អាហារ
ញុំាពោតបារាំងទទួលបានអត្ថប្រយោជន៍ការពារអ្នកពីជំងឺទាំង០៧នេះ
Tror Sopheap
February 24 2021
703 views

ពោតបារាំងជាបន្លែមួយប្រភេទ ដែលប្រជាជនខ្មែរយើងតែងតែនិយមយកមកធ្វើជាម្ហូបដើម្បីទទួលទានអាហារដ៏ឆ្ងាញ់ពិសា ក្រៅពីរសជាតិដ៏ឆ្ងាញ់នៅក្នុងបន្លែមួយនេះ វាក៏មានគុណសម្បតិ្ដដ៏ពិសេសផងដែរ។ ចំពោះសុខភាព វាមានផ្ទុកសាធាតុល្អៗជាច្រើនដែលជួយការពារពីយើងពីជំងឺមួយចំនួនដូចជា៖

១. កាត់បន្ថយហានិភ័យនៃជំងឺបេះដូង

នៅក្នុងពោតបារំាងមានផ្ទុកទៅដោយជីវជាតិម្យ៉ាងដែលគេហៅថា mucilage ដែលមានតួនាទីជួយកាត់បន្ថយកូរ៉េស្ដេរ៉ុលក្នុងពេលអាហារបានយ៉ាងល្អ។ កម្រិតកូឡេស្តេរ៉ុលខ្ពស់ បង្កហានិភ័យនៃជំងឺបេះដូង។ ដូចនេះ ការទទួលទានពោតបារាំងឲ្យបានញឹកញាប់ គឺល្អបំផុតសម្រាប់សុខភាពបេះដូង ដែលកាត់បន្ថយនៃជំងឺខ្លាញ់រុំបេះដូង។

២. បន្ថយការលូតលាស់នៃជំងឺមហារីក

ពោតបារាំងមានផ្ទុកនូវប្រូតេអ៊ីនមួយប្រភេទដែលគេហៅថា lectin ដែលអាចរារាំងដល់ការលូតលាស់កោសិកាមហារីករបស់មនុស្ស។ ការសិក្សាចំពោះស្ដ្រីមួយចំនួនបានបង្ហាញថា ស្រ្ដីដែលឧស្សាហ៍ញុំាពោតបារាំងជាញឹកញាប់ គឺជួយកាត់បន្ថយជំងឺមហារីកសុដន់បានរហូតដល់៦៣%។

៤. បន្ថយជាតិស្ករក្នុងឈាម

ការរក្សាកម្រិតជាតិស្ករក្នុងឈាមឲ្យមានលំនឹងពិតជាមានសារៈសំខាន់ណាស់សម្រាប់សុខភាពរបស់មនុស្សម្នាក់ៗ។ កាលណាជាតិស្ករក្នុងឈាមខ្ពស់អាចបណ្តាលឱ្យកើតជំងឺទឹកនោមផ្អែមប្រភេទ១ និងជំងឺទឹកនោមផ្អែមប្រភេទ ២ ។ ដើម្បីរក្សាកម្រិតជាតិស្ករក្នុងឈាមឲ្យមានលំនឹងការញុំាពោតបារំាង គឺល្អបំផុត។

៥. មានប្រយោជន៍សម្រាប់ស្ត្រីមានផ្ទៃពោះ

ចំពោះស្រ្ដីមានផ្ទៃពោះ ការញុំាពោតបារាំង គឺល្អខ្លំាង។ ព្រោះក្នុងពោតបារាំងមានផ្ទុក វីតាមីនប៊េ៩ ដែលជាសារធាតុចិញ្ចឹម និងជាសារធាតុម្យ៉ាងជួយកាត់បន្ថយហានិភ័យនៃការខូចសរសៃប្រសាទដែលប៉ះពាល់ ខួរក្បាល និងខួរឆ្អឹងខ្នង។

៦. កាត់បន្ថយការអស់កម្លាំង

ពោតបារាំងអាចជួយកាត់បន្ថយកម្រិតនៃការអស់កម្លាំងនៅក្នុងខ្លួន។ ក្រុមអ្នកស្រាវជ្រាវដែលមកពីទីក្រុងប៉េកាំងប្រទេសចិនបានបង្ហាញថាក្នុងពោតបារាំងសម្បូរដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយកាត់បន្ថយការអស់កម្លាំងនៃសាច់ដុំ។

៧. ជួយដល់ការរំលាយអាហារ

ការសិក្សាឆ្នាំ ២០១៦ របស់ក្រុមអ្នកស្រាវជ្រាវអន្តរជាតិមួយប្រាប់ថាក្នុងពោតបារំាងមានជាតិសរសៃខ្ពស់ដែលជួយដល់ការរំលាយអាហារបានយ៉ាងល្អ។ វាជួយទប់ស្កាត់ជំងឺឬសដូងបាត់ដែលបណ្ដាលមកពីការទល់មក ។

យើងឃើញថាក្នុងពោតបារាំងពិតជាមានអត្ថប្រយោជន៍ច្រើនណាស់ចំពោះសុខភាព ដូនេះសូមអ្នកកុំភ្លេចធ្វើការបរិភោគវាឲ្យបានជាប្រចំា ផ្គួបផ្សំនឹងការហាត់ប្រាណជារៀងរាល់ថ្ងៃដើម្បីទទួលបានសុខភាពល្អ។

អត្ថបទស្រាវជ្រាវដោយ៖ ភី សៅឌី

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2318

អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia