ជំងឺ
វេជ្ជបណ្ឌិតគួច ម៉េងលី៖ ញុំាមី និងគុយទាវញឹកញ៉ាប់ ​បង្កគ្រោះថ្នាក់អ្វីខ្លះដល់សុខភាព?
Vuthea Morn
November 17 2020
6.8 K views

ប្រជាពលរដ្ឋខ្មែរយើងនិយមចូលចិត្តញុំាមី និងគុយទាវជាប្រចាំទៅហើយ ហើយមានមនុស្សតិចណាស់ដែលដឹងថា វាមានផលប៉ះពាល់ខ្លាំងដល់សុខភាព។ មានគ្រូពេទ្យជំនាញជាច្រើន ​តែងតែ​ហាមមិនឱ្យ​អ្នកជំងឺមួយចំនួន​ញុំាមី និងគុយទាវញឹកញ៉ាប់ពេកនោះទេ ព្រោះវាប៉ះពាល់ខ្លាំងដល់សុខភាព​។

ត្រង់​ចំ​ណុច​នេះ ឧកញ៉ាវេជ្ជបណ្ឌិតគួច ម៉េងលី បានថ្លែងប្រាប់ Healthy Cambodia ថា «សម្រា​ប់គុយទាវ​គេមិនសូវឱ្យញុំារា​ល់ព្រឹ​ក​នោះទេ ព្រោះ​ក្នុង​​គុយទាវគេ​ប្រើសារធាតុម្យ៉ាង ដើម្បីឱ្យវាស្វិតតាមរយៈអ្នកជំនាញស្រាវជ្រាវ ហើយ​វាមា​នការ​ប៉ះទង្គិច​ខ្លាំង​ដល់​សុខ​ភាពអ្នកញុំា»។

លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា «បើតាមខ្ញុំចាំគេមិនសូវឱ្យញុំាទេ ព្រោះជា​ប្រភេទអាហារកែច្នៃ ព្រោះអាហារប្រភេទនេះ ភាគ​ច្រើ​ន​​​ប្រើ​សា​ធា​តុគីមី ដើម្បីទុកបានយូរ ស្វិត និងមានពណ៌។ ហើយឱ្យតែរបស់កែច្នៃភាគច្រើន គេ​​ណែ​នាំយើងមិនឱ្យញុំានោះទេ»។

សម្រាប់លោកឧកញ៉ាយូរៗម្តង ក៏ញុំាគុយទាវដែល តែមិនញុំាទឹកវានោះទេ ព្រោះវាមានជាតិប្រៃនាំឱ្យ​មានបញ្ហាខ្លាំ​ងដល់​សុខ​ភា​ព ពេលញុំាម្តងៗ លោកឧកញ៉ា​មិន​ញុំាទឹកគុយទាវនោះទេ។ ទឹកគុយទាវ មានជាតិប្រៃច្រើន ហើយគេខ្លាចបំផុតរបស់បែបនេះ ព្រោះ​​នាំ​ទុក្ខដ​ល់សុខភាពយើង នាំឱ្យយើងឡើងឈាម ស្ទះបេះដូង ឬអាចឈានដល់​ស្ទះដាច់សរសៃឈាមផងដែរ។ ដូច្នេះ​គេ​ចៀ​​សវា​ង​ណា​ស់ របស់​ដែលគេកែច្នៃ និងរបស់មានជាតិប្រៃខ្លាំង។

សម្រាប់ទទួលទានមីរាល់ថ្ងៃគ្រប់ពេលជួបជាប់គ្នារយៈពេល 1 ខែគឺអ្នកអាចស្លាប់បានព្រោះនៅក្នុងមីមានសារធាតុគីមីជាច្រើន។ គេ​រក​ឃើញ​៦​៨​% ​នៃ​អ្នកចូលចិត្ត​ទទួលទាន​មី​ពីរ​ទៅ​បី​ដង​ក្នុង​មួយ​ស​ប្ដាហ៍​ទទួលរង​ប៉ះទង្គិច​ចម្រុះ​ទៅលើ​សុខភាព​ ​ហើយ​វា​អាច​វិវដ្ដ​ទៅ​រក​ភាព​ធ្ងន់ធ្ងរ​បំផុត​។​ ​ក្នុង​នោះ​វា​បង្ក​ទៅជា​ជំងឺបេះដូង​ ​ជំងឺ​ ​Stroke​ ​ជំងឺ​ទឹកនោម​ផ្អែម​ ​ជំងឺលើសឈាម​ ជំងឺ​​ខ្លាញ់កក​ក្នុង​ឈាម​ ​និង​ជំងឺ​លើស​ជាតិ​ស្ក​។​ ​ការ​បង្ក​រោគ​ចម្រុះ​បែប​នេះ​ ​គឺ​ដោយសារតែ​សារធាតុ​គីមី​នៅ​ក្នុង​សរសៃ​មី​ ​ដើម្បី​រក្សា​មី​ទុក​បាន​យូរ​ ​និង​សារធាតុ​បន្ថែម​មួយ​ចំនួន​ទៀត​ដែល​មិនមែន​ជា​របស់​ធម្មជាតិ​នេះឯង​។

បន្ថែមពីលើនេះបើយោងតាម ​លោក​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ណែនាំ​ថា​ ​បើ​ការ​ទទួលទាន​មី​ច្រើនហួស​ហេតុ​ធ្វើ​ឱ្យ​ប៉ះទង្គិច​ច្រើន​ដល់​សុខភាព​យ៉ាង​ដូច្នេះ​ ​លោក​ផ្ដល់យោ​ប​ល់ឱ្យ​ចៀសវាង​ការ​ទទួលទាន​មី​ជាប្រចាំ ​ជាពិសេស​ក្មេង​វ័យ​ជំទង់​ ​សិស្ស​ ​និស្សិត​ ​និង​អ្នក​ដែល​រវល់​នឹង​ការងារ​គ្មាន​ពេលវេលា​គ្រប់គ្រាន់​ច​ម្អិ​ន​អាហារ​។​ ​ត្រង់​ចំណុច​នេះ​ ​លោក​ឪពុក​អ្នកម្ដាយ​ដែល​ស្រឡាញ់​កូន​គួរគប្បី​គិត​គូ​ពី​សុខភាព​ពួកគេ​ ​ដោយ​ចៀសវាង​កុំ​ឱ្យ​ពួកគាត់​ទទួលទាន​មី​ញឹកញាប់​ពេក​។​

អត្ថបទដោយ៖ម៉ន វុទ្ធា

 

Vuthea Morn
អំពីអ្នកនិពន្ធ
អ្នកស្រាវជ្រាវ និងនិពន្ធផ្នែកសុខភាព គោលដៅសំខាន់របស់ខ្ញុំគឺ៖ «ផ្លាស់ប្តូរ​ផ្នត់គំនិតពលរដ្ឋខ្មែរឱ្យស្រលាញ់សុខភាព» បើលោកអ្នកចង់ចែករំលែកទាក់ទងប្រធានបទសុខភាព ឬចុះផ្សាយអត្ថបទអាចទាក់ទងមកកាន់ខ្ញុំបានតាមរយៈ085 79 67 04 E-mail: vuthea.businesscambodia@gmail.com

អត្ថបទសរុប៖ 1458

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

សូមប្រយ័ត្ន! ខេត្ត ១នេះឈានដល់ខ្យល់ពុលពណ៌ក្រហមហើយ
Tror Sopheap
February 12 2025
12 K views

#អាហារ

ខ្សោយរួមភេ.ទ! ផ្លែឈើ ៤នេះជួយកើនថាមពល ឱ្យមេជីវិតមានគុណភាព ដៃគូពេញចិត្ត
Tror Sopheap
February 17 2025
10.7 K views

#ព័ត៌មាន

នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
Tror Sopheap
February 7 2025
8.9 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្តទាំង ៣នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូច
Tror Sopheap
February 2 2025
8 K views

#អាហារ

ការសិក្សាថា ផ្លែឈើអស្ចារ្យ ១នេះ កាត់ជាតិស្ករ ការពារអ្នកពីជំងឺទឹកនោមផ្អែម
Tror Sopheap
February 10 2025
7.6 K views

#ចិត្តសាស្ត្រ

ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
Tror Sopheap
February 7 2025
2.8 K views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រFebruary 23 2025
អ្នកចិត្តសាស្រ្តថា ធ្វើរឿង ៣នេះ ការរស់នៅរបស់មានសុភមង្គល មានក្តីរីករាយ
#កីឡាFebruary 22 2025
ប្រភពចំណូលធំៗ៤របស់ Ronaldo ដែលធ្វើឱ្យគាត់ក្លាយជាកីឡាករមានចំណូលច្រើនជាងគេ
#កុមារFebruary 21 2025
ឪពុកម្តាយធ្វើរឿង ១នេះដូចជាលោក Bill Gates នាំឱ្យកូនចេះគិត មានសមត្ថភាព អនាគតអស្ចារ្យ
#អត្ថបទ PRFebruary 21 2025
មជ្ឈមណ្ឌលវេជ្ជសាស្ត្រសាន់វ៉េ (ម៉ាឡេស៊ី) មន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ (កម្ពុជា) និងមន្ទីរពហុព្យាបាល ស៊ីង-ស្ពេសឹលីស (កម្ពុជា) បានធ្វើការរួមគ្នាដើម្បីបម្រើសហគមន៍នៅប្រទេសកម្ពុជា។
#អាហារFebruary 21 2025
ទោះកូវីដក្ដីទំនិញ២ប្រភេទនេះនៅតែលក់កើនឡើងរហូតដល់សព្វថ្ងៃនៅប្រទេសចិន
#កុមារFebruary 20 2025
Elon Musk ខ្វះភាពកក់ក្ដៅពីឪពុក តែម្ដាយគាត់ប្រើក្បួន២នេះ ធ្វើឱ្យគាត់ក្លាយជាមនុស្សឯករាជ្យ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia