អាហារ
មិនចង់ឈឺធ្ងន់ទេ! ហាមអ្នកមានបញ្ហាឈឺក្រពះពោះវៀន កុំហូបអាហារទាំង ៣នេះ
Tror Sopheap
May 15 2024
8.7 K views

សព្វថ្ងៃនេះមានអ្នកជំងឺផ្នែកប្រព័ន្ធរំលាយអាហារដូចជាបញ្ហាក្រពះ និងពោះរៀនជាដើម ជាបញ្ហាមួយដ៏ស្មុគស្មាញសែនឈឺក្បាលណាស់។ តាមគ្រូពេទ្យជាច្រើនក៏បានបញ្ជាក់ដែរថា បញ្ហាក្រពះពោះវៀនបណ្ដាលមកពីទម្លាប់នៃញ៉ាំអាហារមិនល្អដូចជាញ៉ាំអាហារហឹរ ហឹរ ជូរ ផឹកកាហ្វេ ផឹកស្រា ជក់បារី និងតានតឹង, ថប់បារម្ភផងដែរ។ បើយោងតាមគេហទំព័រ www.pharmeasy.com បានចុះផ្សាយថាអាហារចំអិនដោយចៀន ឬបំពងងាយប៉ះពាល់ដល់ពោះវៀនណាស់។ ព្រោះតែអាហារប្រភេទនេះមិនត្រឹមតែធ្វើឲ្យឡើងទម្ងន់ទេ ប៉ុន្តែវាពិបាករំលាយទៀតផងដោយពេលខ្លះវាត្រូវបានរុញច្រានបន្តទៅដល់ពោះវៀន​ទាំងមិនទាន់រំលាយដែលបានបង្កឲ្យរាក ហើមពោះ និងទល់លាមកផងដែរ ។ បើអ្នកមានបញ្ហាក្រពះពោះវៀននោះ ហាមហូបអាហារបែបនេះច្រើនពេក។ នេះជាអាហារទី១ក្រពះពោះវៀនខ្លាច។

សម្រាប់អាហារទី២ ដែលក្រពះពោះវៀនខ្លាចនោះគឺអាហារបែបជាតិអាស៊ីត។ មានដូចជាទឹកប៉េងប៉ោះ ក្រូចឆ្មារ ក្រូចក្រហម និងក្រូចថ្លុង សុទ្ធតែត្រូវបានគេរាប់បញ្ជូលទៅក្នុងក្រុមអាហារមានជាតិអាស៊ីត និងអាចធ្វើឱ្យរលាកស្រទាប់ក្រពះ បង្កបញ្ហាដល់ប្រព័ន្ធរំលាយអាហារដែលជាទូទៅកើតមានឡើងចំពោះអ្នកមានបញ្ហាក្រពះពោះវៀនស្រាប់។ នេះជាការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត Benjamin Krevsky។

សម្រាប់ទី៣ ដែលក្រពះវៀនខ្លាចនោះ បើផ្អែកទៅតាមប្រភពចេញផ្សាយ everydayhealth បានលើកឡើងថា សូម្បីតែជាតិកាហ្វេអ៊ីន ជួយជំរុញចលនានៃក្រពះពោះវៀន ធ្វើឱ្យមានសមត្ថភាពផ្លាស់ទីកាន់តែលឿនតាមរយៈប្រព័ន្ធសរីរាង្គ ហើយបរិមាណច្រើនហួសនៃជាតិកាហ្វេអ៊ីន ក៏ជាកត្តាអាចឱ្យកើតជាបញ្ហារាគរូសចំពោះសុខភាពបុគ្គលមួយចំនួនដូចគ្នា ជាពិសេសកើតមានចំពោះអ្នកមានរោគក្រពះពោះវៀនតែម្តង។ ដូចនេះហើយអ្នកដែលមានបញ្ហាក្រពះពោះវៀន គួរតែព្យាយាមកាត់បន្ថយ ឬអាចញុំារបបអាហារដូចដែលបានរៀបរាប់ខាងលើក្នុងបរិមាណទាប ដើម្បីចៀសវាងកុំឱ្យស្ថានភាពសុខភាពវិវត្តន៍ទៅរកសភាពកាន់តែអាក្រក់៕ អត្ថបទដោយ៖ ទ្រ​សុភាព 

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3030

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ខ្សោយមែនទេ? ញ៉ាំអាហារ ៣នេះកើនថាមពលឱ្យដៃគូរបស់អ្នកដល់កំពូល មានក្តីសុខ
Tror Sopheap
January 13 2026
4.5 K views

#អាហារ

ពេលព្រឹក! ញ៉ាំផ្លែឈើ ១នេះ ស្រូបជាតិស្ករការពារជំងឺទឹកនោមផ្អែម ប្រឆាំងជំងឺមហារីក
Tror Sopheap
January 15 2026
4.4 K views

#កុមារ

ឪពុកម្តាយប្រើភាសា ១នេះ ធ្វើឱ្យកូនកក់ក្តៅ មានក្តីស្រឡាញ់ និងផ្លូវចិត្តរឹងមាំ
Tror Sopheap
January 9 2026
3.7 K views

#កីឡា

ហូបអាហារបែបនេះ ធ្វើឱ្យហាត់ប្រាណបានយូរ ហើយឆាប់ស្រកគីឡីលឿន
Tror Sopheap
January 5 2026
2.6 K views

#ជំងឺ

ប្រយ័ត្នតិចផង! ៦រោគសញ្ញាបញ្ជាក់ថា អ្នកមានជំងឺមហារីកច្រមុះ
Tror Sopheap
January 6 2026
2.5 K views

#អាហារ

ភេសជ្ជៈ ៣ពេលព្រឹកនេះជាថ្នាំទិព្វការពារមហារីកថ្លើម រលាកថ្លើម ក្រិនថ្លើមល្អបំផុត
Tror Sopheap
January 15 2026
1.6 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia