អាហារ
វេជ្ជបណ្ឌិតបង្ហើបថា ថ្នាំ១ប្រភេទនេះផ្ដាច់អារម្មណ៍ញៀនស្រា ដែលអ្នកគ្រប់គ្នាគួរដឹង

បច្ចុប្បន្ននេះ ស្រាប្រៀបបានក្លាយទៅជាភេសជ្ជៈដែលមានវត្តមានស្ទើរតែគ្រប់កម្មវិធី ហើយមនុស្សគ្រប់គ្នាតែងតែទទួលទានស្រាជាញឹកញាប់ទាំងសប្បាយចិត្ត ទាំងកើតទុក្ខ រហូតដល់ថ្នាក់ញៀនស្រាខ្វះមិនបាន។ បើយោងតាមប្រភព Everyday Health បានឱ្យដឹងថា ស្រាគឺជាគ្រឿងស្រវឹងដែលធ្វើឱ្យមនុស្សញៀនរហូតដល់ខ្វះមិនបាន។ ប៉ុន្តែបច្ចុប្បន្ននេះ គេមានថ្នាំដើម្បីផ្ដាច់ស្រា ព្យាបាលមនុស្សណាញៀនស្រា។

ជាការពិតណាស់ ថ្នាំផ្ដាច់ស្រាអាចជួយឱ្យអ្នកយកឈ្នះខ្លួនឯង ផ្ដាច់ខ្លួនចេញពីគ្រឿងស្រវឹង និងជួយឱ្យអ្នកទប់ទល់នឹងអារម្មណ៍ចង់ផឹក។ ប៉ុន្តែមុននឹងអ្នកប្រើប្រាស់ថ្នាំផ្ដាច់អារម្មណ៍ញៀនស្រា  អ្នកគួរតែជ្រើសរើសការពិភាក្សាជាមួយវេជ្ជបណ្ឌិតជំនាញជាមុនសិន សឹមប្រើប្រាស់ថ្នាំផ្ដាច់អារម្មណ៍ញៀនស្រា។

ថ្នាំដែលគេយកមកប្រើប្រាស់ជាទូទៅបំផុតសម្រាប់ផ្ដាច់អារម្មណ៍ផឹកស្រាគឺ ថ្នាំ Benzodiazepines ដែលជាថ្នាំsedativeដែលមានឥទ្ធិពលធ្វើឱ្យអារម្មណ៍របស់អ្នកស្ងប់ ការពារការថប់បារម្ភ និងកាត់បន្ថយអារម្មណ៍រំជួលនៃប្រព័ន្ធប្រសាទ។ ប៉ុន្តែថ្នាំនេះក៏មានផលរំខានផងដែររួមមាន ងងុយគេង វិលមុខ និងស្ងួតមាត់។

នៅក្នុងនោះដែរ ថ្នាំនេះមានសារៈសំខាន់ក្នុងការផ្ដាច់អារម្មណ៍ផឹកស្រា។ ការប្រើប្រាស់គ្រឿងស្រវឹងក្នុងរយៈពេលយូរវាបានជះឥទ្ធិពល sedative ដល់រាងកាយ។ មជ្ឈមណ្ឌលស្រាវជ្រាវខាងសរសៃប្រសាទលើការញៀនរបស់សាកលវិទ្យាល័យ Texas Health Science Center នៅ Houston បានលើកឡើងផងដែរថា ប្រសិនបើអ្នកអាចផ្ដាច់អារម្មណ៍ដំបូងនៃការចង់ផឹកកស្រាបាន អ្នកមិនចាំបាច់ប្រើប្រាស់ថ្នាំក៏បាន៕


Daddy_Rath (ប៉ាប៉ារតន៍)
អំពីអ្នកនិពន្ធ
ក្ដីស្រមៃរបស់ខ្ញុំចង់ឃើញកុមារកម្ពុជាខ្លាំង មិនចាញ់បរទេស ដោយសង្ឃឹមថាដៃទាំងទ្វេរបស់ខ្ញុំដែលខំតាក់តែងអត្ថបទនេះអាចជួយបាន។

អត្ថបទសរុប៖ 1711

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia