អាហារ
ចង់បានរាងស្អាត ស្បែករលោងដូចតារា គួរញុំារបបអាហារ១ក្រុមនេះ ចោល១ក្រុមនេះឱ្យបាន
Thida Pet
September 22 2023
1.7 K views

ជាការពិតណាសគ្រប់មនុស្សទាំងអស់ គឺគ្មាននរណាមួយចង់ចាស់ គ្មាននរណាមួយចង់ធាត់ គ្មាននរណាចង់ឱ្យខ្លួនឯងមិនស្អាតនោះទេ។ ដូច្នេះហើយ លាបឡេ ថែសម្រស់ពីខាងក្រៅធ្វើក៏ធ្វើចុះ តែគួរតែគិតគួរដល់សុខភាពខាងក្នុងខ្លះដែរ។ ព្រោះបើខាងក្នុងមានបញ្ហាទោះខំថែខាងក្រៅយ៉ាងណាក៏មិនល្អដែរ។

អាស្រ័យហេតុនេះហើយ ក្រុមការងារចាបបៃតងនឹងធ្វើការលើកយកក្បួនញុំាអាហារ១ក្រុមចៀស១ក្រុម ដើម្បូប៉ូវសម្រស់ ប៉ូវស្បែកឱ្យស្អាតភ្លឺរលោងមិនងាយនឹងចាស់។

អាហារក្រុមទី១គួរចៀសវាងរក៏ព្យាយាមកាត់បន្ថយ

១.កាហ្វេផ្អែម៖ ការផឹកកាហ្វេមិនអាក្រក់នោះទេ ផឹកកាហ្វេគឺជំនួយដល់សុខភាពខួរក្បាល និងសុខភាពរបស់បេះដូង។

ជាក់ស្ដែងក្នុងករណីអ្នកផឹកកាហ្វេមានជាតិស្ករផ្អែមៗ ដាក់ស្ករ ដាក់ទឹកដោះគោច្រើនៗ អ្នកប្រាកដជាធាត់ឡើងទម្ងន់មិនខាន​ ហើយបើផឹកពេលល្ងាចវិញគឺកាន់តែធ្វើឱ្យអ្នកដុះក្បាលពោះធំឡើងៗមិនខាន។ ភេសជ្ជៈកាហ្វេដែលមានជាតិស្ករខ្ពស់មិនត្រឹមតែអាចរួមចំណែកដល់ការឡើងទម្ងន់តែក៏អាចប៉ះពាល់ដល់សុខភាពរបស់អ្នក ឧទាហរណ៍ដោយការបង្កើនហានិភ័យនៃជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺទឹកនោមផ្អែមប្រភេទទី២។

២.អាហារពេលព្រឹកមានជាតិស្ករ+ខ្លាញ់៖ ក្រុមអាហារពេលព្រឹកដែលមានជាតិស្ករនិងជាតិខ្លាញ់ច្រើន មានដូចជា​បាយស្រូប គ្រាប់ធញ្ញជាតិចម្រាញ់ មានជាតិស្ករ ជាតិខ្លាញ់ច្រើន បានធ្វើឱ្យអ្នកញុំាគឺប្រឈមជំងឺបញ្ហាឡើងគីឡូ មុខចាស់មុនអាយុ សុខភាពខ្សោយ ព្រោះងាយកើតជំងឺទឹកនោមផ្អែម លើសឈាម បេះដូងរុំារ៉ៃឡើងមក។

អាហារក្រុមទី២គួរញុំា

ទី១ទឹកបន្លែផ្លែឈើបៃតង៖ ភេសជ្ជៈនេះមានប្រយោជន៍ជាច្រើនជួយដល់ស្បែក កាន់តែផឹកស្បែករបស់អ្នកមើលទៅកាន់តែភ្លឺរលោងមានសុខភាពល្អ ពេលឃើញស្បែកខ្លួនហើយច្បាស់ជាសប្បាយចិត្ត ជាពិសេសសម្រាប់បងប្អូនចូលចិត្តសម្រកគីឡូ ក៏ផឹកភេសជ្ជៈបន្លែផ្លែឈើបៃតងជួយសម្រកគីឡូ បណ្ដេញជាតិពុលចេញ សុខភាពល្អ។

ទី២Smoothies៖ គឺជាភេសជ្ជៈដែលមានប្រយោជន៍នឹងល្អសម្រាប់អ្នកកំពុតតែព្យាយាមចង់សម្រកគីឡូ ឬក៏កំពុងស្រកគីឡូស្រាប់។ អាចធ្វើផឹកដោយខ្លួនឯងនៅផ្ទះល្អជាងទិញគេ ព្រោះអាចមិនសូវជាល្អដូចយើងធ្វើខ្លួនឯង​។ ព្រោះគេអាចបន្ថែមសារធាតុផ្សេងៗដែលធ្វើឱ្យអ្នកកាន់តែឡើងគីឡូ។ សម្រាប់Smoothies អ្នកគួរតែធ្វើផឹកពេលព្រឹក មុនពេលហាត់ប្រាណកាន់តែល្អ​ព្រោះធ្វើឱ្យអ្នកមានកម្លាំងគ្រប់គ្រាន់សម្រាប់ហាត់ប្រាណរួមទាំងមិនងាយឃ្លាន។ របៀបធ្វើអ្នកមានផ្លែឈើ មានផ្លែចេកក៏បាន ស្រ្តបឺរីក៏បាន..មានលាយទឹកធម្មតាក៏បាន​ទឹកទឹកដោះគោស្រស់ៗកាន់តែល្អ និងមានរស់ជាតិឆ្ងាញ់ផងដែរពេលញុំា។

ទី៣ទឹក celery+តាសក់+ ក្រូចឆ្មារ+ផ្លែប៉ោម៖ មានប្រយោជន៍ច្រើន ដល់ការសម្រកគីឡូ ជួយឱ្យស្បែករបស់អ្នកភ្លឺថ្លា។ ដូច្នេះអ្នកមិនគួររំលងមិនផឹកភេសជ្ជៈនេះទេ មានប្រយោជន៍ច្រើនណាស់អ្វីដែលកាន់តែពិសេសជាងនេះទៀត ជួយដល់សុខភាពបេះដូង ប្រឆាំងរោគផ្សិត រលាក រមាស់ជាដើម៕

អត្ថបទដោយ៖ ធីតា

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1278

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ព័ត៌មានJuly 20 2026
ក្តៅៗ! នេះជាតម្លៃប្រេងសាំងថ្មីឱ្យលក់ថ្ងៃទី២១ ពីក្រសួងពាណិជ្ជកម្ម
#សម្រស់July 20 2026
ពេលព្រឹកផឹកភេសជ្ជៈ ២នេះ កុំធ្វើទម្លាប់បែបនេះ ស្បែកក៏ស្រស់ សម្រស់ក៏ក្មេងជាងវ័យ
#ជំងឺJuly 20 2026
ប្រយ័ត្នផងណា! អ្នកមានទម្លាប់គេងបែបនេះ ឆាប់ខូចតម្រងនោមណាស់
#អត្ថបទ PRJuly 20 2026
អបអរសាទរ! បន្ទប់ព្យាបាលដោយចលនា ផ្តោតលើការថែទាំសុខភាពឆ្អឹងកងស្តង់ដារប្រទេសសិង្ហបុរី បានពង្រីកសាខាមកក្រៅប្រទេសដំបូងនៅក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា
#កុមារJuly 20 2026
ឪពុកម្តាយកុំនិយាយពាក្យ ៥នេះដាក់កូន ធ្វើឱ្យកូនបាក់ទឹកចិត្ត ខូចអនាគតទៀត
#អាហារJuly 20 2026
ប្រយ័ត្ន! ៣ទម្លាប់នេះ ប្រមូលផ្គុំជាតិខ្លាញ់ដុះក្បាលពោះអ្នកធំលឿន

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia