំងវ័យនៅក្មេង។ វេជ្ជបណ្ឌិតបានផ្តាំមកថា កុំប្រញាប់ឆាប់ចាស់ពេក មនុស្សគ្រប់គ្នាចៀសចាស់មិនរួចទេ ប៉ុន្តែទាន់នៅមានពេល ទាន់វ័យនៅក្មេងយើងត្រូវថែសម្រស់ឱ្យក្មេង ឱ្យស្អាត កុំឱ្យស្តាយក្រោយ មិនទាន់ស្គាល់រសជាតិស្អាតនិងគេផងចាស់ហួសបាត់។

បើនិយាយអំពីក្បួននៅក្នុងការថែរក្សាសម្រស់គឺមានច្រើនរបៀបណាស់ អ្នកខ្លះចូលចិត្តថែសម្រស់បែបធម្មជាតិ ខ្លះថែតាមបែបគីមី និងខ្លះទៀតថែតាមបែបវេជ្ជសាស្រ្ត...ជាដើម។ ជាការពិតណាស់ យោងតាមការសម្ភាសន៍ជា វេជ្ជបណ្ឌិត សន​ បូរល័ក្ខណ ឯកទេសផ្នែកសើរស្បែកនិងសម្រស់នៅគ្លីនិក Ella Dermatology & Aesthetic វេជ្ជបណ្ឌិតបានបញ្ជាក់ថា ការថែរក្សាសម្រស់ ស្បែក គឺសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នា មិនថាស្រ្តីឬបុរសនោះទេ ត្បិតថាសម្រស់ជាគ្រឿងក្រៅកាយមែន ប៉ុន្តែសម្រស់ជាផ្នែកមួយដែលជួយឱ្យផ្លូវចិត្តរបស់អ្នកស្រស់ថ្លា ជឿជាក់ ហើយកាលណាសម្រស់និងសុខភាពរបស់អ្នកល្អ នោះអាយុក៏វែងតាមហ្នឹងដែរ។

វេជ្ជបណ្ឌិត បានណែនាំថា បើចង់ថែរក្សាសម្រស់ឱ្យនៅស្អាត ក្មេងមិនងាយចាស់ តាមក្បួនវេជ្ជសាស្រ្តគឺដាច់ខាតត្រូវតែធ្វើទម្លាប់៣ខាងក្រោមឱ្យបានរាល់ថ្ងៃ៖

១. ទម្លាប់ប្រើ Skin care

Skin care ដែលចាំបាច់បំផុតមិនអាចខ្វះបានរាល់ថ្ងៃដូចជា៖

·   ហ្វូមលាងមុខនិងទឹកសម្អាតមុខ៖ ត្រូវប្រើប្រាស់ជាប្រចាំរាល់ថ្ងៃ ព្រឹកនិងល្ងាច មុនពេលលាប Skin care ផ្សេងៗ។

·   ឡេផ្តល់សំណើម(moisturizer)៖ ជា skin care សំខាន់បន្ទាប់ដែលចាំបាច់ត្រូវតែលាបក្រោយពេលលាងមុខរួច ព្រឹកល្ងាចដូចគ្នា។

·   ឡេការពារកម្តៅថ្ងៃ៖ ចាំបាច់ត្រូវតែលាប រៀងរាល់៣ម៉ោងម្តងរៀងរាល់ថ្ងៃ។

ចំណាំ៖ របៀបជ្រើស Skin care ប្រើឱ្យត្រូវ គឺត្រូវជ្រើសទៅតាមប្រភេទស្បែក

- ស្បែកមុខខ្លាញ់៖ អ្នកដែលមានសភាពស្បែកមុខខ្លាញ់ ជាស្បែកដែលងាយកើតមុខបំផុត ពីព្រោះស្បែកមុខរបស់អ្នកមានខ្លាញ់ស្រាប់ហើយ កាលណាអ្នកទៅប្រើ Skin care ដែលជាប្រភេទបំពេញជាតិខ្លាញ់ ឬប្រភេទណាមួយដែលមិនត្រូវ នៅពេលលាបធ្វើឱ្យមានការកកស្ទះគល់រោម បណ្តាលឱ្យកំណកខ្លាញ់នៅលើស្បែកមុខ វាវិត្តទៅជាមួយដូចជាមុនសាច់ មុនក្បាលខ្មៅ និងមុនផ្សេងៗទៀតជាច្រើន។ ដូច្នេះចំពោះអ្នកមានស្បែកមុខមានខ្លាញ់ វេជ្ជបណ្ឌិតណែនាំឱ្យអ្នកជ្រើស Skin care ដែលមានគ្រឿងផ្សំ AHA និង BHA។ សារធាតុទាំង២នេះវាជួយទប់ស្កាត់ការផលិតខ្លាញ់នៅលើស្បែកមុខរបស់អ្នក និងទប់ស្កាត់ការកើតមុនផងដែរ។

- ស្បែកមុខស្ងួត៖ ស្បែកមុខស្ងួតជាប្រភេទស្បែកមុខដែលមានបញ្ហាច្រើនដូចគ្នា អ្នកមានស្បែកមុខប្រភេទនេះងាយប្រឈមជាមួយ ស្នាមជាំ អាចម៌រុយ អុចខ្មៅនៅលើមុខប្រសិនជាអ្នកជ្រើសប្រើ Skin care មិនត្រូវ។ ប្រភេទស្បែកមុខស្ងួតគឺត្រូវការផលិតផល Skin care ដែលមាននាទីជួយបំពេញជាតិទឹកបំផុត ហើយផលិតផលទាំងនោះមានគ្រឿងផ្សំពី Hyaluronic, Acid Glycerin, Ceramide, Niacinamide សារធាតុទាំង៤នេះអ្នកមានប្រភេទមុនស្ងួតចាំបាច់ត្រូវតែប្រើប្រាស់ដោយខានមិនបាន។

២. ញ៉ាំវីតាមីននិងខូឡាជែន៖ វេជ្ជបណ្ឌិតប្រាប់ថា វីតាមីន​​ E និងខូឡាជែនអ្នកគួរតែញ៉ាំពីព្រោះវាជួយបំពេញជីវជាតិខ្វះខាតដល់រាងកាយជាពិសេសស្បែក។ ពីព្រោះមនុស្សមួយចំនួនការញ៉ាំអាហាររបស់គាត់រាល់ថ្ងៃមិនអាចបំពេញជីវជាតិគ្រប់គ្រាន់ដល់រាងកាយបាននោះទេ។ ដូច្នេះគួរញ៉ាំវីតាមីននិងខូឡាជែនដើម្បីបំពេញបន្ថែម។ បញ្ជាក់៖ មុននឹងញ៉ាំអ្នកត្រូវទទួលការណែនាំពីវេជ្ជបណ្ឌិតជំនាញឱ្យច្បាស់។

៣. ញ៉ាំអាហារសុខភាព&ហាត់ប្រាណ៖ ការញ៉ាំអាហារសុខភាព បន្លែ ផ្លែឈើ ត្រីសាច់ ឱ្យគ្រប់គ្រាន់ ហាត់ប្រាណឱ្យទៀងទាត់គឺជាចំណែកមួយដែលជួយទៅដល់សម្រស់ និងសុខភាពរបស់យើងឱ្យនៅរឹងមាំបំផុត៕

អត្ថបទដោយ៖ មឿន គន្ធា

 

 

 

 

 

 

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 909

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ពាក់ម៉ាសផង! ខេត្តទាំង ៤នេះ ទទួលរងឥទ្ធិពលសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម
Tror Sopheap
January 24 2025
12.5 K views

#ព័ត៌មាន

៤ខេត្តមានកម្រិតខ្យល់ពុលរាងខ្ពស់ ឪពុកម្តាយត្រូវដឹងពីវិធីការពារកូនៗ ឱ្យមានសុវត្ថិភាព
Tror Sopheap
January 24 2025
4.1 K views

#ជំងឺ

ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
Tror Sopheap
January 16 2025
4.1 K views

#ព័ត៌មាន

ចេញក្រៅពាក់ម៉ាសផង! ខេត្តទាំង ៤នេះ បន្តស្ថិតក្នុងបន្ទាត់ក្រហម
Tror Sopheap
January 25 2025
2.7 K views

#ព័ត៌មាន

សូមប្រយ័ត្ន! ថ្ងៃទី២៦ ៤ខេត្តនេះទទួលរងឥទ្ធិពលខ្យល់ពណ៌ក្រហម
Tror Sopheap
January 26 2025
2.6 K views

#ជំងឺ

កាត់បន្ថយរួចខ្លួន! ញ៉ាំអាហារ ៥នេះប្រល័យតម្រងនោម លាងឈាមអត់ដឹងខ្លួនទេ
Tror Sopheap
January 15 2025
2.5 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia