សម្រស់
ក្បួនថ្មី​ចែកគ្នាដឹង! វិធីសម្រកគីឡូតាមរបៀបនេះ ទោះមិនចង់ស្រក ក៏ស្រកដែរ
Sitha Tek
January 27 2022
1 K views

“ពេលខ្លះចង់ធុញនឹងការសម្រកគីឡូម្ដងៗដែរ ពីព្រោះសម្រកច្រើនដងហើយមិនស្រកសោះ ថែមទាំងឡើងជាងមុនទៀត។ ខំតម១ខែស្រក៣គីឡូ តែញុំាច្រើនតែ៣ថ្ងៃសោះ បែរជាឡើង៣គីឡូដែរ? មើលទៅហាក់មិនសូវយុត្តិធម៌សោះសម្រាប់អ្នកចង់ស្គម” នេះ គឺជាពាក្យឈឺចាប់ដែលក្រុមការងារចាបបៃតងតែងតែលឺចេញពីមនុស្សជុំវិញខ្លួន ដែលស្ដាប់ទៅហាក់ដូចជាស្រណោះអ្នកចង់ស្គមណាស់ ដូច្នេះហើយក្នុងថ្ងៃនេះ ចាបបៃតងសូមណែនាំក្បួនសម្រកគីឡូបែបសាមញ្ញៗមិនស្មុគស្មាញ ចំនួន៤របៀបដែលលោកអ្នកអាចធ្វើបាន ហើយធានាថាមិនខកចិត្តទេ។

 ១.បរិភោគអាហារតិចតែមានប្រូតេអ៊ីនខ្ពស់៖ ការសម្រកគីឡូត្រូវពឹងផ្អែកលើរបបអាហារ៧០% លំហាត់ប្រាណ៣០%។ សម្រាប់បទពិសោធន៍របស់កញ្ញា គឺកញ្ញាតមអាហារដែលមានជាតិផ្អែម ជាតិស្ករបង្កប់ដូចជាបាយ បង្អែម អាហារកែច្នៃ ទឹកក្រូចកំប៉ុង​ ដំណាប់ផ្លែឈើ​ ប៉ុន្តែជំនួសមកញុំាអាហារដូចជា ស្រូវសាឡីជាមួយទឹកដោះគោ ផ្លែប័រ ស្រការនាគពណ៌ស យ៉ាអ៊ួរជាដើម។

២.រៀបចំកាលវិភាគហាត់ប្រាណ៖ ចំណាយពេលទៅហាត់ហាត់ប្រាណចាប់ពី១ម៉ោងទៅ១ម៉ោងកន្លះ ដើម្បីជួយឱ្យស្រកជាតិខ្លាញ់ បណ្ដេញជាតិពុល និងជួយឱ្យមានរូបរាងស្លីមស្អាតសាច់ហាប់ណែន។ បើអ្នកមិនមានគ្រូបង្ហាត់ទេ អាចហាត់ខ្លួនឯងក៏បាន ឬមើលតាមYoutube មើល ពីក្បួនហាត់ក៏បាន។ បន្ថែមពីនេះ អ្នកគួរតែកាត់បន្ថយវីដេអូគេញាំរបស់ឆ្ងាញ់នៅលើ Facebook ឬYouTube ជៀសវាងការឃ្លាន និងចង់ញ៉ាំអាហារទាំងនោះ ដូច្នេះធ្វើឱ្យអម៉ូនឃ្លានជំរុញបំផុសចិត្តអ្នកឱ្យនឹកឃើញតែរបស់ញ៉ាំ។

៣.បរិភោគអាហារសម្បូរជាតិកាកសរសៃ៖ ការបន្ទរបង់ឱ្យបានទៀងទាត់គឺ ពិតជាសំខាន់ ដូច្នេះអាហារដែលអ្នកគួរតែបរិភោគមានដូចជា ត្រកួន ស្ពៃ ស្ពៃក្កោប ផ្កាឃាត់ណា ផ្កាស្ពៃ ការ៉ុត សណ្ដែកស្ងោរ ត្រឡាច ល្ពៅ ដំឡូងជាដើម។ លើសពីនេះ អ្នកអាចធ្វើទឹកDetoxញុំាពេលល្ងាចក៏បាន ឬក៏ទឹកតែក្ដៅៗ តែខ្ញី ដើម្បីជួយសម្រួលដល់ប្រព័ន្ធកិនរំលាយអាហារ ដុតរំលាយជាតិខ្លាញ់ និងជួយឱ្យបន្ទរបង់ទៀងទាត់។

៤.តាំងចិត្តនឹងប្រាប់ខ្លួនឯងថាត្រូវតែធ្វើអោយបាន៖ ការសម្រកគីឡូ គឺត្រូវតែអត់ធ្មត់​ តមអាហារខ្លាញ់ប្រៃ ផ្អែម ហើយហាត់ប្រាណ និងផឹកទឹកឱ្យបានចន្លោះពី៣ទៅ៣លីត្រកន្លោះ។ ការធ្វើបែបនេះជាប្រចាំ អ្នកខ្លះអាចនឹងពិបាកធ្វើ ហើយងាយនឹងបោះបង់ ក៏ប៉ុន្តែអ្នកត្រូវចេះលើកទឹកចិតុ្តខ្លួនឯងជារឿយៗថាអ្នកអាចធ្វើវាបាន អ្នកនឹងមានរូបរាងស្គមស្លីមឱ្យបាន អ្នកត្រូវតែផ្លាស់ប្ដូររាងដែលធាត់ ទៅរករូបរាងក្នុងស្រមៃរបស់អ្នកឱ្យបាន ត្រូវនិយាយបែបនេះរឿយៗទៅកាន់ខ្លួនឯងរៀងរាល់ថ្ងៃ។

ចំពោះការលើកឡើងខាងលើនេះ គឺជាគន្លឹះខ្លីខ្លឹមដែលអាចជួយឱ្យអ្នកស្រកគីឡូបានលឿន និងមិនធ្វើឱ្យសាច់របស់អ្នកយៀរធ្លាក់នោះទេ។ ប្រសិបើអ្នកមានចម្ងល់ទាក់ទងការសម្រកគីឡូ ឬចង់បានគ្រូបង្ហាត់ប្រាណផ្នែកសម្រកគីឡូ អាចខមិននៅខាងក្រោមអត្ថបទ ក្រុមការងារនឹងផ្ដល់ទីប្រឹក្សាជូន។

 អត្ថបទដោយ៖ តឹក ស៊ីថា

Sitha Tek
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនជាទីស្រឡាញ់! ខ្ញុំឈ្មោះ តឹក ស៊ីថា ខ្ញុំនៅទីនេះ ដើម្បីជួយផ្ដល់ដំណោះស្រាយបញ្ហាសុខភាព និងសម្រស់ដល់បងប្អូនទាំងអស់គ្នា ពិសេសជាងនេះសម្រាប់បងប្អូនដែលមានចម្ងល់ផ្សេងទាក់ទងនឹងសម្រស់ សូមបងប្អូន ទាក់ទងមកនាងខ្ញុំតាមរយៈ Tel: 096 85 91927 ឬ FB: Tek Sitha ឬ Instagram: Madiana

អត្ថបទសរុប៖ 485

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia